info@candlelightparty.org       English

សកម្មភាព

សន្និសីទសារព័ត៌មាន ស្តីពី “ការរកដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន”

នាវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ភ្លើងទៀន ផ្ទះលេខ៣២០ ផ្លូវលេខ១០ម៉ែត្រថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គណបក្ស ភ្លើងទៀន បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ការរកដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន” ដឹកនាំដោយលោក...

អ្នកនាំពាក្យគណបក្ស ភ្លើងទៀន​ ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជប៉ុន

នៅព្រឹកថ្ងៃ ១៥ កក្កដា ឆ្នាំ២០២៣នេះ លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស ភ្លើងទៀន បានទទួលស្វាគមន៍ និងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជប៉ុន The Asahi Shimbun នៅទីស្នាក់ការកណ្ដាលគណបក្ស ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន។

គណបក្សភ្លេីងទៀនគោរពវិញ្ញាណក្ខន្ធបណ្ឌិតកែម​ ឡី

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន និងសហការី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ ក្នុងឱកាសខួបគម្រប់ ០៧ឆ្នាំ នៃការបាញ់សម្លាប់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ។

គណបក្សភ្លេីងទៀន ខេត្តកំពង់ចាម បានជួបជុំសំណេះសំណាលជាមួយសមាជិក-សមាជិការបស់ខ្លួនប្រមាណ ៥០០នាក់

(*)នៅព្រឹកថ្ងៃ ២៧ មិថុនា ឆ្នាំ២០២៣នេះ គណបក្ស ភ្លេីងទៀន ខេត្តកំពង់ចាម បានជួបជុំសំណេះសំណាលជាមួយសមាជិក សមាជិការបស់ខ្លួនប្រមាណ ៥០០នាក់ នៅទីស្នាក់ការគណបក្សខេត្ត ក្រោមអធិបតីភាពលោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស និងលោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស។

ពិធីជួបជុំសំណេះសំណាលជាមួយតំណាងចលនាយុវជនគណបក្សរាជធានី ខេត្ត

ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ /ទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន (*)ពិធីជួបជុំសំណេះសំណាលជាមួយតំណាងចលនាយុវជនគណបក្សរាជធានី ខេត្ត ក្រោមអធិបតីភាពលោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន។

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន រាជធានីភ្នំពេញ

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ជាមួយរចនាសម្ព័ន្ធគណបក្សខណ្ឌ និងគណបក្សសង្កាត់ នៃរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាព​លោក​ រ៉ុង ឈុន​ អនុប្រធាន​គណបក្ស ភ្លើងទៀន។

កិច្ចប្រជុំនៅទីស្នាក់ការកណ្ដាលគណបក្ស ក្រោមអធិបតីភាពលោកបណ្ឌិត សុក ហាច ប្រធានស្ដីទីគណបក្ស

នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន បានបើកកិច្ចប្រជុំនៅទីស្នាក់ការកណ្ដាលគណបក្ស ក្រោមអធិបតីភាពលោកបណ្ឌិត សុក ហាច ប្រធានស្ដីទីគណបក្ស ដើម្បីពិភាក្សាអំពីស្ថានការណ៍នយោបាយបច្ចុប្បន្នក្នុងប្រទេសកម្ពុជា។

លោករ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន The Yomiuri Shimbun ជុំវិញស្ថានការណ៍គណបក្ស ភ្លើងទៀន នាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

ពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណ​បក្ស ​ភ្លើងទៀន ជាមួយ​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ជាប់ឆ្នោត​ ចំនួន ១៥៣ រូប​ នៅខេ្តសៀមរាប

(*)ពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស ភ្លើងទៀន ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតចំនួន ១៥៣រូប និងថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ទាំង១២ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត សុក ហាច អនុប្រធានគណបក្ស ភ្លើងទៀន នៅទីស្នាក់ការគណបក្សខេត្តសៀមរាប ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ វត្តមានចូលរួមក្នុងឱកាសនោះដែរ រួមមានលោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស លោក សុខ...

គណបក្សភ្លើងទៀននៅតែមានឆន្ទៈក្នុងការចូល​រួមការ​បោះ​ឆ្នោត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

(*)នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០២៣ លោកបណ្ឌិត សុក ហាច​ អនុប្រធាន​គណបក្ស​ ភ្លើងទៀន អមដោយលោក គីមសួរ ភិរិទ្ធ និងលោក សុខ គឹមសេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស បានអញ្ជើញជួបសំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតនៅខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សខេត្ត ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។  (*)គណបក្ស ភ្លើងទៀន...

ពត៌មានថ្មីបំផុត