ក្រុមការងារខេត្តត្បូងឃ្មុំ លើកស្លាកគណបក្សភ្លើងទៀន បានចំនួន៥៨ស្លាកហើយ គិតត្រឹមថ្ងៃ ១៣ មករា

0
18

ខេត្តត្បូងឃ្មុំ៖ គណបក្ស​ភ្លើងទៀនខេត្ត​ត្បូងឃ្មុំ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដាក្រុង-​ស្រុក​និង​ឃុំ​-សង្កាត់​នានា​របស់​ខ្លួន​។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ ក្រុមការងារខេត្ត​ត្បូងឃ្មុំ លើកស្លាកគណបក្ស​ភ្លើងទៀន បានចំនួន ៥៨ស្លាកហើយដោយបូកបញ្ចូលទាំងស្លាកទីស្នាក់ការខេត្ត។

នៅស្រុកត្បូងឃ្មុំ ស្លាកគណបក្ស​ភ្លើងទៀនត្រូវបានលើករួចរាល់ចំនួន ១៧ស្លាក ស្រុកមេមត់ចំនួន ៥ស្លាក ស្រុកញញាក្រែកចំនួន ១០ស្លាក ស្រុកអូររាំងឪចំនួន ១៥ស្លាក ស្រុកតំបែរចំនួន ៩ស្លាក និងក្រុងសួងចំនួន ២ស្លាក។

(*)កម្លាំងប្រជាធិបតេយ្យ បានមកចូលរួមយ៉ាងផុសផុលជាមួយគណបក្ស ភ្លើងទៀន ដើម្បីជម្រុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ-សង្កាត់ នៅឆ្នាំ២០២២នេះ។

(*)គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ៕

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleកិច្ចប្រជុំគណបក្សភ្លើងទៀនរាជធានីភ្នំពេញ
Next articleក្រុមការងារខេត្តបន្ទាយមានជ័យ បើកដំណើរការទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត

Leave a reply

Please enter your comment!
Please enter your name here