កិច្ចប្រជុំគណបក្សភ្លើងទៀនរាជធានីភ្នំពេញ

0
44

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ គណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំក្រុមការងារខណ្ឌទាំង១៤ ក្រោមអធិបតីភាពឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន ឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធានទី២ និងលោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការ។

ថ្លែងនៅចំពោះមុខសមាជិក សមាជិកា ប្រមាណ៧០នាក់ ដែលជាថ្នាក់ដឹកនាំខណ្ឌទាំង១៤ ឯកឧត្ដម ថាច់ សេដ្ឋា មានប្រសាសន៍កោតសរសើរនូវវីរភាពរបស់បងប្អូនសកម្មជនទាំងអស់ដែលនៅបន្តការតស៊ូដើម្បីនាំលទ្ធិប្រជាធិបតេយ្យពេញលេញជូនប្រជាពលរដ្ឋខ្មែរ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា អ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះសុទ្ធតែមានឧត្ដមគតិខ្ពស់ តម្លៃកាត់ថ្លៃមិនបាន ពីព្រោះគេទិញមិនបាន។

(*)កម្លាំងប្រជាធិបតេយ្យ បានមកចូលរួមយ៉ាងផុសផុលជាមួយគណបក្សភ្លើងទៀន ដើម្បីជម្រុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ-សង្កាត់ នៅឆ្នាំ២០២២នេះ។

គណបក្ស​ភ្លើង​ទៀន មាន​ឈ្មោះ​ដើម​មកពី​គណបក្ស​ជាតិខ្មែរ​ ដែល​ជា​គណបក្ស​ប្រឆាំង​​​​​​​តែ​មួយ​គត់​ ​ត្រូវ​បាន​បង្កើត​ដោយ​លោក សម រង្ស៊ី នៅ​ឆ្នាំ​១៩៩៥។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៩៨ ​រដ្ឋាភិបាល​បាន​កែប្រែ​ច្បាប់​ចាប់​បង្ខំ​ឲ្យ​គណ​បក្ស​នេះ​ ប្ដូរ​ឈ្មោះ​ជា​គណ​បក្ស សម រង្ស៊ី វិញ​។ នៅ​ឆ្នាំ​២០១៧ ​រដ្ឋាភិបាល​បាន​កែប្រែ​ច្បាប់​នយោបាយ​​ម្ដងទៀត ដែល​បង្ខំ​ឲ្យ​គណបក្ស​នេះ​សម្រេច​ប្ដូរ​ឈ្មោះ​ទៅ​តាម​រូប​សញ្ញា​ គឺ​គណបក្សភ្លើង​ទៀន ​រហូត​ដល់​សព្វ​ថ្ងៃ។

គណបក្សភ្លើង​ទៀន ​បាន​​ផ្អាក​សកម្ម​ភាព​ទាំង​ស្រុង​៤​ឆ្នាំ​មក​​ហើយ​​ តាំង​ពី​​ពេល​តុលាការ​កំពូល​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧​មក​ ហើយ​ទើប​តែ​ធ្វើ​សមាជ​ឡើង​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០២១ ​​ដើម្បី​ដាក់​ចេញ​យុទ្ធសាស្ត្រ​​ផ្សះផ្សា​ជាតិ និង​​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕​

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleអាសយដ្ឋានទំនាក់ទំនង
Next articleក្រុមការងារខេត្តត្បូងឃ្មុំ លើកស្លាកគណបក្សភ្លើងទៀន បានចំនួន៥៨ស្លាកហើយ គិតត្រឹមថ្ងៃ ១៣ មករា

Leave a reply

Please enter your comment!
Please enter your name here