ប្រតិភូគណបក្ស ភ្លើងទៀន ចូលរួមសិក្ខាសាលានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “ការគ្រប់គ្រងគណបក្សនយោបាយ”

0
37

លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) អមដំណើរដោយលោក គង់ មុនីកា អគ្គលេខាធិការស្ដីទី រួមជាមួយមន្ត្រីគណបក្ស ភ្លើងទៀន សរុបចំនួន ៥ នាក់ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ជាមួយគណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូនេស៊ី (PDI-P) ដែលជាគណបក្សសមាជិករបស់ CALD និងជាគណបក្សកំពុងកាន់អំណាចនៃប្រទេសឥណ្ឌូនេស៊ី របស់លោកប្រធានាធិបតី Joko Widodo។ សិក្ខាសាលានេះ បានរៀបចំឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានរយៈ ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ប្រទេសឥណ្ឌូនេស៊ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ចំណែកបេក្ខជនប្រធានាធិបតី មកពីគណបក្សកាន់អំណាច គឺលោក Ganjar Pranowo ក៏បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ នេះផងដែរ។ នៅរសៀលថ្ងៃទី២៨ ខែតុលានេះ លោក Ganjar Pranowo បានធ្វើបទបង្ហាញស្ដីពី ការវិវត្តន៍នៃ គណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូនេស៊ី (PDI-P) និងលទ្ធផលរំពឹងទុករបស់គណបក្សនេះនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៤ខាងមុខ។

បើតាមបទបង្ហាញរបស់លោក Ganjar Pranowo គណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូនេស៊ី (PDI-P) មានឫសគល់ចេញពីសម្ព័ន្ធភាពមួយដែលមានគណបក្សនយោបាយចំនួន ៥ រួមមាន គណបក្សPNI, គណបក្ស Parkindo, គណបក្ស Partai Katholik, គណបក្ស IPKI និងគណបក្ស Partai Murba ដែលបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយនៅខែតុលា ឆ្នាំ១៩៧១ ក្នុងគោលបំណងធ្វើឲ្យប្រទេសឥណ្ឌូនេស៊ីក្លាយជាប្រជាជាតិមួយដ៏ប្រសើរ និងអស្ចារ្យ។

លោក សេង ម៉ារឌី ប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី ហៅកាត់ថា CALD (Council of Asian Liberals and Democrats) បានកោតសរសើរថាចាប់តាំងពីការដួលរលំនៃមេដឹកនាំផ្តាច់ការ ស៊ូហារតូ ក្នុងឆ្នាំ ១៩៩៨ ឥណ្ឌូណេស៊ីត្រូវបានចាត់ទុកថាជាប្រទេសជោគជ័យខាងលទ្ធិប្រជាធិបតេយ្យដ៏ឆ្នើមបំផុតរបស់ពិភពលោក៕

លោក Ganjar Pranowo ធ្វើបទបង្ហាញស្ដីពី ការវិវត្តន៍នៃ គណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូនេស៊ី (PDI-P) និងលទ្ធផលរំពឹងទុករបស់គណបក្សនេះនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៤ខាងមុខ

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា
Next articleកម្មវិធីពិសារអាហារសាមគ្គីរឹតចំណងមិត្តភាព នៃក្រុមសមាជិកក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី(CALD) នៃព្រឹត្តិការណ៍ព្រឹត្តិការណ៍សិក្ខាសាលាលើកទី៨ ស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ​​​ / Farewell Dinner of the 8th CALD Party Management Workshop

Leave a reply

Please enter your comment!
Please enter your name here