អគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍

0
6

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២

អគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍

=======

នារសៀលថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស បានទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍ (Finland) ប្រចាំទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ក្នុងជំនួបពិភាក្សានេះ លោកអគ្គលេខាធិការ បានលើកឡើងអំពីការចាប់ផ្តើមដំណើរការឡើងវិញរបស់គណបក្សភ្លើងទៀន ក្រោយពីបានផ្អាកសកម្មភាពអស់រយៈពេល៤ឆ្នាំ និងដំណាក់កាលនីមួយៗនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ៖

១) ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត

២) ការរៀបចំភ្នាក់ងារសង្កេតការណ៍

៣) យុទ្ធនាការឃោសនាបោះឆ្នោត និង

៤) ថ្ងៃបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។

ជាមួយគ្នានេះដែរ លោកអគ្គលេខាធិការ បានពន្យល់រៀបរាប់អំពីស្ថានការណ៍នយោបាយទូទៅ រួមមានការរំខាន ការធ្វើទុក្ខម្នេញ និងការគំរាមកំហែងមកលើសកម្មជន បេក្ខជន និងភ្នាក់ងារសង្កេតការណ៍របស់គណបក្ស ព្រមទាំងភាពមិនប្រក្រតីនានាដែលបានកើតឡើងក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ កន្លងទៅនេះ។

ជាចុងក្រោយ លោកអគ្គលេខាធិការគណបក្ស បានស្នើសុំលោកឯកអគ្គរដ្ឋទូត ជួយពាំនាំសំណើរបស់គណបក្សភ្លើងទៀន ដល់រដ្ឋាភិបាលហ្វាំងឡង់ដ៍ និងសហគមន៍អន្តរជាតិ បន្តជួយឃ្លាំមើលស្ថានការណ៍នយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខ៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleគណបក្ស​ភ្លើង​ទៀនបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​អនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស
Next articleបេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​បេ្តជ្ញា​សហការ​ការងារ​ល្អ​ជាមួយ​មន្រ្តី​បក្ស​កាន់​អំណាច

Leave a reply

Please enter your comment!
Please enter your name here