ពិធីបើកសម្ភោធទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពង់ឆ្នាំង

0
18

នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ ២០២២នេះ សមាជិក សមាជិកាដែលជាតំណាងគណបក្ស ភ្លើងទៀន តាមបណ្ដាស្រុកនានា នៅទូទាំងខេត្តកំពង់ឆ្នាំង បានមកជួបជុំគ្នានៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំពិធីបើកសម្ភោធទីស្នាក់ការ និង​ប្រកាស​សមាសភាព​ថ្នាក់ដឹកនាំ​បណ្ដោះអាសន្ន​គណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពង់ឆ្នាំង។

ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដម​ ថាច់ សេដ្ឋា ប្រធានស្ដីទីគណបក្ស ភ្លើងទៀន និងឯកឧត្ដម យូ ស៊ាងហេង អគ្គលេខាធិការរង។

កំពង់ឆ្នាំង គឺជាខេត្តទី១៨ហើយ ដែលបានសម្ពោធលើកស្លាកទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំខេត្តរបស់ខ្លួន ដើម្បីបន្តបេសកកម្មជាតិ ក្នុងនាមគណបក្សនយោបាយដែលបានប្រកាន់យកគោលនយោបាយប្រជាធិបតេយ្យសេរី យ៉ាងពិតប្រាកដតែមួយគត់ នៅប្រទេសកម្ពុជា៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleពិធីបើកសម្ភោធទីស្នាក់ការគណបក្ស​ ភ្លើងទៀន ប្រចាំខេត្តកំពត
Next articleពិធីបើកសម្ភោធទីស្នាក់ការគណបក្ស ភ្លើងទៀន ប្រចាំខេត្តពោធិ៍សាត់

Leave a reply

Please enter your comment!
Please enter your name here