គណបក្សភ្លើងទៀនត្រៀមបុគ្គលិកសំខានៗសម្រាប់ជោគជ័យបោះឆ្នោតខាងមុខ

0
49

(*)នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ រយៈពេលមួយថ្ងៃពេញ គណបក្ស ភ្លើងទៀន បានរៀបចំសិក្ខាសាលា ដើម្បីផ្សព្វផ្សាយផែនការគ្រប់គ្រងយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ដល់ថ្នាក់ដឹកនាំគណបក្សរាជធានី-ខេត្ត ប្រមាណ ១១០នាក់ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ក្រោម អធិបតីភាពអនុប្រធានគណបក្សទាំង ៣រូប គឺ លោក ចេប គឹមអ៊ាង លោក រ៉ុង ឈុន លោកបណ្ឌិត សុក ហាច និងលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស។

(*)គណបក្ស ភ្លើងទៀន សម្រេចបង្កើត គណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ ដើម្បីរៀបចំការងារបោះឆ្នោតគណបក្ស ឲ្យមានប្រសិទ្ធភាព ឆ្ពោះទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។ ក្បាលម៉ាស៊ីនដឹកនាំរបស់គណៈកម្មការនេះ គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សរួមមាន៖ លោក ទាវ វណ្ណុល, លោក សុន ឆ័យ, លោក ចេប គឹមអ៊ាង, លោក រ៉ុង ឈុន, លោក សុក ហាច, លោក លី សុធារ៉ាយុត្តិ, លោក សេង ម៉ារឌី, និងលោក ហុង សុខហួរ ជាដើម។

(*)គណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ ឆ្នាំ២០២៣ មានអនុគណៈកម្មការចំនួន ៦៖
១-អនុគណៈកម្មការទំនាក់ទំនងសាធារណៈ ដឹកនាំដោយលោក គង់ មុនីកា
២-អនុគណៈកម្មការរៀបចំផែនការ ត្រួតពិនិត្យ និងពង្រឹងសមត្ថភាពឃោសនិក និងភ្នាក់ងារសង្កេតការណ៍ ដឹកនាំដោយលោក សុខ គឹមសេង
៣-អនុគណៈកម្មការអប់រំ និងបណ្ដុះបណ្ដាល ដឹកនាំដោយលោក ស៊ុន ចន្ធី
៤-អនុគណៈកម្មការគ្រប់គ្រងព័ត៌មាន និងផ្សព្វផ្សាយ ដឹកនាំដោយលោក គីមសួរ ភិរិទ្ធ
៥-អនុគណៈកម្មការគ្រប់គ្រងលទ្ធផល និងវិវាទបោះឆ្នោត ដឹកនាំដោយលោក ហុង សុខហួរ
៦-អនុគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុ ដឹកនាំដោយលោក សេង ម៉ារឌី

(*)លោក សុខ គឹមសេង គឺជាអនុប្រធានប្រចាំការ នៃគណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ ទី៧ ឆ្នាំ២០២៣ ដែលមានតួនាទី និងភារកិច្ចដឹកនាំការងារប្រចាំថ្ងៃរបស់ក្រុមការងារប្រតិបត្តិ ដែលជាសេនាធិការរបស់គណៈកម្មការគ្រប់គ្រង និងដឹកនាំយុទ្ធនាការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសេចក្តីថ្លែងការណ៍
Next articleCLP leadership met with different five embassy representatives

Leave a reply

Please enter your comment!
Please enter your name here