គណបក្ស​ភ្លើង​ទៀនបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​អនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស

0
10

២៥ មិថុនា​ ២០២២

គណបក្ស​ភ្លើង​ទៀនបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​អនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស

=====

នារសៀល​ថ្ងៃ​សៅរ៍​ ទី២៥ ខែ​មិថុនា​ ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ ដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស។

កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ទៅនៅ​ការិយាល័យ​កណ្ដាល​របស់​គណបក្ស​ដែលមានទីតាំងនៅផ្ទះលេខ៣២០ បុរីពិភពថ្មី ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំ​ពេញ​ ក្រោមអធិបតីភាព​លោក ទាវ​ វណ្ណុល​ ប្រធាន​គណបក្ស​។

ថ្វីបើមាន​ការ​ជជែក​ដេញដោល​គ្នា​ខ្លះ​ក្ដី​ កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ បាន​សម្រេច​អនុម័ត​បទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស រួមមាន ៨ជំពូក និង ៣៧មាត្រា។

បទបញ្ជាផ្ទៃក្នុងថ្មីនេះ ត្រូវបាន​អាន​ដោយ​លោក ជា​ ស៊ីណា​ មន្ត្រីខុទ្ទកាល័យនិងជាសមាជិក​គណៈកម្មាធិការនាយក ១ជំពូកម្តងៗ មុនពេល​ជូនលោក ទាវ​ វណ្ណុល​ ប្រធាន​គណបក្ស​ ប្រកាស​អោយ​សមាជិកគណៈកម្មាធិការនាយកប្រមាណ​៦០នាក់ អនុម័ត​ដោយ​ការ​លើកដៃ។

លោក ទាវ​ វណ្ណុល​៖”ខ្ញុំ​សុំ​អង្គប្រជុំទាំងមូល​របស់គណបក្ស​នៅថ្ងៃនេះ មេត្តា​អនុម័ត​នូវ​ជំពូក​ទី១ នៃបទបញ្ជាផ្ទៃក្នុងថ្មី​គណបក្ស​របស់​យើង សូមមេត្តា​អនុម័ត។”

លោក ថាច់​ សេដ្ឋា​ និងលោកចេប​ គឹមអ៊ាង អនុប្រធានគណបក្ស ព្រមទាំងលោក​អគ្គលេខាធិការ​ លី សុធារ៉ាយុត្តិ ក៏មានវត្តមានចូលរួម​នៅក្នុងកិច្ចប្រជុំនេះផងដែរ៕

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleតុលាការ​ក្រុង​ភ្នំពេញ​ ​កំពុង​ស៊ើប​អង្កេត​ករណី​ប្តឹង​លោក សុន ឆ័យ
Next articleអគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍

Leave a reply

Please enter your comment!
Please enter your name here