សកម្មភាពលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំស្រុកមង្គលបុរី

0
18

ខេត្ត​បន្ទាយមានជ័យ៖ លោក ស៊ិន វត្ថា និងក្រុមការងារគណបក្ស​ ភ្លើងទៀន ខេត្ត​បន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅស្រុកមង្គលបុរី បានរៀបចំពិធីដាក់ឲ្យដំណើរការទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំស្រុកមង្គលបុរី នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ ២០២២នេះ។

គណបក្ស​ ភ្លើងទៀន ខេត្ត​បន្ទាយមានជ័យ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ គិតត្រឹមថ្ងៃនេះ គណបក្ស​ ភ្លើងទៀន ខេត្ត​បន្ទាយមានជ័យ បានលើកស្លាករបស់ខ្លួន បានចំនួន ៤ក្រុង-ស្រុកហើយ ក្នុងចំណោមក្រុងស្រុក ចំនួន៩។

កម្លាំងប្រជាធិបតេយ្យ បានមកចូលរួមជាមួយគណបក្ស ភ្លើងទៀន ដើម្បីជម្រុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ-សង្កាត់ នៅឆ្នាំ២០២២នេះ។

គណបក្ស​ភ្លើង​ទៀន មាន​ឈ្មោះ​ដើម​មកពី​គណបក្ស​ជាតិខ្មែរ​ ដែល​ជា​គណបក្ស​ប្រឆាំង​​​​​​​តែ​មួយ​គត់​ ​ត្រូវ​បាន​បង្កើត​ដោយ​លោក សម រង្ស៊ី នៅ​ឆ្នាំ​១៩៩៥។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៩៨ ​រដ្ឋាភិបាល​បាន​កែប្រែ​ច្បាប់​ចាប់​បង្ខំ​ឲ្យ​គណ​បក្ស​នេះ​ ប្ដូរ​ឈ្មោះ​ជា​គណ​បក្ស សម រង្ស៊ី វិញ​។ នៅ​ឆ្នាំ​២០១៧ ​រដ្ឋាភិបាល​បាន​កែប្រែ​ច្បាប់​នយោបាយ​​ម្ដងទៀត ដែល​បង្ខំ​ឲ្យ​គណបក្ស​នេះ​សម្រេច​ប្ដូរ​ឈ្មោះ​ទៅ​តាម​រូប​សញ្ញា​ គឺ​គណបក្ស​ ភ្លើង​ទៀន​រហូត​ដល់​សព្វ​ថ្ងៃ៕

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleគណបក្ស​ភ្លើងទៀន ខេត្ត​ស្វាយរៀង
Next articleសកម្មភាពដំណើរការទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំក្រុងស្វាយរៀង

Leave a reply

Please enter your comment!
Please enter your name here