គណបក្ស​ភ្លើងទៀន ខេត្ត​ស្វាយរៀង

0
13
សកម្មភាពលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំស្រុករំដួល។

គណបក្ស​ភ្លើងទៀន ខេត្ត​ស្វាយរៀង បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ កាលពីថ្ងៃសៅរ៍ ទី៨ ខែមករា ឆ្នាំ ២០២២ លោក​ មាស ខេង ប្រធាន​ក្រុមការងារ​ខេត្ត​ បាន​ដឹកនាំ​សកម្មភាព​លើក​ស្លាក​គណបក្ស​នៅស្រុករំដួល ហើយនៅថ្ងៃអាទិត្យ ៩ មករា ក្រុមការងារ​ខេត្ត​ស្វាយរៀង បាន​បន្តដឹកនាំ​សកម្មភាព​លើក​ស្លាក​គណបក្ស​នៅស្រុកចន្ទ្រា​។

មកដល់ពេលនេះ គណបក្ស​ភ្លើងទៀន ខេត្ត​ស្វាយរៀង បានលើកស្លាករបស់ខ្លួនបានចំនួន ៤ស្រុកហើយ ក្នុងចំណោមក្រុងស្រុកចំនួន៨នៃខេត្តខេត្ត​ស្វាយរៀង។

គណបក្ស​ភ្លើង​ទៀន មាន​ឈ្មោះ​ដើម​មកពី​គណបក្ស​ជាតិខ្មែរ​ ដែល​ជា​គណបក្ស​ប្រឆាំង​​​​​​​តែ​មួយ​គត់​ ​ត្រូវ​បាន​បង្កើត​ដោយ​លោក សម រង្ស៊ី នៅ​ឆ្នាំ​១៩៩៥។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៩៨ ​រដ្ឋាភិបាល​បាន​កែប្រែ​ច្បាប់​ចាប់​បង្ខំ​ឲ្យ​គណ​បក្ស​នេះ​ ប្ដូរ​ឈ្មោះ​ជា​គណ​បក្ស សម រង្ស៊ី វិញ​។ នៅ​ឆ្នាំ​២០១៧ ​រដ្ឋាភិបាល​បាន​កែប្រែ​ច្បាប់​នយោបាយ​​ម្ដងទៀត ដែល​បង្ខំ​ឲ្យ​គណបក្ស​នេះ​សម្រេច​ប្ដូរ​ឈ្មោះ​ទៅ​តាម​រូប​សញ្ញា​ គឺ ​គណបក្ស​ភ្លើង​ទៀន រហូត​ដល់​សព្វ​ថ្ងៃ។

គណបក្ស​ភ្លើង​ទៀន បាន​​ផ្អាក​សកម្ម​ភាព​ទាំង​ស្រុងរយៈពេល​៤​ឆ្នាំ​មក​​ហើយ​​ តាំង​ពី​​ពេល​តុលាការ​កំពូល​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧​មក​ ហើយ​ទើប​តែ​ធ្វើ​សមាជ​ឡើង​វិញ​កាល​ពី​ថ្ងៃទី ២៧ ​ខែ​វិច្ឆិកា ឆ្នាំ២០២១ ​​ដើម្បី​ដាក់​ចេញ​យុទ្ធសាស្ត្រ​​ផ្សះផ្សា​ជាតិ និង​​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕​

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleកម្លាំងអ្នកប្រជាធិបតេយ្យនៅស្រុកប្រាសាទសំបូរ កំពុងចូលរួមគាំទ្រយ៉ាងសកម្មជាមួយគណបក្ស​ ភ្លើងទៀន
Next articleសកម្មភាពលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំស្រុកមង្គលបុរី

Leave a reply

Please enter your comment!
Please enter your name here