ដំណើរការលើកស្លាកគណបក្ស ភ្លើងទៀន នៃក្រុមការងារខេត្តកណ្ដាល

0
30
ក្រុងតាខ្មៅ

ខេត្ត​កណ្ដាល៖ គណបក្ស​ ភ្លើងទៀន ខេត្ត​កណ្ដាល បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ១២ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដាក្រុង-​ស្រុក​និង​ឃុំ​-សង្កាត់​នានា​របស់​ខ្លួន​។ បន្ទាប់ពីបានដាក់ឲ្យដំណើរការទីស្នាក់ការ ប្រចាំស្រុកលើកដែក កាលពីថ្ងៃ ០៨ មករា និងប្រចាំក្រុងតាខ្មៅ កាលពីថ្ងៃទី ០៩ មករា រួចមក ក្រុមការងារគណបក្ស​ ភ្លើងទៀន ខេត្ត​កណ្ដាល បានបន្តលើកស្លាកគណបក្សចំនួន ២ស្លាកទៀត នៅស្រុកស្អាង និងស្រុកខ្សាច់កណ្ដាល។

នៅថ្ងៃទី ១០ មករា ថ្នាក់ដឹកនាំ និងសកម្មជន នៅឃុំត្រើយស្លា ស្រុកស្អាង បានលើកស្លាកគណបក្សនិងដំណើរការទីស្នាក់ការរបស់ខ្លួន​ ហើយនៅថ្ងៃទី ១១ មករា ម្សិលម៉ិញនេះ នៅស្រុកស្អាងដដែល ថ្នាក់ដឹកនាំ និងសកម្មជន បន្តលើកស្លាកនិងដាក់ឲ្យដំណើរការទីស្នាក់ការគណបក្ស​ ភ្លើងទៀន នៅឃុំខ្ពប។ ដោយឡែក កាលពីថ្ងៃ ០៨ មករា ២០២១ ក្រុមការងារគណបក្ស ភ្លើងទៀន បានលើកស្លាកនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ។

(*)កម្លាំងប្រជាធិបតេយ្យ បានមកចូលរួមជាមួយគណបក្ស ភ្លើងទៀន ដើម្បីជម្រុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ-សង្កាត់ នៅឆ្នាំ២០២២នេះ។

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសកម្មភាពដំណើរការទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំក្រុងស្វាយរៀង
Next articleឯកឧត្ដម ថាច់ សេដ្ឋា ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានVOA

Leave a reply

Please enter your comment!
Please enter your name here