info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

ប្រជាពលរដ្ឋខ្មែរចេញទៅបោះឆ្នោត ខណៈដែលគណបក្សជំទាស់ថ្មីកើនសម្លេង

ដកស្រង់និងបកប្រែពីកាសែត រ៉យតើ Reuters ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខណៈគណបក្សជំទាស់ចាប់កំណើតថ្មី ព្យាយាមប្រជែងជាមួយគណបក្សរបស់មេដឹកនាំជំពាក់ជាប់យូរអំណាចលោក ហ៊ុន សែន។ អាជ្ញាធរក្រោមអំណាចរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបែរទៅបង្រ្កាបក្រុមអ្នកជំទាស់ ដោយសមាជិកបក្សប្រឆាំងជាង ១០០នាក់របស់ពួកគេ ត្រូវបានដាក់ពន្ធនាគារក្រោមការចោទប្រកាន់ផ្សេងៗ រួមទាំងបទចោទក្បត់ជាតិ ដែលបង្ករឱ្យមានការរិះគន់ពីអន្តរជាតិទៅលើលោក ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេល៣៧ឆ្នាំ។ លទ្ធផលពេញត្រូវបានរំពឹងទុកនៅថ្ងៃចន្ទ ប៉ុន្តែចំនួនសរុបមួយផ្នែកនៅល្ងាចថ្ងៃអាទិត្យ បានបង្ហាញឱ្យឃើញពីគណបក្សភ្លើងទៀនថ្មីនាំមុខក្នុងការបោះឆ្នោតតែបួនឃុំប៉ុណ្ណោះក្នុងចំណោមឃុំសង្កាត់ចំនួន១៦៥២ ដោយគណបក្សប្រជាជននាំមុខគេនៅសេសសល់ នេះបើយោងតាមគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណបក្សភ្លើងទៀន ភាគច្រើនប្រមូលផ្តុំឡើងវិញនូវអតីតគណបក្សសង្រ្គោះជាតិដ៏សំខាន់ដែលត្រូវបានរំលាយដោយតុលាការកំពូលមុនការបោះឆ្នោតជាតិចុងក្រោយឆ្នាំ២០១៨។ អ្នកបោះឆ្នោតឈ្មោះ ជុំ ភិវ៉ូត អាយុ...

ប្រជាពលរដ្ឋខ្មែរបោះឆ្នោតថ្នាក់ក្រោមជាតិក្រោមសំពាធការគំរាមកំហែង ភ័យខ្លាច

ដកស្រង់និងបកប្រែពី Associated Press (AP) ភ្នំពេញ​៖ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ធ្វើដំណើរ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​ដែលជា​ឱកាស​បោះឆ្នោត​លើកដំបូង​ចាប់តាំងពី​គណបក្សកាន់អំណាច​កាន់អំណាច​យូរ​។ លោក ហ៊ុន សែន បាន​យកឈ្នះ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ ដែល​ត្រូវបាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា​អយុត្តិធម៌​។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប្រាកដ​ថា​នឹង​ឈាន​ទៅ​រក​ការ​ទទួល​បាន​ជ័យ​ជម្នះ​ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​អ្វី​ដែល​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ជា​សញ្ញាណនៃ «ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ និង​ការ​រារាំង​ដល់​បេក្ខជន​ប្រឆាំង។ ” ទីភ្នាក់ងារនេះបាននិយាយថា "បេក្ខជនបានប្រឈមមុខនឹងការរឹតបន្តឹង និងការសងសឹកជាច្រើនដែលបានរារាំងសកម្មភាពរបស់ពួកគេ ជាមួយនឹងការដាក់ពន្ធនាគារបេក្ខជនមួយចំនួនដែលហាក់ដូចជាត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់យុទ្ធនាការនយោបាយ" ។ គេបានបន្ថែមថា យ៉ាងហោចណាស់បេក្ខជន និងសកម្មជនគណបក្សប្រឆាំងចំនួនប្រាំមួយនាក់កំពុងជាប់ឃុំនៅរយៈពេលបួនថ្ងៃមុនពេលបោះឆ្នោតដោយរង់ចាំការកាត់ក្តី ខណៈដែលអ្នកផ្សេងទៀតដែលត្រូវបានកោះហៅពីបទចោទពាក់ព័ន្ធនឹងនយោបាយ បានគេចលាក់ខ្លួន។ គណៈប្រតិភូកម្ពុជានៅការិយាល័យអង្គការសហប្រជាជាតិទីក្រុងហ្សឺណែវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរិះគន់នេះគឺ "ខុសឆ្គង...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព សេរី និងយុត្តិធម៍ ដែលនៅក្រោមការចាត់ចែងរបស់ស្ថាប័នបោះឆ្នោត ដែលអព្យាក្រិត្យមិនប្រកាន់បក្សពួក។ ប៉ុន្តែការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ គឺមិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ ហើយស្ថាប័នបោះឆ្នោតទៀតសោត ក៏មិនទាន់ឯករាជ្យ ព្រោះការចាត់ចែងនិងការសម្រេចលើកិច្ចការមួយចំនួនធំ គឺធ្វើឡើងដោយលំអៀង រួមទាំងសមាសភាពសមាជិកដឹកនាំស្ថាប័ននេះពីលើដល់ក្រោម ជាសមាជិកមកពីគណបក្សកាន់អំណាចស្ទើរតែទាំងអស់។ គណបក្ស ភ្លើងទៀន ទទួលការគាបសង្កត់ បំភិតបំភ័យ...

