លោក គង់ រ៉ៃយ៉ា រង​​ការ​ពិន័យ​​​ប្រាក់​​៥​​លាន​​រៀល​​ពី​​បទ​ចែក​​ថវិកា​​និង​​អំណោយ​​ដល់​​បេក្ខជន​១១​​ឃុំ

0
4

លោក គង់ រ៉ៃយ៉ា រង​​ការ​ពិន័យ​​​ប្រាក់​​៥​​លាន​​រៀល​​ពី​​បទ​ចែក​​ថវិកា​​និង​​អំណោយ​​ដល់​​បេក្ខជន​១១​​ឃុំ

លោក គង់ រ៉ៃយ៉ា ប្រធាន​ក្រុម​ទ្រទ្រង់​ស្រុក​កងមាស និងជា​ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ ខេត្តកំពង់ចាម។ (រូប៖ ហ្វេសប៊ុក Kung Raiya)

លោក គង់ រ៉ៃយ៉ា ប្រធាន​ក្រុម​ទ្រទ្រង់​ស្រុក​កងមាស និងជា​ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ ខេត្តកំពង់ចាម។ (រូប៖ ហ្វេសប៊ុក Kung Raiya)

គណៈកម្មការ​រៀបចំការ​បោះឆ្នោត​ខេត្តកំពង់ចាម​បាន​សម្រេច​ផាកពិន័យ លោក គង់ រ៉ៃយ៉ា ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ​ចំនួន ៥ ០០០ ០០០ រៀល ស្រប​តាម​មាត្រា១៧១ និងមាត្រា ១៨១ ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់។

សេចក្តីសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា តាមបណ្តឹងរបស់លោក នៅ រក្សា មេធាវីតំណាងដោយអាណត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលប្តឹងជំទាស់សកម្មភាពចែកថវិកា និងអំណោយរបស់លោក គង់ រ៉ៃយ៉ា ទៅដល់បេក្ខជនទាំង១១ឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។

ពាក្យបណ្តឹងនេះ ក៏ប្តឹងទាមទារឱ្យដកបេក្ខភាពពីគណបក្សភ្លើងទៀនទាំង១១ឃុំ ក្នុងស្រុកកងមាស ចេញបញ្ជីបោះឆ្នោតផងដែរ។ ក៏ប៉ុន្តែសេចក្តីសម្រេច​របស់​គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម មិនបានសម្រេចតាមការទាមទារនេះទេ ដោយរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីរបស់បេក្ខជន​គណបក្ស​ភ្លើងទៀនចំនួន១៥នាក់ឱ្យនៅ​ដដែល។ សេចក្តីសម្រេចនេះ បានបើកផ្លូវឱ្យលោក គង់ រ៉ៃយ៉ា ប្តឹងជំទាស់ទៅកាន់គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត គ.ជ.ប តាមកំណត់នៃច្បាប់។

លោក គង់ រ៉ៃយ៉ា ដែលជាប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជា អ្នកស្រី ជឹន ដាវី ប្ដឹងពាក់ព័ន្ធនឹងការបង្ហោះវីដេអូចែកថវិកាទៅឱ្យបេក្ខភាពជាមេឃុំក្នុងស្រុកកងមាស ទាំង១១ឃុំ ដោយក្នុងមួយឃុំ ចំនួន១០០ដុល្លារ។

លោក គង់ រ៉ៃយ៉ា អះអាងថា ការចែកថវិកាកាលពីថ្ងៃទី២១ ខែឧសភា ទៅបេក្ខភាពគណបក្សភ្លើងទៀន ក្នុងឃុំនីមួយៗ ចំនួន១០០ដុល្លារ មិនមែនជាការទិញ​ទឹកចិត្តអ្នកគាំទ្រនោះទេ ប៉ុន្តែថវិកានេះសម្រាប់ការ​ចំណាយអំឡុងពេលឃោសនាបោះឆ្នោតរបស់គណបក្សតាមឃុំនីមួយៗតែប៉ុណ្ណោះ៕

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleបេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់
Next articleសេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន

Leave a reply

Please enter your comment!
Please enter your name here