សមាជសាមញ្ញគណបក្ស ភ្លើងទៀន ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ២០២១

0
143

នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ គណបក្ស​ ភ្លើងទៀន​ បាន​រៀបចំសមាជ​សាមញ្ញ​កែប្រែ​សមាសភាព​ថ្នាក់ដឹកនាំ និងបានដាក់ចេញនូវ​ផែនការជាយុទ្ធសាស្ត្រ​មួយចំនួនសម្រាប់អនុវត្តអាណត្តិ៥ឆ្នាំ ២០២១-២០២៦។

អង្គសមាជបានសម្រេចតែងតាំង៖

  • លោក ទាវ វណ្ណុល ជាប្រធានគណបក្ស
  • លោក ថាច់ សេដ្ឋា ជាអនុប្រធានទី១
  • លោក ចេប គឹមអ៊ាង ជាអនុប្រធានទី២
  • លោក លី សុធារ៉ាយុត្តិ ជាអគ្គលេខាធិការ
  • លោក សេង ម៉ារឌី ជាអគ្គហេរញ្ញិក
  • លោក យូ ស៊ាងហេង ជាអគ្គលេខាធិការរង

អង្គសមាជបានអនុម័តយល់ព្រមឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍មានសមាជិកចំនួន ១៥រូប និងគណៈកម្មាធិការនាយកមានសមាជិកចំនួន ៤១រូប។

ដើម្បីសម្រេចនូវគោលនយោបាយទាំង ១០ចំណុច របស់គណបក្ស ភ្លើងទៀន ដូចដែលមានចែងក្នុងលក្ខន្តិកៈរបស់ខ្លួន គណបក្ស ភ្លើងទៀន បានរៀបចំ​ផែនការជាយុទ្ធសាស្ត្រ​មួយចំនួនសម្រាប់អនុវត្តអាណត្តិ៥ឆ្នាំ ២០២១-២០២៦ ដែលត្រូវបានសមាជសាមញ្ញថ្ងៃ​ទី ២៧ វិច្ឆិកា ២០២១ អនុម័ត មានដូចតទៅនេះ៖

  • បង្រួបបង្រួមប្រជារាស្ត្រខ្មែរស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ដែលគណបក្សតែងតែបានផ្ដល់តម្លៃ និងលើកតម្កើង។
  • ពង្រឹងឯកភាពជាតិ តាមរយៈការផ្សះផ្សាជាតិ និងលើកទឹកចិត្តប្រជារាស្ត្រខ្មែរ គ្រប់និន្នាការនយោបាយ ឲ្យជានាគ្នា ហើយចាប់ដៃគ្នាកសាងប្រទេសជាមួយគ្នា។
  • ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីអំពីបញ្ហាកម្ពុជា ថ្ងៃ ២៣ តុលា ១៩៩១។
  • ផ្ដល់សេចក្ដីសង្ឃឹមជូនប្រជាពលរដ្ឋខ្មែរ ដែលស្រឡាញ់ សេរីភាព និងយុត្តិធម៌។
  • ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការសម្រេចវាសនារបស់ខ្លួន និងវាសនាប្រទេសជាតិ ជាទីស្នេហារបស់យើងទាំងអស់គ្នា។
  • ជម្រុញឲ្យមានការបោះឆ្នោតត្រឹមត្រូវជាសកល ដោយសេរីនិងយុត្តិធម៌។
  • រួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំប្រទេសឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ សម្បូរណ៌សប្បាយ រុងរឿង ដូចអារ្យប្រទេសក្នុងសកលលោក។

សមាជសាមញ្ញ​របស់​គណបក្ស ​ភ្លើងទៀន ថ្ងៃ​ទី ២៧ វិច្ឆិកា ២០២១នេះ បានប្រារព្ធឡើងនៅ​សណ្ឋាគារ​សាន់វ៉េ (Sunway Hotel) ដោយមាន​ការ​ចូលរួម​ពី​សមាជិក សមាជិកាចំនួន​ជាង​ ៧០នាក់ ដែល​តំណាង​ឲ្យគណបក្សប្រចាំ​រាជធានី ខេត្ត តំណាង​គណបក្ស​នៅ​ក្រៅ​ប្រទេស តំណាង​ចលនា​ស្ត្រី និងតំណាង​យុវជន។ អង្គ​សមាជ​នេះ​ក៏​មាន​ការ​អញ្ជើញចូលរួម​ឃ្លាំមើលពីតំណាង​ស្ថានទូត​សហភាព​អឺរ៉ុបផងដែរ៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Next articleពិធីបើកសម្ភោធទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពត

Leave a reply

Please enter your comment!
Please enter your name here