info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

គណបក្ស​ភ្លើង​ទៀនបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​អនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស

២៥ មិថុនា​ ២០២២ គណបក្ស​ភ្លើង​ទៀនបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​អនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស ===== នារសៀល​ថ្ងៃ​សៅរ៍​ ទី២៥ ខែ​មិថុនា​ ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ ដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស។ កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ទៅនៅ​ការិយាល័យ​កណ្ដាល​របស់​គណបក្ស​ដែលមានទីតាំងនៅផ្ទះលេខ៣២០ បុរីពិភពថ្មី ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំ​ពេញ​ ក្រោមអធិបតីភាព​លោក ទាវ​ វណ្ណុល​ ប្រធាន​គណបក្ស​។ ថ្វីបើមាន​ការ​ជជែក​ដេញដោល​គ្នា​ខ្លះ​ក្ដី​ កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ បាន​សម្រេច​អនុម័ត​បទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស រួមមាន ៨ជំពូក និង ៣៧មាត្រា។ បទបញ្ជាផ្ទៃក្នុងថ្មីនេះ ត្រូវបាន​អាន​ដោយ​លោក ជា​ ស៊ីណា​ មន្ត្រីខុទ្ទកាល័យនិងជាសមាជិក​គណៈកម្មាធិការនាយក...

តុលាការ​ក្រុង​ភ្នំពេញ​ ​កំពុង​ស៊ើប​អង្កេត​ករណី​ប្តឹង​លោក សុន ឆ័យ

តុលាការ​ក្រុង​ភ្នំពេញ​ ​កំពុង​ស៊ើប​អង្កេត​ករណី​ប្តឹង​លោក សុន ឆ័យ Op-Ed: VOA Khmer 23 មិថុនា 2022 ស៊ុន ណារិន ភ្នំពេញ —  មន្រ្តី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​អយ្យការ​កំពុង​ស៊ើប​អង្កេតករណី​បណ្តឹង​ប្រឆាំង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​រង​ពាក្យ​បណ្តឹង​ពី​គណបក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ លោក ប្លង់ សុផល អ្នក​នាំ​ពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​តំណាង​អយ្យការ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​នីតិវិធី​របស់​ខ្លួន។ លោក​បន្ថែម​ថា​តំណាង​អយ្យការ​មិន​ទាន់អាច​សម្រេច​ថា​នឹង​មាន​ការ​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​ការ​ស៊ើប​អង្កេត​មិន​ទាន់​ចប់​នៅ​ឡើយ។ លោក សុន ឆ័យ រង​ពាក្យ​បណ្តឹង​ចំនួន​ពីរ គឺពី​គ.ជ.ប ​និង​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៥...

សេចក្តីថ្លែងការណ៍

សេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀន យល់ឃើញថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ លំហរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស មានលក្ខណៈរួមតូចចង្អៀតជាងមុន ខណៈដែលការប្រើប្រាស់ប្រព័ន្ធ តុលាការ និងការគាបសង្កត់ ដើម្បីធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំង នៅតែបន្តកើតមានជាហូរហែរ។ ជាក់ស្តែង ថ្មីៗនេះ សកម្មជនគណបក្សភ្លើងទៀន ចំនួន៤រូប បានទទួលរងការចាប់ខ្លួន ការឃុំខ្លួន និងការធ្វើទុក្ខបុកម្នេញ រួមមាន៖ លោក ឡី សុខុន ប្រធានក្រុមការងារគណបក្សភ្លើងទៀន ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរចាប់និងឃុំ ខ្លួនកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២លោក...

មេឃុំថ្មីលោកញឹម សារ៉ុម ឃុំចំណាលើត្រូវបានចាប់ខ្លួនទាំងអយុត្តិធម៍

២១ មិថុនា​ ២០២២ (*)ប្រវត្តិតស៊ូនយោបាយរបស់ លោក ញឹម សារ៉ុម ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី២១ មិថុនា ២០២២។ -នៅឆ្នាំ២០១២ ៖ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស សម រង្ស៊ី។ -នៅឆ្នាំ២០១៧ ៖ ជាប់ឆ្នោតជាជំទប់ទី១ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សសង្រ្គោះជាតិ។ -នៅឆ្នាំ២០២២ ៖ ជាប់ឆ្នោតជាមេឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ...

