សេចក្តីថ្លែងការណ៍ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ 

0
23

គណបក្សភ្លើងទៀន មានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបដិសេធបញ្ជីបេក្ខជនរបស់ គណបក្ស   ភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី ១ ព្រឹកម៉ិញនេះ ដោយយោងទៅតាមបណ្ដឹងរបស់លោក ម៉ៅ មុន្នី បេក្ខជនក្រុមប្រឹក្សាសង្កាត់ទួលស្វាយព្រៃទី ១ មកពី គណបក្សប្រជាជនកម្ពុជា ។

គណបក្សភ្លើងទៀន មិនអាចទទួលយកនូវសេចក្ដីសម្រេចដ៏អយុត្តិធម៌របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជាដាច់ខាត ដោយសារថា៖

ទី១- ដើមបណ្ដឹងបដិសេធបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀន គឺលោក ម៉ៅ មុន្នី ជាបេក្ខជនក្រុមប្រឹក្សាសង្កាត់ទួលស្វាយព្រៃទី ១ មកពី គណបក្សប្រជាជនកម្ពុជា

ទី២- ប្រសិនបើបេក្ខជន ៤រូប មិនបានបំពេញតាមលក្ខខណ្ឌច្បាប់តម្រូវរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនត្រូវបដិសេធបញ្ជីបេក្ខជនទាំងមូលទេ ព្រោះបេក្ខជន១៤រូបផ្សេងទៀតពុំមានកំហុសឡើយ។

នេះជាលើកទី ១ របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលុបចោលបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់របស់ គណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន សូមអំពាវនាវយ៉ាងទទូចដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមពិចារណាករណីនេះឡើងវិញ និងសូមរក្សាជំហរអព្យាក្រិត មិនលំអៀង ដើម្បីធានាដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសេចក្ដីប្រកាសព័ត៌មាន ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២
Next articleពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចំនួន ៥០០នាក់ក្នុងខេត្តត្បូងឃ្មុំ

Leave a reply

Please enter your comment!
Please enter your name here