info@candlelightparty.org       English

ព័ត៍មានចុងក្រោយ

សេចក្តីថ្លែងការណ៍ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២

ដើម្បីធានាដល់បរិយាកាសនយោបាយឲ្យបានល្អប្រសើរមុនការបោះឆ្នោតឃុំ–សង្កាត់ គណបក្ស​ភ្លើង​ទៀន អំពាវនាវយ៉ាងទទូចដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៖ ១- ស្រាវជ្រាវរកជនខិលខូច ដែលបានបំផ្លិចបំផ្លាញស្លាកគណបក្ស និងគំរាមកំហែងសកម្មជន​គណបក្ស​ភ្លើងទៀន យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។ ២- ចាត់វិធានការយ៉ាង​ម៉ឺង​ម៉ាត់ និងមានប្រសិទ្ធភាពបំផុត ដោយធានាបានថា ដំណើរការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី០៥ ខែមិថុនាខាងមុខ ប្រ​ព្រឹត្ត​ទៅដោយមិនមានអំពើហិង្សា មិនមានការគំរាមកំហែង ការបំភិតបំភ័យ និងមិនមានការទិញដូរឡើយ។

កិច្ចប្រជុំថ្នាក់រាជធានី ខេត្ត ដែលមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំមកនេះ

តំណាងគណបក្សភ្លើងទៀន នៅរាជធានីនិងមកពីបណ្ដាខេត្តទូទាំងប្រទេស នៅថ្ងៃសុក្រ ១៥កើត ពេញបូណ៌មី ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ បានមកជួបជុំគ្នានៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រាជធានី ខេត្ត ជាលើកទី១ ក្នុងរយៈពេល ៤ឆ្នាំមកនេះ នៃអតីតបក្សប្រឆាំងដំបូងបង្អស់នៅកម្ពុជា។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន ឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធាន និងលោក...

បើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២នេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាដែលជាតំណាងគណបក្សភ្លើងទៀន នៅមូលដ្ឋានខេត្តព្រះសីហនុ បានមកជួបជុំគ្នានៅភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ដើម្បីរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​បណ្ដោះអាសន្ន​គណបក្ស​ ភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ។ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម​ ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្សភ្លើងទៀន និងលោក លី...

ក្រុមការងារខេត្តតាកែវ លើកស្លាកគណបក្ស​ភ្លើងទៀនយ៉ាងធំ នៅស្រុកអង្គរបុរី

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្ស​ភ្លើងទៀនស្រុកអង្គរបុរី បានលើកស្លាកគណបក្ស​ភ្លើងទៀនយ៉ាងធំ នៅតាមបណ្ដោយផ្លូវ ១TK១ ពីស្រុកព្រៃកប្បាសទៅស្រុកអង្គរបុរី។ ក្រុមការងារគណបក្ស​ភ្លើងទៀនខេត្ត​តាកែវ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​​ កាលពី​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ រហូតមកដល់ពេលនេះ ក្រុមការងារខេត្ត​តាកែវ លើកស្លាកគណបក្ស​ភ្លើងទៀន បានគ្រប់ក្រុង-ស្រុករបស់ខ្លួនហើយ ក្នុងចំណោមក្រុង-ស្រុក ចំនួន ១០នៃខេត្ត...

ក្រុមការងារខេត្តបន្ទាយមានជ័យ បើកដំណើរការទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត

នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្ស​ភ្លើងទៀនខេត្តបន្ទាយមានជ័យ បានបើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅមូលដ្ឋានក្រុងប៉ោយប៉ែតក្នុងបរិយាកាសអ៊ូរអរ។ គណបក្ស​ភ្លើងទៀនខេត្ត​បន្ទាយមានជ័យ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ គិតត្រឹមថ្ងៃ ១៤ មករា នេះ ក្រុមការងារខេត្ត​បន្ទាយមានជ័យ...

ក្រុមការងារខេត្តត្បូងឃ្មុំ លើកស្លាកគណបក្សភ្លើងទៀន បានចំនួន៥៨ស្លាកហើយ គិតត្រឹមថ្ងៃ ១៣ មករា

ខេត្តត្បូងឃ្មុំ៖ គណបក្ស​ភ្លើងទៀនខេត្ត​ត្បូងឃ្មុំ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ១៩ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដាក្រុង-​ស្រុក​និង​ឃុំ​-សង្កាត់​នានា​របស់​ខ្លួន​។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ ក្រុមការងារខេត្ត​ត្បូងឃ្មុំ លើកស្លាកគណបក្ស​ភ្លើងទៀន បានចំនួន ៥៨ស្លាកហើយដោយបូកបញ្ចូលទាំងស្លាកទីស្នាក់ការខេត្ត។ នៅស្រុកត្បូងឃ្មុំ ស្លាកគណបក្ស​ភ្លើងទៀនត្រូវបានលើករួចរាល់ចំនួន ១៧ស្លាក ស្រុកមេមត់ចំនួន ៥ស្លាក ស្រុកញញាក្រែកចំនួន ១០ស្លាក...

កិច្ចប្រជុំគណបក្សភ្លើងទៀនរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ គណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំក្រុមការងារខណ្ឌទាំង១៤ ក្រោមអធិបតីភាពឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន ឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធានទី២ និងលោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការ។ ថ្លែងនៅចំពោះមុខសមាជិក សមាជិកា ប្រមាណ៧០នាក់...

