ពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចំនួន ៥០០នាក់ក្នុងខេត្តត្បូងឃ្មុំ

0
18

នៅព្រឹកថ្ងៃអាទិត្យទី ២៧ ខែមីនា ឆ្នាំ២០២២ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំដឹកនាំដោយលោក អេង ស្រូយ ប្រធានក្រុមការងារខេត្តបណ្ដោះអាសន្ន បានរៀបចំពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចំនួនប្រមាណ ៥០០នាក់ នៅទីស្នាក់ការគណបក្សភ្លើងទៀន ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដោយមានការអញ្ជើញចូលរួមពីលោក ថាច់ សេដ្ឋា អនុប្រធានទី១គណបក្ស លោក សុន ឆ័័យ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងលោក សួន វ៉ាន់ឡេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចុះជួយភូមិភាគទី២(ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ)ព្រមទាំងវត្តមានថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំជាច្រើនរូបទៀត ជាមួយនិងវត្តមានបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតប្រមាណ៥០០នាក់ នៃខេត្តត្បូងឃ្មុំ។

ឆ្លៀតក្នុងឳកាសនេះ លោក ទាវ វណ្ណុល បានជម្រាបជូនសកម្មជន សកម្មនារី ថាលោកគឺជាស្ថាបនិកមួយរូបនៃចលនាតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាំងពីគណបក្សជាតិខ្មែរ រហូតមកដល់គណបក្សភ្លើងទៀន លោកថានឹងមិនបោះបង់ចោលសកម្មជនណាម្នាក់ឡើយ ហើយត្រូវរួបរួមគ្នាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីប្រគល់សិទ្ធិអំណាចពេញលេញជូនពលរដ្ឋម្នាស់ប្រទេស។ ចំណែកលោកអនុប្រធាន ថាច់ សេដ្ឋា បានថ្លែងសង្កត់ធ្ងន់លើការរួបរួមគ្នារបស់ប្រជាពលរដ្ឋខ្មែរដើម្បីប្រឆាំងនឹងអំពើអយុត្តិធម៌ដែលកើតមានឡើងក្នុងសង្គមជាតិយើងសព្វថ្ងៃ។

លោក សុន ឆ័យ ឯណោះវិញបានថ្លែងទៅកាន់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ឲ្យរៀបចំខ្លួនធ្វើជាមន្ត្រីល្អ ជាគម្រូសម្រាប់ប្រទេសជាតិ ដោយផ្ដោតលើការបម្រើប្រជាពលរដ្ឋ ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសជាតិ ជាធំ។

ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ខណៈដែលគណបក្សភ្លើងទៀន កំពុងធ្វើដំណើរឆ្ពោះទៅការសម្រេចគោលដៅក្នុងការផ្លាស់ប្ដូរជាវិជ្ជមាននៅមូលដ្ឋានឃុំ-សង្កាត់៕

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសេចក្តីថ្លែងការណ៍ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ 
Next articleគណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧

Leave a reply

Please enter your comment!
Please enter your name here