គណបក្ស​ជំទាស់​ចំនួន​៥​រក្សា​ជំហរ​ស្នើ​ឱ្យ​កែ​សម្រួល​សមាស​ភាព​​ដឹកនាំ​គ.ជ.ប

គណបក្ស​ជំទាស់​ចំនួន​៥​រក្សា​ជំហរ​ស្នើ​ឱ្យ​កែ​សម្រួល​សមាស​ភាព​​ដឹកនាំ​គ.ជ.ប ​​​​​​ Op-Ed: VOA Khmer 22 មិថុនា 2022 ហ៊ុល រស្មី ភ្នំពេញ —  ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ គណបក្ស​ជំទាស់​មួយ​ចំនួន​ បាន​អះអាង​ពី​ភាព​មិន​ប្រក្រតី​ ដែល​កើត​ឡើង​ក្នុង​ថ្ងៃ​បោះឆ្នោត​ និង​ពេល​រាប់​សន្លឹកឆ្នោត ហើយ​បាន​ចោទ​ថា ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) មាន​ភាព​លម្អៀង​ខាង​នយោបាយ​ទៅ​រក​គណបក្ស​កាន់​អំណាច។​ហេតុផល​នៅ​ពី​ក្រោយ​ភាព​លម្អៀង​នោះ​ គឺ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ ឬ​តំណាង​គណបក្ស​ជំទាស់​ ពន្យល់​ថា បណ្តាល​មក​ពី​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ គ.ជ.ប​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច​យ៉ាង​ប្រធាន​គ.ជ.ប​ បច្ចុប្បន្ន​ដែល​ធ្លាប់​កាន់​តំណែង​ជាច្រើន​នៅ​ក្រសួង​មហាផ្ទៃ និង​ជា​អតីត​អភិបាល​ខេត្ត។អនុប្រធាន​គណបក្ស​ភ្លើងទៀន​ លោក ថាច់ សេដ្ឋា​...

សេចក្តីថ្លែងការណ៍

គណបក្សភ្លើងទៀន សូមអំពាវនាវយ៉ាងទទូចដល់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោះលែងពួកគេទាំង៦១នាក់ អោយមានសេរីភាពវិញនិងទំលាក់ចោលរាល់បទចោទជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។

លិខិតអបអរសាទររបស់ខាល់CALDនិងលិខិតអំណរគុណ

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ គណបក្សភ្លើងទៀន សូមថ្លែងអំណរគុណ ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) សម្រាប់លិខិតអបអរសាទរជ័យជំនះរបស់គណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានរៀបចំឡើងកាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅ។ ពាក្យគាំទ្រ និងលើកទឹកចិត្តរបស់CALD គឺជាការជម្រុញទឹកចិត្តដល់គណបក្សភ្លើងទៀន ហើយគណបក្សភ្លើងទៀនមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CALD ។ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ===== ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) អបអរសាទរ​ជ័យជំនះ​របស់​គណបក្ស​ភ្លើងទៀន ក្នុង​ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥ ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ​...

មន្ត្រី​ប្រទេស​លោក​ខាង​លិច​និយាយ​ថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជាដោយសំងាត់

បកប្រែទាំងស្រុងពីកាសែតវ៉ាសឺនតុនផុស Washington Post មន្ត្រី​ប្រទេស​លោក​ខាង​លិច​និយាយ​ថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជាដោយសំងាត់ដោយ Ellen Nakashima និង Cate Cadellថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2022 ម៉ោង 2:01 ល្ងាច អ៊ី​ឌី​ធី មន្ត្រីបស្ចិមប្រទេសបាននិយាយថា ប្រទេសចិនកំពុងសាងសង់កន្លែងកងទ័ពជើងទឹកដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ការប្រើប្រាស់យោធាផ្តាច់មុខ ដោយប្រទេសទាំងពីរបានបដិសេធថាមិនមែនជាករណីនោះទេ ហើយបានចាត់វិធានការវិសាមញ្ញដើម្បីលាក់បាំងប្រតិបត្តិការនេះ។ វត្តមានយោធានឹងស្ថិតនៅផ្នែកខាងជើងនៃមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា នៅឈូងសមុទ្រថៃ ដែលគ្រោងនឹងធ្វើជាកន្លែងនៃពិធីបើកការដ្ឋានក្នុងសប្តាហ៍នេះ នេះបើយោងតាមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែភាពរសើបនៃបញ្ហា។ ការបង្កើតមូលដ្ឋានទ័ពជើងទឹករបស់ចិននៅកម្ពុជា ដែលជាមូលដ្ឋានទ័ពជើងទឹកទីពីររបស់ខ្លួននៅក្រៅប្រទេស និងទីមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដ៏សំខាន់ គឺជាផ្នែកនៃយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងក្នុងការកសាងបណ្តាញមូលដ្ឋានយោធាជុំវិញពិភពលោក ដើម្បីគាំទ្រដល់សេចក្តីប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាមហាអំណាពិភពលោកពិតប្រាកដ...
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

សមាជសាមញ្ញគណបក្ស ភ្លើងទៀន ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ២០២១

នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ គណបក្ស​ ភ្លើងទៀន​ បាន​រៀបចំសមាជ​សាមញ្ញ​កែប្រែ​សមាសភាព​ថ្នាក់ដឹកនាំ និងបានដាក់ចេញនូវ​ផែនការជាយុទ្ធសាស្ត្រ​មួយចំនួនសម្រាប់អនុវត្តអាណត្តិ៥ឆ្នាំ...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...