info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

បើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២នេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាដែលជាតំណាងគណបក្សភ្លើងទៀន នៅមូលដ្ឋានខេត្តព្រះសីហនុ បានមកជួបជុំគ្នានៅភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ដើម្បីរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​បណ្ដោះអាសន្ន​គណបក្ស​ ភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម​ ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្សភ្លើងទៀន និងលោក លី...

ក្រុមការងារខេត្តតាកែវ លើកស្លាកគណបក្ស​ភ្លើងទៀនយ៉ាងធំ នៅស្រុកអង្គរបុរី

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្ស​ភ្លើងទៀនស្រុកអង្គរបុរី បានលើកស្លាកគណបក្ស​ភ្លើងទៀនយ៉ាងធំ នៅតាមបណ្ដោយផ្លូវ ១TK១ ពីស្រុកព្រៃកប្បាសទៅស្រុកអង្គរបុរី។ ក្រុមការងារគណបក្ស​ភ្លើងទៀនខេត្ត​តាកែវ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​​ កាលពី​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ រហូតមកដល់ពេលនេះ ក្រុមការងារខេត្ត​តាកែវ លើកស្លាកគណបក្ស​ភ្លើងទៀន បានគ្រប់ក្រុង-ស្រុករបស់ខ្លួនហើយ ក្នុងចំណោមក្រុង-ស្រុក ចំនួន ១០នៃខេត្ត...

ក្រុមការងារខេត្តបន្ទាយមានជ័យ បើកដំណើរការទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត

នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្ស​ភ្លើងទៀនខេត្តបន្ទាយមានជ័យ បានបើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅមូលដ្ឋានក្រុងប៉ោយប៉ែតក្នុងបរិយាកាសអ៊ូរអរ។ គណបក្ស​ភ្លើងទៀនខេត្ត​បន្ទាយមានជ័យ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ គិតត្រឹមថ្ងៃ ១៤ មករា នេះ ក្រុមការងារខេត្ត​បន្ទាយមានជ័យ...

ក្រុមការងារខេត្តត្បូងឃ្មុំ លើកស្លាកគណបក្សភ្លើងទៀន បានចំនួន៥៨ស្លាកហើយ គិតត្រឹមថ្ងៃ ១៣ មករា

ខេត្តត្បូងឃ្មុំ៖ គណបក្ស​ភ្លើងទៀនខេត្ត​ត្បូងឃ្មុំ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដាក្រុង-​ស្រុក​និង​ឃុំ​-សង្កាត់​នានា​របស់​ខ្លួន​។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ ក្រុមការងារខេត្ត​ត្បូងឃ្មុំ លើកស្លាកគណបក្ស​ភ្លើងទៀន បានចំនួន ៥៨ស្លាកហើយដោយបូកបញ្ចូលទាំងស្លាកទីស្នាក់ការខេត្ត។ នៅស្រុកត្បូងឃ្មុំ ស្លាកគណបក្ស​ភ្លើងទៀនត្រូវបានលើករួចរាល់ចំនួន ១៧ស្លាក ស្រុកមេមត់ចំនួន ៥ស្លាក ស្រុកញញាក្រែកចំនួន ១០ស្លាក...

កិច្ចប្រជុំគណបក្សភ្លើងទៀនរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ គណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំក្រុមការងារខណ្ឌទាំង១៤ ក្រោមអធិបតីភាពឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន ឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធានទី២ និងលោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការ។ ថ្លែងនៅចំពោះមុខសមាជិក សមាជិកា ប្រមាណ៧០នាក់...

អាសយដ្ឋានទំនាក់ទំនង

ប្រធាន៖ president@candlelightparty.org អនុប្រធានទី១៖ vp_1@candlelightparty.org អនុប្រធានទី២៖ vp_2@candlelightparty.org អគ្គលេខាធិការ៖ sg@candlelightparty.org អគ្គហេរញ្ញិក៖ treasure@candlelightparty.org ការិយាល័យរដ្ឋបាល៖ admin@candlelightparty.org ការិយាល័យព័ត៌មាន៖ info@candlelightparty.org

ឯកឧត្ដម ថាច់ សេដ្ឋា ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានVOA

នៅការិយាល័យកណ្ដាលគណបក្ស ភ្លើងទៀន វេលាម៉ោង ១០ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន បានទទួលជួបផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានVOA ស្ដីអំពី សកម្មភាពការងាររបស់គណបក្ស ភ្លើងទៀន។

ដំណើរការលើកស្លាកគណបក្ស ភ្លើងទៀន នៃក្រុមការងារខេត្តកណ្ដាល

ខេត្ត​កណ្ដាល៖ គណបក្ស​ ភ្លើងទៀន ខេត្ត​កណ្ដាល បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដាក្រុង-​ស្រុក​និង​ឃុំ​-សង្កាត់​នានា​របស់​ខ្លួន​។ បន្ទាប់ពីបានដាក់ឲ្យដំណើរការទីស្នាក់ការ ប្រចាំស្រុកលើកដែក កាលពីថ្ងៃ ០៨ មករា និងប្រចាំក្រុងតាខ្មៅ កាលពីថ្ងៃទី ០៩ មករា រួចមក ក្រុមការងារគណបក្ស​ ភ្លើងទៀន ខេត្ត​កណ្ដាល បានបន្តលើកស្លាកគណបក្សចំនួន ២ស្លាកទៀត នៅស្រុកស្អាង និងស្រុកខ្សាច់កណ្ដាល។ នៅថ្ងៃទី ១០ មករា...
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

សមាជសាមញ្ញគណបក្ស ភ្លើងទៀន ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ២០២១

នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ គណបក្ស​ ភ្លើងទៀន​ បាន​រៀបចំសមាជ​សាមញ្ញ​កែប្រែ​សមាសភាព​ថ្នាក់ដឹកនាំ និងបានដាក់ចេញនូវ​ផែនការជាយុទ្ធសាស្ត្រ​មួយចំនួនសម្រាប់អនុវត្តអាណត្តិ៥ឆ្នាំ...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...