សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

0
133

សេចក្ដី​ថ្លែងការណ៍

គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។

ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព សេរី និងយុត្តិធម៍ ដែលនៅក្រោមការចាត់ចែងរបស់ស្ថាប័នបោះឆ្នោត ដែលអព្យាក្រិត្យមិនប្រកាន់បក្សពួក។ ប៉ុន្តែការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ គឺមិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ ហើយស្ថាប័នបោះឆ្នោតទៀតសោត ក៏មិនទាន់ឯករាជ្យ ព្រោះការចាត់ចែងនិងការសម្រេចលើកិច្ចការមួយចំនួនធំ គឺធ្វើឡើងដោយលំអៀង រួមទាំងសមាសភាពសមាជិកដឹកនាំស្ថាប័ននេះពីលើដល់ក្រោម ជាសមាជិកមកពីគណបក្សកាន់អំណាចស្ទើរតែទាំងអស់។

គណបក្ស ភ្លើងទៀន ទទួលការគាបសង្កត់ បំភិតបំភ័យ ចាប់តាំងពីការរៀបចំបញ្ជីបេក្ខជន រហូតដល់ការដាក់បញ្ជីអ្នកសង្កេតការ ហើយរាល់សកម្មភាពគៀងគរពលរដ្ឋតាមរយៈការទិញសន្លឹកឆ្នោត តាមដាន សំឡុត គំរាម មានជាហូរហែរ ដោយមិនមានការអង្កេតនិងហាមប្រាមពីគ.ជ.ប.សោះទេ។

នៅថ្ងៃបោះឆ្នោត ស្ទើរគ្រប់មណ្ឌលបោះឆ្នោតទូទាំងប្រទេស ដែលយកសាលារៀនជាទីតាំង ត្រូវបានបិទទ្វាររបងចាប់ពីម៉ោង៣រសៀល ហើយបណ្តេញពលរដ្ឋចេញមិនអោយនៅតាមដានការរាប់សន្លឹកឆ្នោត ដូចដែលបានណែនាំនិងអនុញាតិដោយគ.ជ.ប. តែមានការផ្តល់អោយមន្ត្រី ភូមិ ឃុំ របស់បក្សកាន់អំណាចនិងតំណាងអង្គការជាច្រើនរូបរបស់គណបក្សនេះ មានសិទ្ធិស្ថិតក្នុងបរិវេណសាលា ចំណែកភ្នាក់ងារគណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ត្រូវគេបណ្តេញអោយនៅក្រៅការិយាល័យបោះឆ្នោតនៅពេលរាប់សន្លឹកឆ្នោត ហើយមានករណីខ្លះគ្រាន់តែថតយកលទ្ធផលដែលបិទនៅការិយាល័យបោះឆ្នោតក៏មិនត្រូវអនុញ្ញាតិដែរ។ ការរំលោភបំពានទាំងនេះ រួមទាំងករណីរំលោភបំពានច្រើនទៀត បានបង្ហាញពីសកម្មភាពនៃការលួចបន្លំសន្លឹកឆ្នោត។

គណបក្ស ភ្លើងទៀន ចាត់ទុកថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ មិនសេរី និងមិនយុត្តិធម៍ទេ។

ធ្វើនៅថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២

គណបក្សភ្លើងទៀន

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleឯកឧត្តមសុន ឆ័យ ជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ
Next articleសេចក្តីប្រកាសព័ត៌មានគណបក្ស ភ្លើងទៀន ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២

Leave a reply

Please enter your comment!
Please enter your name here