ឯកឧត្តមសុន ឆ័យ ជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ

០២ មិថុនា ២០២២ / 02 June 2022 (*)នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម​ សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន បានអញ្ជើញទៅកាន់និវេសនដ្ឋានរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥ ឆ្នាំ​២០២២ ដែលនឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី៥ ខែមិថុនា ខាងមុខ​នេះ​។ (*)H.E. Son Chhay,...

ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា

សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា យ៉ាងអយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នំា២០២២ ក្នុងបរិវេណផ្សារទំនើបអ៊ីអន ២ រាជធានីភ្នំពេញ។ លោក អៀ ចាន់ណា គឺជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបានលាលែងពីគណបក្សសង្គ្រោះជាតិជាយូរមកហើយ ដោយពុំមានទំនាក់ទំនងទាល់តែសោះជាមួយអតីតគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ហើយបច្ចុប្បន្នលោកគឺជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ខេត្តតាកែវ។ គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា គឺជារឿងនយោបាយសុទ្ធសាធ ដោយសារការចាប់ខ្លួននេះបានធ្វើឡើងក្នុងអំឡុងពេលដែលលោក...

សេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន

សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន បានសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់ គណបក្សភ្លើងទៀន ពីសំណាក់ថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ និងមជ្ឈដ្ឋាននានានៅក្រៅប្រទេស ដែលនាំឲ្យមានការភ័ន្តច្រឡំពីសំណាក់មតិសាធារណជនចំពោះ គណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន សូមប្រកាសជាសាធារណៈថា គណបក្សភ្លើងទៀន មិនមានទំនាក់ទំនង និងមិនមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងអស់ខាងលើនេះទេ។ គណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់ ដែលតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឳកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ គណបក្សភ្លើងទៀន សូមណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ដែលទទួលបានការតែងតាំងជាផ្លូវការ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសកម្មភាពឃោសនាបោះឆ្នោត ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ រួមទាំងសេចក្ដីណែនាំពាក់ព័ន្ធផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ រាជធានីភ្នំពេញ, ថ្ងៃសៅរ៍ ១៣រោច...

លោក គង់ រ៉ៃយ៉ា រង​​ការ​ពិន័យ​​​ប្រាក់​​៥​​លាន​​រៀល​​ពី​​បទ​ចែក​​ថវិកា​​និង​​អំណោយ​​ដល់​​បេក្ខជន​១១​​ឃុំ

លោក គង់ រ៉ៃយ៉ា រង​​ការ​ពិន័យ​​​ប្រាក់​​៥​​លាន​​រៀល​​ពី​​បទ​ចែក​​ថវិកា​​និង​​អំណោយ​​ដល់​​បេក្ខជន​១១​​ឃុំ លោក សេង ថៃOp-Ed: VOD ២៨ ឧសភា ២០២២ម៉ោង ២២:៤០ លោក គង់ រ៉ៃយ៉ា ប្រធាន​ក្រុម​ទ្រទ្រង់​ស្រុក​កងមាស និងជា​ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ ខេត្តកំពង់ចាម។ (រូប៖ ហ្វេសប៊ុក Kung Raiya) គណៈកម្មការ​រៀបចំការ​បោះឆ្នោត​ខេត្តកំពង់ចាម​បាន​សម្រេច​ផាកពិន័យ លោក គង់ រ៉ៃយ៉ា ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ​ចំនួន ៥ ០០០ ០០០ រៀល ស្រប​តាម​មាត្រា១៧១ និងមាត្រា ១៨១...
ចុះសកម្មភាពជាក់ស្តែង Call to Action

- គណបក្សភ្លើងទៀន សម្រេចបង្កើតគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ

កម្ពុជា៖ គណបក្ស​ភ្លើង​ទៀន​ជាគណបក្សជំទាស់ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួមបោះឆ្នោត​នៅ​ខែកក្កដាខាងមុខ ដោយ Frances Maoបកប្រែទាំងស្រុងពីសារព័ត៌មាន BBC សូមចុចសម្រាប់ពត៌មានច្បាប់ដេីមភាសាអង់គ្លេស គណបក្សប្រឆាំងដ៏សំខាន់របស់កម្ពុជា និងជាគូប្រជែងដ៏គួរឱ្យទុកចិត្តតែមួយគត់ជាមួយមេដឹកនាំដ៏យូរលង់របស់ប្រទេសនេះ គឺលោក ហ៊ុន...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

សេចក្ដី​ថ្លែងការណ៍ គណបក្ស ភ្លើងទៀន សំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

ប្រវត្តិគណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩...

សមាជសាមញ្ញគណបក្ស ភ្លើងទៀន ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ២០២១

នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ គណបក្ស​ ភ្លើងទៀន​ បាន​រៀបចំសមាជ​សាមញ្ញ​កែប្រែ​សមាសភាព​ថ្នាក់ដឹកនាំ និងបានដាក់ចេញនូវ​ផែនការជាយុទ្ធសាស្ត្រ​មួយចំនួនសម្រាប់អនុវត្តអាណត្តិ៥ឆ្នាំ...

អត្ថបទចុងក្រោយ

សកម្មភាព

សេចក្តីថ្លែងការណ៍

កម្មវិធីនយោបាយ

សារនយោបាយអាទិភាព ៥ ចំណុចគណបក្ស ភ្លើងទៀន

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ភ្លើងទៀន យោងសេចក្ដីសម្រេចនៃសមាជវិសាមញ្ញគណបក្ស ថ្ងៃ ១១ កុម្ភៈ ២០២៣ ១-ការអប់រំល្អ បង្កើតការងារសម្រាប់យុវជន ១លាននាក់ ២-កម្មករ ប្រាក់ខែទាបបំផុត...