សកម្មភាពដំណើរការទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំក្រុងស្វាយរៀង

0
14

ខេត្ត​ស្វាយរៀង៖ ក្រុមការងារគណបក្ស​ ភ្លើងទៀន ខេត្ត​ស្វាយរៀង បានលើកស្លាកនិងដាក់ឲ្យដំណើរការទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំក្រុងស្វាយរៀង នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ម្សិលម៉ិញនេះ ដឹកនាំដោយលោក រ័ត្ន ចំរើន អនុប្រធានក្រុមការងារខេត្ត។

គណបក្ស​ ភ្លើងទៀន ខេត្ត​ស្វាយរៀង បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២៦ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដាក្រុង-​ស្រុក​និង​ឃុំ​-សង្កាត់​នានា​របស់​ខ្លួន​។ ក្រុមការងារខេត្ត​ស្វាយរៀង បានលើកស្លាកគណបក្ស​ ភ្លើងទៀន បានចំនួន៥ក្រុង-ស្រុកហើយ ក្នុងចំណោមក្រុង-ស្រុក ចំនួន៨នៃខេត្ត។

(*)កម្លាំងប្រជាធិបតេយ្យ បានមកចូលរួមជាមួយគណបក្ស ភ្លើងទៀន ដើម្បីជម្រុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ-សង្កាត់ នៅឆ្នាំ២០២២នេះ។

គណបក្ស ​ភ្លើង​ទៀន មាន​ឈ្មោះ​ដើម​មកពី​គណបក្ស ​ជាតិខ្មែរ​ ដែល​ជា​គណបក្ស​ប្រឆាំង​​​​​​​តែ​មួយ​គត់​ ​ត្រូវ​បាន​បង្កើត​ដោយ​លោក សម រង្ស៊ី នៅ​ឆ្នាំ​១៩៩៥។ ក្រោយ​មក​នៅ​ឆ្នាំ​១៩៩៨ ​រដ្ឋាភិបាល​បាន​កែប្រែ​ច្បាប់​ចាប់​បង្ខំ​ឲ្យ​គណ​បក្ស​នេះ​ ប្ដូរ​ឈ្មោះ​ជា​គណ​បក្ស សម រង្ស៊ី វិញ​។ នៅ​ឆ្នាំ​២០១៧ ​រដ្ឋាភិបាល​បាន​កែប្រែ​ច្បាប់​នយោបាយ​​ម្ដងទៀត ដែល​បង្ខំ​ឲ្យ​គណបក្ស​នេះ​សម្រេច​ប្ដូរ​ឈ្មោះ​ទៅ​តាម​រូប​សញ្ញា​ គឺ​គណបក្ស ​ភ្លើង​ទៀន ​រហូត​ដល់​សព្វ​ថ្ងៃ។

គណបក្ស ​ភ្លើង​ទៀន ​បាន​​ផ្អាក​សកម្ម​ភាព​ទាំង​ស្រុង​៤​ឆ្នាំ​មក​​ហើយ​​ តាំង​ពី​​ពេល​តុលាការ​កំពូល​រំលាយ​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧​មក​ ហើយ​ទើប​តែ​ធ្វើ​សមាជ​ឡើង​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០២១ ​​ដើម្បី​ដាក់​ចេញ​យុទ្ធសាស្ត្រ​​ផ្សះផ្សា​ជាតិ និង​​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕​

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសកម្មភាពលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំស្រុកមង្គលបុរី
Next articleដំណើរការលើកស្លាកគណបក្ស ភ្លើងទៀន នៃក្រុមការងារខេត្តកណ្ដាល

Leave a reply

Please enter your comment!
Please enter your name here