គណបក្សភ្លើងទៀនប្រកាសសមាជវិសាមញ្ញថ្ងៃទី១៥ឧសភា២០២២

0
31

សេចក្ដីជូនដំណឹង

=======

គណបក្សភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សនឹងរៀបចំសមាជវិសាមញ្ញ ដើម្បីអនុម័តគោលនយោបាយឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១២.០០នាទី ថ្ងៃត្រង់ នៅផ្ទះលេខ១៤៣D ផ្លូវលេខ ១០១៩ (ផ្លូវផ្សារដីហុយ) ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា)។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមយកព័ត៌មានតាមការគួរ៕ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស.២០២២

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleមេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ចំនួន​៤​បទ​ចោទ
Next articleANFREL found systemic flaws on upcoming commune election 5 June 2022

Leave a reply

Please enter your comment!
Please enter your name here