info@candlelightparty.org       English

Uncategorized

គណបក្ស ភ្លើងទៀន រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នេះ ចាប់ពីវេលាម៉ោង ៦:៣០នាទី ដល់ម៉ោង ១១:៣០នាទីព្រឹក គណបក្ស ភ្លើងទៀន បានរៀបចំពិធីបង្សុកូល រាប់បាតប្រគេនព្រះសង្ឃចំនួន ០៥អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

គណបក្សភ្លេីងទៀនអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិជាមួយជនរួមជាតិខ្មែរទាំងអស់

សារលិខិតគណបក្ស ភ្លើងទៀន ប្រគេន និងជូនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦

អង្គការសីលការកម្ពុជាជួបពិភាក្សានៅទីស្នាក់ការកណ្តាល

នាព្រឹកថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣នេះ នៅសាលាប្រជុំនៃទីស្នាក់ការគណបក្ស ភ្លើងទៀន ផ្ទះលេខ២៣០ ផ្លូវ១០ម៉ែត្រថ្មី បុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ទាវ វណ្ណុល ប្រធានគណបក្ស ភ្លើងទៀន និងសហការី រួមមាន៖ -លោក លី សុធារ៉ាយុត្តិ   អគ្គលេខាធិការគណបក្ស -លោក...

ជំនួបរវាងថ្នាក់ដឹកនាំគណបក្សភ្លេីងទៀនជាមួយឯកអគ្គរាជទូតអង់គ្លេស

(*)នៅព្រឹកថ្ងៃ ២៩ មីនា ឆ្នាំ២០២៣នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានជួបសំណេះសំណាលការងារ ជាមួយលោក ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេស ប្រចាំព្រះរាជាណាចក្រម្ពុជា នៅនិវេសនដ្ឋានលោកឯកអគ្គរាជទូត។

គណបក្សភ្លេីងទៀនប្រារព្ធខួប២៦ឆ្នាំនៃការគប់គ្រាប់បែកលេីហ្វូងបាតុករអហឹង្សានៅមុខរដ្ឋសភាជាតិ

ខួប២៦ឆ្នាំ នៃសោកនាដកម្ម ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ============ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ចាប់ពីម៉ោង ៧ៈ០០នាទី ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្ស ភ្លើងទៀន បានមកជួបជុំគ្នានៅបរិវេណស្តូបវីរបាតុករ មុខអតីតមន្ទីររដ្ឋសភា ដើម្បីរៀបចំពិធីបុណ្យបង្សុកូល គោរពវិញ្ញាណក្ខន្ធវីរបាតុករ ដែលបានបាត់បង់ជីវិត ដោយអំពើភេរវកម្មនៃការវាយប្រហារដោយគ្រាប់បែកដៃចំនួន ០៤ គ្រាប់ កាលពីថ្ងៃទី៣០ ខែមីនា...

ទិដ្ឋិភាពការប្រកាសសុពលភាពសាខាគណបក្សភ្លេីងទៀននៅអាមេរិកខាងជេីងទាំងស្រុង

ពិធីប្រកាសសុពលភាពសាខាគណបក្ស ភ្លើងទៀនទ្វីបអាមេរិកខាងជេីង ក្រោមអធិបតីភាពលោក ទាវ​ វណ្ណុល​ ប្រធាន​គណបក្ស ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍

សេចក្ដីថ្លែងការណ៍ គណបក្ស ភ្លើងទៀន ជុំវិញការចាប់ខ្លួនសកម្មជនគណបក្ស ភ្លើងទៀន ចំនួនបីរូប នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣នេះ រួមមាន លោក តូច ថឹង ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន ខេត្តកំពង់ចាម លោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនគណបក្សថ្នាក់ជាតិនិងជាអនុប្រធានក្រុមការងារគណបក្ស ភ្លើងទៀន ខេត្តស្វាយរៀង និងលោកស្រី...

គណបក្សភ្លេីងទៀននឹងរៀបចំពិធីបុណ្យបង្សុកុល

គណបក្ស ភ្លើងទៀន នឹងរៀបចំពិធីបុណ្យបង្សុកូល ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបាតុករ ដែលបានបាត់បង់ជីវិតដោយអំពើភេរវកម្មនៃការវាយ ប្រហារដោយគ្រាប់បែកដៃចំនួន ០៤គ្រាប់ មកលើក្រុមបាតុករអហិង្សា និងសន្តិវិធី ដែលឈរទាមទារឲ្យមាន ការកែទម្រង់ប្រព័ន្ធតុលាការ នៅមុខមន្ទីររដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ពិធីបុណ្យបង្សុកូលនេះ នឹងប្រារព្ធធ្វើនៅថៃ្ងព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលា ម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង១១:០០នាទី នៅបរិវេណចេតិយវីរបាតុករ...

តំណាងគណបក្សភ្លើងទៀនចូលរួមវគ្គបណ្តុះបណ្តាលស្តីពីតម្លាភាពការឃោសនាសារនយោបាយតាមបណ្តាញសង្គម

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស ភ្លើងទៀន បានចាត់តាំងតំណាងគណបក្ស ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “គោលកាណ៍តម្លាភាព នៃការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងនយោបាយ និងការបោះឆ្នោត” រៀបចំដោយអង្គការខុមហ្វ្រេល (Comfrel) សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេសប៊ុក​ (Meta) នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី (Hyatt Regency)។

សិក្ខាសាលាស្តីពីការបង្កើនបេក្ខភាពស្រ្តីក្នុងការបោះឆ្នោតខាងមុខ

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកស្រី​ វង រុន្នី ប្រធាន​ចលនា​ស្ត្រី​គណបក្ស​ ភ្លើងទៀន​ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី វិធានការពិសេសដើម្បីពន្លឿនការបង្កើនបេក្ខជនស្ត្រីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ រៀបចំ​ដោយ​អង្គការខុមហ្រ្វែល (Comfrel) នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។

ពត៌មានថ្មីបំផុត