ប្រវត្តិគណបក្ស ភ្លើងទៀន

0
160

គណបក្ស ភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។

គណបក្សជាតិខ្មែរ កាលនោះមានរូបព្រះបាទជ័យវ័រ្មនទី៧ ជាសញ្ញាសម្គាល់គណបក្ស ប៉ុន្តែដោយមានការព្យាយាមរំខានតាមរយៈការចង់ដណ្តើមយក គណបក្សនោះ ទើបនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរ បានបង្ខំចិត្តប្តូរឈ្មោះ មកជាគណបក្សសម រង្ស៊ី ដោយយកតាមឈ្មោះលោកប្រធានស្ថាបនិក ដើម្បីធានាកុំឲ្យគេលួច ឬបន្លំយកឈ្មោះគណបក្សបាន ហើយបានកំណត់យករូប “ទៀនមានពន្លឺ” ជាសញ្ញាសម្គាល់វិញ។

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ចូលរួមបង្កើតគណបក្សសង្គ្រោះជាតិ ។

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈសមាជវិសាមញ្ញ គណបក្សសមរង្ស៊ី បានប្តូរឈ្មោះមកជា គណបក្សភ្លើងទៀន ដើម្បីឲ្យស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដោយរក្សាសញ្ញាសម្គាល់ទៀនមានពន្លឺ និងបាវចនា”សីលធម៍ សច្ចធម៍ យុត្តិធម៍” ឲ្យនៅដដែល៕

The Candle Light Party, originally known as the Khmer Nation Party, was formed on November 2 and the party was officially announced on November 9, 1995.

The Khmer Nation Party, at the time, had a statue of Jayavarman VII as its symbol. But on March 10, 1998, the Khmer Nation Party was in conflict of ownership and forced to change its name to the Sam Rainsy Party, taking the name of the founding president to ensure that no one could disturb and legally claim ownership of the party’s name. The Party was already set up a “lighting candle” as a symbol.

On July 17, 2012, the Candle Light Party (formerly the Sam Rainsy Party) merged to create the Cambodia National Rescue Party (CNRP).

On September 30, 2017, through the Extraordinary Congress, the Sam Rainsy Party changed name to the Candle Light Party in order to comply with the Law on the Amendment of the Law on Political Parties by maintaining the Candle Light symbol and the motto “Integrity, Truth, Justice”.

បាវចនា៖ សីលធម៌ សច្ចធម៌ យុត្តិធម៌ / Integrity Truth Justice

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តពោធិ៍សាត់
Next articleលក្ខន្តិកៈគណបក្សភ្លើងទៀន

Leave a reply

Please enter your comment!
Please enter your name here