មេឃុំថ្មីលោកញឹម សារ៉ុម ឃុំចំណាលើត្រូវបានចាប់ខ្លួនទាំងអយុត្តិធម៍

0
7

២១ មិថុនា​ ២០២២

(*)ប្រវត្តិតស៊ូនយោបាយរបស់ លោក ញឹម សារ៉ុម ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី២១ មិថុនា ២០២២។

-នៅឆ្នាំ២០១២ ៖ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស សម រង្ស៊ី។

-នៅឆ្នាំ២០១៧ ៖ ជាប់ឆ្នោតជាជំទប់ទី១ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សសង្រ្គោះជាតិ។

-នៅឆ្នាំ២០២២ ៖ ជាប់ឆ្នោតជាមេឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស ភ្លើងទៀន។

(*)លោក ញឹម សារ៉ុម ត្រូវបានគេចោទប្រកាន់ពីបទ “ប្លន់” ប្រព្រឹត្តទៅកាលពីឆ្នាំ ២០០២។ ២០ឆ្នាំក្រោយមក លោក ញឹម សារ៉ុម ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីជាប់ឆ្នោតជាមេឃុំ នៅឃុំចំណាលើ មកពីគណបក្ស ភ្លើងទៀន។

(*)ក្រៅពីតួនាទីជាអ្នកនយោបាយមូលដ្ឋាន លោក ញឹម សារ៉ុម គឺជាអាចារ្យវត្តក្តីស្រងែ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភព​៖ លោក​ ស៊ុន ចន្ធី​ ប្រធាន​ក្រុមការងារកិច្ចការបោះឆ្នោត ខេត្ត​កំពង់ធំ

(*)ឯកសារភស្តុតាងកាលពីជាង១០ឆ្នាំមុនបញ្ជាក់ថា លោក ញឹម សារ៉ុម មេឃុំជាប់ឆ្នោតមកពីគណបក្ស ភ្លើងទៀន មិនមែនជា “ចោរប្លន់” ដូចការចោទប្រកាន់របស់តុលាការខេត្តកំពង់ធំ នោះទេ។

(*)រឿងជម្លោះផ្តើមចេញពីការជំពាក់ប្រាក់កាលពី២០ឆ្នាំមុន របស់លោក ញឹម សារ៉ុម ដែលពេលនេះត្រូវបានតុលាការចាប់ឃុំខ្លួនក្នុងពន្ធនាគារយ៉ាងអយុត្តិធម៌នោះ គឺមានឯកសារភស្តុតាងចំនួន ២ បញ្ជាក់ថា លោកមិនមែនជាចោរប្លន់ដូចការចោទប្រកាន់របស់តុលាការនោះទេ ហើយរឿងជម្លោះនេះក៏បានសម្របសម្រួលដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ ដែលធ្វើឡើងដោយលោកមេឃុំចំណាលើ និងលោកនាយប៉ុស្តិ៍នគរបាលឃុំចំណាលើ នៅឆ្នាំ២០១១។

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleគណបក្ស​ជំទាស់​ចំនួន​៥​រក្សា​ជំហរ​ស្នើ​ឱ្យ​កែ​សម្រួល​សមាស​ភាព​​ដឹកនាំ​គ.ជ.ប
Next articleសេចក្តីថ្លែងការណ៍

Leave a reply

Please enter your comment!
Please enter your name here