test
info@candlelightparty.org       English
Home Tags គណបក្សភ្លើងទៀន

Tag: គណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧

0
ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ គឺជាខួបគម្រប់ ២៥ឆ្នាំ នៃសោកនាដកម្មនៃការវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤គ្រាប់ ដោយក្រុមឧក្រិដជន នៅមុខអតីតមន្ទីររដ្ឋសភាជាតិ រាជធានីភ្នំពេញ មកលើក្រុមបាតុករអហិង្សា ដែលកំពុងធ្វើបាតុកម្មដោយសន្តិវិធី បណ្ដាលឲ្យមនុស្សស្លាប់ ១៦នាក់ និងរងរបួសប្រមាណ ២០០នាក់ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរទីក្រុងភ្នំពេញ មិនទាន់វែកមុខរកឃើញឃាតករ...

ពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចំនួន ៥០០នាក់ក្នុងខេត្តត្បូងឃ្មុំ

0
នៅព្រឹកថ្ងៃអាទិត្យទី ២៧ ខែមីនា ឆ្នាំ២០២២ គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំដឹកនាំដោយលោក អេង ស្រូយ ប្រធានក្រុមការងារខេត្តបណ្ដោះអាសន្ន បានរៀបចំពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតចំនួនប្រមាណ ៥០០នាក់ នៅទីស្នាក់ការគណបក្សភ្លើងទៀន ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ដោយមានការអញ្ជើញចូលរួមពីលោក ថាច់ សេដ្ឋា អនុប្រធានទី១គណបក្ស លោក សុន...

ក្រុមការងារខេត្តបន្ទាយមានជ័យ បើកដំណើរការទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត

0
នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្ស​ភ្លើងទៀនខេត្តបន្ទាយមានជ័យ បានបើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅមូលដ្ឋានក្រុងប៉ោយប៉ែតក្នុងបរិយាកាសអ៊ូរអរ។ គណបក្ស​ភ្លើងទៀនខេត្ត​បន្ទាយមានជ័យ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។...

កិច្ចប្រជុំគណបក្សភ្លើងទៀនរាជធានីភ្នំពេញ

0
រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២២នេះ គណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំក្រុមការងារខណ្ឌទាំង១៤ ក្រោមអធិបតីភាពឯកឧត្ដម ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន ឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធានទី២...