ចលនាស្រ្តីគណបក្សភ្លើងទៀនប្រារព្ធទិវានារីអន្តរជាតិ៨មីនា២០២៣

0
26

ចលនាស្ត្រីគណបក្សភ្លើងទៀន អបអរសាទរខួបលើកទី ១១២ នៃទិវានារីអន្តរជាតិ ០៨ មីនា

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ ចលនាស្ត្រីគណបក្ស ភ្លើងទៀន មកពីទូទាំងរាជធានី ខេត្ត ដែលមានលោកស្រី វង រុន្នី ប្រធានចលនាស្ត្រីថ្នាក់ជាតិជាអ្នកដឹកនាំ បានមកជួបជុំគ្នានៅភោជនីយដ្ឋានរ៉ាសា រាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបលើកទី ១១២ នៃទិវានារីអន្តរជាតិ ០៨ មីនា។

លោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ ជាមួយវត្តមានភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដែលសុទ្ធតែជាថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សផងដែរ រួមមាន៖ លោក គង់ មុនីកា អគ្គលេខាធិការរង លោក ចាន់ ចេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោកមេធាវី ជូង ជូងី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោកស្រី ឡាយ បូនី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោក អឹម សូនិត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោក អ៊ុច សេរីយុទ្ធ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោកស្រី ពត ពៅ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោក ថាន់ ណារិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ លោកស្រី អ៊ុង សុវណ្ណា អនុប្រធានប្រធានក្រុមការងារគណបក្សខេត្តកំពង់ធំ លោក ស ឡុងដេត ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានីភ្នំពេញ លោក ម៉ៅ ផល្លី ប្រធានក្រុមការងារគណបក្សខេត្តកំពង់ឆ្នាំង និងលោក ហ៊ុយ ធី អនុប្រធានប្រធានក្រុមការងារគណបក្សរាជធានីភ្នំពេញ ជាដើម ។ល។

លោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស បានលើកឡើងថា ស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងការសង្គ្រោះសេចក្តីថ្លៃថ្នូរ និងសុខុមាលភាពក្នុងសង្គមជាតិ តាមរយៈភាពអត់ធ្មត់ ភាពមានការទទួលខុសត្រូវ និងភាពហ្មត់ចត់ក្នុងការងារ ដែលស្ត្រីមានជាធម្មជាតិ។ លោកថា គណបក្ស ភ្លើងទៀន មានការប្តេជ្ញាច្បាស់លាស់ ដើម្បីការពារ និងជំរុញស្ត្រីឲ្យទទួលបានជោគជ័យក្នុងការចូលរួមកិច្ចការសង្គម និង នយោបាយ។      
                        
គួរបញ្ជាក់ថា ក្នុងកម្មវិធីនយោបាយអាទិភាព ៩ចំណុចរបស់គណបក្ស ភ្លើងទៀន រាជរដ្ឋាភិបាលគណបក្ស ភ្លើងទៀន មានទិសដៅក្នុងកិច្ចការពារ និងលើកស្ទួយស្ត្រីខ្មែរ ដូចតទៅ ៖
     ១-ផ្តល់ការជួយឧបត្ថម្ភ និងការលើកទឹកចិត្តពិសេសដល់ស្ត្រីក្នុងការអាចទទួលបានការអប់រំដល់គ្រប់កម្រិត។
     ២-បែងចែកតំណែងនិងតួនាទីក្នុងការងាររដ្ឋនិងនយោបាយដល់ស្ត្រីឲ្យមានតុល្យភាពនឹងចំនួនបុរស។
     ៣-កំណត់ក្នុងច្បាប់ ការពារកុំឲ្យមានការរើសអ៊ើង ចំពោះស្ត្រីក្នុងវិស័យការងារ មុខតំណែង និងប្រាក់ខែ។
     ៤-ជួយស្ត្រីឲ្យទទួលបានសេវាដោយឥតបង់ប្រាក់ក្នុងការបង្កើតកូន និងការថែរទាំទារក។
     ៥-ធានា និងការពារស្ត្រីជាជនជាតិដើមក្នុងការប្រើប្រាស់ដីសហគមន៍ និងគ្រប់គ្រងដីតាមបែបជាប្រពៃណីរបស់ខ្លួន។
     ៦-ធានាឲ្យមានការចូលរួមពីស្ត្រី ក្នុងការធ្វើ សេចក្តីសម្រេចទាំងឡាយ៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleCLP leadership met with different five embassy representatives
Next articleសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀនអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ

Leave a reply

Please enter your comment!
Please enter your name here