Free Porn
xbporn

info@candlelightparty.org       English

Uncategorized

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន សែន ត្រូវបានរារាំងមិនឱ្យចូលរួមការបោះឆ្នោតនៅខែកក្កដា។ អាជ្ញាធររៀបចំការបោះឆ្នោតបានដកសិទ្ធិពីគណបក្សភ្លើងទៀនកាលពីថ្ងៃចន្ទ ដោយហេតុផលថាមិនមានឯកសារត្រឹមត្រូវ។ អ្នក​នៅក្នុង​គណបក្ស​បាន​ត្អូញត្អែរ​ជាច្រើន​មុនមួយខែថា ពួកគេ​ត្រូវ​បាន​គេ​បង្ករការលំបាកដោយ​នីតិវិធីស្មុគស្មាញនិងការិយាធិបតេយ្យ។ អ្នក​រិះគន់​លើក​ឡើង​ថា ជាមួយ​នឹង​ចំណាត់​ការ​នេះ លោក ហ៊ុន សែន បាន​លុប​បំបាត់​បញ្ហា​ប្រឈម​ពិត​ប្រាកដ​សម្រាប់​ការ​បោះឆ្នោត​លើក​ទី​ពីរ​បន្តបន្ទាប់គ្នា។ នៅឆ្នាំ 2018 គណបក្សប្រជាជនកម្ពុជារបស់គាត់បានឈ្នះគ្រប់អាសនៈក្នុងរដ្ឋសភាទាំង 125 អាសនៈ បន្ទាប់ពីសម្ព័ន្ធភាពជំទាស់ដ៏សំខាន់ត្រូវបានរំលាយដោយតុលាការដែលគ្រប់គ្រងដោយនយោបាយ។ គណបក្សភ្លើងទៀនបានបង្កើតឡើងពីកំទិចកំទីផេះនៃគណបក្សជំទាស់ដែលបានរំលាយនោះ។ សម្ព័ន្ធភាពរំលេចខ្លួននេះ...

លិខិតថ្វាយព្រះពរព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី

លិខិតថ្វាយព្រះពរ ========= សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាប្រសើរប្រកបដោយនក្ខត្តឫក្សថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ព្រះវស្សា

គណបក្ស ភ្លើងទៀន ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣

គណបក្ស ភ្លើងទៀន ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣

សេចក្តីប្រកាសគណបក្សភ្លេីងទៀន

សេចក្តីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនាយក និងថ្នាក់ដឹកនាំគណបក្សរាជធានី-ខេត្ត ទូទាំងប្រទេស នាល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣

សេចក្តីប្រកាសពត៌មានក្រោយកិច្ចប្រជុំគណ:កម្មការអចិន្ត្រៃយ៍

នៅវេលាម៉ោង ៥:០០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន បានបើកកិច្ចប្រជុំរបស់ខ្លួន នៅទីស្នាក់ការកណ្ដាលគណបក្ស ដើម្បីពិភាក្សាអំពី៖ ១-លទ្ធផលនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន។ ២-លទ្ធផលនៃកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធការដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត...

សេចក្តីប្រកាសព័ត៌មានគណបក្ស ភ្លើងទៀន ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

គណបក្ស ភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន នឹងបើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីរសៀល ដើម្បីពិភាក្សាអំពី៖ ១-លទ្ធផលនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន។ ២-លទ្ធផលនៃកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣...

សេចក្តីប្រកាសព័ត៌មានគណបក្ស ភ្លើងទៀន ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣

គណបក្ស ភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា គណបក្ស ភ្លើងទៀន នឹងដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ ជាផ្លូវការ នៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១០.០០នាទីព្រឹក។

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ខេត្តកំពង់ធំ បានជួបសម្តែងការគួរសមជាមួយ ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា

០៣ ឧសភា ២០២៣ / គណបក្សភ្លើងទៀន ខេត្តកំពង់ធំ (*)ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ខេត្តកំពង់ធំ ដឹកនាំដោយលោក ស៊ុន ចន្ធី បានជួបសម្តែងការគួរសម និងផ្លាស់ប្តូរយោបល់គ្នាជាមួយលោក ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេស ប្រចាំនៅកម្ពុជា។  (*)នៅក្នុងជំនួបផ្លាស់ប្តូរយោបល់គ្នានេះ គឺផ្តោតលើបរិយាកាសនយោបាយនៅមណ្ឌលខេត្តកំពង់ធំ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ ដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

ពត៌មានថ្មីបំផុត