សេចក្តីប្រកាសព័ត៌មានគណបក្ស ភ្លើងទៀន ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣

0
13

គណបក្ស ភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ភ្លើងទៀន នឹងបើកកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៤:០០នាទីរសៀល ដើម្បីពិភាក្សាអំពី៖

១-លទ្ធផលនៃការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន។

២-លទ្ធផលនៃកិច្ចប្រជុំរវាងតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធការដាក់ពាក្យសុំចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្ស ភ្លើងទៀន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសកម្មភាពគណបក្ស ភ្លើងទៀន ដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣
Next articleគោលនយោបាយអាទិភាព ៩ ចំណុចរបស់គណបក្ស ភ្លើងទៀន

Leave a reply

Please enter your comment!
Please enter your name here