អាសយដ្ឋានទំនាក់ទំនង

ប្រធាន៖ president@candlelightparty.org អនុប្រធានទី១៖ vp_1@candlelightparty.org អនុប្រធានទី២៖ vp_2@candlelightparty.org អគ្គលេខាធិការ៖ sg@candlelightparty.org អគ្គហេរញ្ញិក៖ treasure@candlelightparty.org ការិយាល័យរដ្ឋបាល៖ admin@candlelightparty.org ការិយាល័យព័ត៌មាន៖ info@candlelightparty.org
ចុះសកម្មភាពជាក់ស្តែង Call to Action

១- ពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១០ ខែសីហា ដល់ ៣ ខែតុលា ២០២២ ២- ការបិទផ្សាយបញ្ជីឈ្មោះដំបូងនិងបញ្ជីឈ្មោះដែលត្រូវលុបទូទាំងប្រទេស ថ្ងៃទី១៣ ខែមករា ២០២៣ ៣- ការផ្តល់សុពលភាពនិងការផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ៤- ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

អត្ថបទអានច្រើនជាងគេ

សេចក្តីប្រកាសពត៌មាន

០៦ មិថុនា ២០២២៖សេចក្ដី​ប្រកាស​ព័ត៌មាន គណបក្សភ្លើងទៀនមានកិត្តិយសជំរាបជូនសាធារណជន បណ្តាញផ្សព្វផ្សាយពត៍មានជាតិ-អន្តរជាតិ អោយបានជ្រាបថា គណបក្សភ្លើងទៀន នឹងធ្វើសន្និសីទសារពត៍មាន ស្តីអំពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥

សេចក្តីថ្លែងការណ៍លទ្ធផលឆ្នោតបឋម

០៦ មិថុនា ២០២២៖សេចក្ដី​ថ្លែងការណ៍ គណបក្សភ្លើងទៀនសំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព...

សេចក្ដី​ថ្លែងការណ៍​ នៃគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរ

សេចក្ដី​ថ្លែងការណ៍​៖ ក្រោយពីបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ គណបក្សភ្លើងទៀន និង គណបក្សឆន្ទៈខ្មែរ រួចមក គណបក្សភ្លើងទៀន បានសម្រេច៖ ១- ស្វាគមន៍...

សមាជសាមញ្ញគណបក្ស ភ្លើងទៀន ឆ្នាំ២០២១

នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ គណបក្ស​ ភ្លើងទៀន​ បាន​រៀបចំសមាជ​សាមញ្ញ​កែប្រែ​សមាសភាព​ថ្នាក់ដឹកនាំ និងបានដាក់ចេញនូវ​ផែនការជាយុទ្ធសាស្ត្រ​មួយចំនួនសម្រាប់អនុវត្តអាណត្តិ៥ឆ្នាំ...

សេចក្តីថ្លែងការណ៍

សេចក្តីថ្លែងការណ៍

ប្រវត្តិគណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា...

លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថ្លែងសុន្ទរកថាបើកសមាជវិសាមញ្ញនិងគោលនយោបាយ៧ចំណុច

https://www.youtube.com/watch?v=Kk4Iaz2zMMA ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ប្រសាសន៍លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ក្នុងកម្មវិធីសមាជវិសាមញ្ញគណបក្សថ្ងៃទី ១៥...

ប្រជាពលរដ្ឋខ្មែរចេញទៅបោះឆ្នោត ខណៈដែលគណបក្សជំទាស់ថ្មីកើនសម្លេង

ដកស្រង់និងបកប្រែពីកាសែត រ៉យតើ Reuters ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខណៈគណបក្សជំទាស់ចាប់កំណើតថ្មី...

អត្ថបទចុងក្រោយ

ព្រឹត្តិការណ៍

សកម្មភាព

ប្រកាស

គណបក្ស​ជំទាស់​ចំនួន​៥​រក្សា​ជំហរ​ស្នើ​ឱ្យ​កែ​សម្រួល​សមាស​ភាព​​ដឹកនាំ​គ.ជ.ប

គណបក្ស​ជំទាស់​ចំនួន​៥​រក្សា​ជំហរ​ស្នើ​ឱ្យ​កែ​សម្រួល​សមាស​ភាព​​ដឹកនាំ​គ.ជ.ប ​​​​​​ Op-Ed: VOA Khmer 22 មិថុនា 2022 ហ៊ុល រស្មី ភ្នំពេញ —  ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​...

សមាជិកព្រឹទ្ធសភាអាមេរិក ៤ ​រូបអំពាវនាវឱ្យលោក ហ៊ុន សែន គោរពតាម​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស

សមាជិកព្រឹទ្ធសភាអាមេរិក ៤ ​រូបអំពាវនាវឱ្យលោក ហ៊ុន សែន គោរពតាម​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ារីស ខណៈលោកចូល​រួមកិច្ចប្រជុំកំពូលអាស៊ាននៅវ៉ាស៊ីនតោន 13 ឧសភា 2022 វីអូអេខ្មែរ វ៉ាស៊ីនតោន...

លក្ខន្តិកៈគណបក្សភ្លើងទៀន

ក-បុព្វកថា : លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការគោរពសិទ្ធិមនុស្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ក្រុង-ប៉ារីស និងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា...

ប្រវត្តិគណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា...