ពិធីបើកសម្ភោធទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពត

0
21

នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២នេះ សមាជិក សមាជិកាដែលជាតំណាងគណបក្ស ភ្លើងទៀន តាមបណ្ដាក្រុង ស្រុកនានា នៅទូទាំងខេត្តកំពតបានមកជួបជុំគ្នានៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ដើម្បីរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​បណ្ដោះអាសន្ន​គណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពត។

ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម​ ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន និងឯកឧត្ដម ចេប គឹមអ៊ាង អនុប្រធានទី២។

កំពត គឺជាខេត្តទី១៧ហើយ ដែលបានសម្ពោធលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំខេត្តរបស់ខ្លួន ដើម្បីបន្តបេសកកម្មជាតិ ក្នុងនាមគណបក្សនយោបាយដែលបានប្រកាន់យកគោលនយោបាយប្រជាធិបតេយ្យសេរី យ៉ាងពិតប្រាកដតែមួយគត់ នៅប្រទេសកម្ពុជា៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleសមាជសាមញ្ញគណបក្ស ភ្លើងទៀន ថ្ងៃ ២៧ វិច្ឆិកា ឆ្នាំ២០២១
Next articleពិធីបើកសម្ភោធទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពង់ឆ្នាំង

Leave a reply

Please enter your comment!
Please enter your name here