លោក សេង ម៉ារឌី ដឹកនាំប្រតិភូCALD ទៅសិក្សាស្វែងយល់អំពីព្រៃកោងកាង និងការដាំដុះកូនឈើកោងកាង នៅក្បែរទីក្រុងហ្សាកាតា

0
64

កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) បានដឹកនាំប្រតិភូក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី ទៅសិក្សាស្វែងយល់អំពីព្រៃកោងកាង និងការដាំដុះកូនឈើកោងកាង នៅក្បែរទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ព្រៃកោងកាងនេះមានទំហំផ្ទៃក្រឡាដល់ទៅដប់ម៉ឺនហិកតា ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីរៀបចំដាំដុះតាំងពីឆ្នាំ២០០១។

គួរបញ្ជាក់ថាព្រៃកោងកាង មានសារៈសំខាន់ណាស់ ដោយបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ និងជួយដល់បរិស្ថានដូចជា៖
-ជួយឱ្យសហគមន៍មានភាពស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា និងបង្កើន ចំណូលដល់ប្រជាសហគមន៍។
-ជួយបន្សុទ្ធខ្យល់អាកាសឱ្យមានគុណភាពល្អ និងមានផាសុកភាពបរិស្ថាន។
-ជួយជាជំរកដល់ជីវៈចម្រុះគ្រប់ប្រភេទដូចជាក្ដាម បង្គារជាដើម។
-ជួយដល់ការការពារមិនឱ្យមានការបាក់ស្រុតឆ្នេរ ពីទឹករលកបក់បោក និងជួយធ្វើឱ្យទឹកសមុទ្រមានសភាពថ្លាល្អ។

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleកម្មវិធីពិសារអាហារសាមគ្គីរឹតចំណងមិត្តភាព នៃក្រុមសមាជិកក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី(CALD) នៃព្រឹត្តិការណ៍ព្រឹត្តិការណ៍សិក្ខាសាលាលើកទី៨ ស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ​​​ / Farewell Dinner of the 8th CALD Party Management Workshop
Next articleគណបក្សដែលត្រូវចងចាំ / A Party to Remember

Leave a reply

Please enter your comment!
Please enter your name here