ប្រជាពលរដ្ឋខ្មែរចេញទៅបោះឆ្នោត ខណៈដែលគណបក្សជំទាស់ថ្មីកើនសម្លេង

0
67

ដកស្រង់និងបកប្រែពីកាសែត រ៉យតើ Reuters

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខណៈគណបក្សជំទាស់ចាប់កំណើតថ្មី ព្យាយាមប្រជែងជាមួយគណបក្សរបស់មេដឹកនាំជំពាក់ជាប់យូរអំណាចលោក ហ៊ុន សែន។

អាជ្ញាធរក្រោមអំណាចរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបែរទៅបង្រ្កាបក្រុមអ្នកជំទាស់ ដោយសមាជិកបក្សប្រឆាំងជាង ១០០នាក់របស់ពួកគេ ត្រូវបានដាក់ពន្ធនាគារក្រោមការចោទប្រកាន់ផ្សេងៗ រួមទាំងបទចោទក្បត់ជាតិ ដែលបង្ករឱ្យមានការរិះគន់ពីអន្តរជាតិទៅលើលោក ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេល៣៧ឆ្នាំ។

លទ្ធផលពេញត្រូវបានរំពឹងទុកនៅថ្ងៃចន្ទ ប៉ុន្តែចំនួនសរុបមួយផ្នែកនៅល្ងាចថ្ងៃអាទិត្យ បានបង្ហាញឱ្យឃើញពីគណបក្សភ្លើងទៀនថ្មីនាំមុខក្នុងការបោះឆ្នោតតែបួនឃុំប៉ុណ្ណោះក្នុងចំណោមឃុំសង្កាត់ចំនួន១៦៥២ ដោយគណបក្សប្រជាជននាំមុខគេនៅសេសសល់ នេះបើយោងតាមគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គណបក្សភ្លើងទៀន ភាគច្រើនប្រមូលផ្តុំឡើងវិញនូវអតីតគណបក្សសង្រ្គោះជាតិដ៏សំខាន់ដែលត្រូវបានរំលាយដោយតុលាការកំពូលមុនការបោះឆ្នោតជាតិចុងក្រោយឆ្នាំ២០១៨។

អ្នកបោះឆ្នោតឈ្មោះ ជុំ ភិវ៉ូត អាយុ ៣៩ឆ្នាំ បាននិយាយថា “សម្រាប់អភិបាលកិច្ចមូលដ្ឋានរបស់យើង យើងចង់បានមេឃុំដែលមិនជិះជាន់ប្រជាពលរដ្ឋ ហើយប្រព្រឹត្តិល្អ” ខណៈដែលគាត់ថតរូប Selfie ដោយប្រើម្រាមដៃជ្រលក់ទឹកខ្មៅជាភស្តុតាងនៃការបោះឆ្នោតរបស់គាត់។

អ្នក​បោះឆ្នោត​តិច​តួច​និយាយ​ថា​គណបក្ស​ណា​ដែល​ពួក​គេ​បោះឆ្នោតអោយ។

“ខ្ញុំគ្រាន់តែចង់បានសន្តិភាព ហើយកម្ពុជាមានសន្តិភាពជារៀងរហូត។ ខ្ញុំ​ចង់​បាន​អាជ្ញាធរ​ឃុំ​ដែល​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​មាន​ភាព​ងាយ​ស្រួល​ដើម្បី​ឲ្យ​ខ្ញុំ​មាន​លទ្ធភាព​ក្នុង​ការ​សង​បំណុល»។

តំណាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់អាជ្ញាធរថាបានគាបសង្កត់គណបក្សប្រឆាំងខ្លាំងនៅក្នុងការបោះឆ្នោតពេលេនះ។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Liz Throssell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលបោះឆ្នោតថា “យើងមានការរំខានដោយគំរូនៃការគំរាមកំហែង ការបំភិតបំភ័យ និងការរារាំងដែលផ្តោតលើបេក្ខជនប្រឆាំង” ។

អ្នកបោះឆ្នោតប្រហែល ៩.២ លាននាក់ត្រូវបានចុះឈ្មោះបោះឆ្នោតឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ និងមេឃុំចំនួន ១១.៦២២ នាក់នៅក្នុងឃុំ-សង្កាត់ចំនួន ១.៦៥២ នៅទូទាំងប្រទេស។

មនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជា​ស្នូរជួង​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ត្រូវ​កំណត់​នៅ​ឆ្នាំ​ក្រោយ។

និពន្ធដោយ Kanupriya Kapoor; កែរសម្រួលដោយ Kay Johnson, William Mallard និង Raissa Kasolowsky

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleប្រជាពលរដ្ឋខ្មែរបោះឆ្នោតថ្នាក់ក្រោមជាតិក្រោមសំពាធការគំរាមកំហែង ភ័យខ្លាច
Next articleមន្ត្រី​ប្រទេស​លោក​ខាង​លិច​និយាយ​ថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជាដោយសំងាត់

Leave a reply

Please enter your comment!
Please enter your name here