info@candlelightparty.org       English
New York
clear sky
19.6 ° C
22 °
14 °
57 %
2.2kmh
0 %
Thu
23 °
Fri
22 °
Sat
19 °
Sun
18 °
Mon
18 °

ព័ត៍មានចុងក្រោយ

សន្និសីទសារព័ត៌មាន ស្តីពី “ការរកដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន”

នាវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ភ្លើងទៀន ផ្ទះលេខ៣២០ ផ្លូវលេខ១០ម៉ែត្រថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គណបក្ស ភ្លើងទៀន បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ការរកដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន” ដឹកនាំដោយលោក ហុង សុខហួរ នាយកខុទ្ទកាល័យប្រធានគណបក្ស លោក គង់...

សេចក្ដីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន បានបាត់ច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្នុងអំឡុងឆ្នាំ២០១៧ នៅពេលដែលទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបិទដោយអំណាចសាលដីការបស់តុលាការកំពូល ហើយនៅពេលនោះ គណបក្ស ភ្លើងទៀន បានដាក់លិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីប្រើប្រាស់ទីស្នាក់ការ និងប្រមូលឯកសារនានារបស់គណបក្សពីទីស្នាក់ការ ប៉ុន្តែមិនបានទទួលការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ឡើយ ជាហេតុធ្វើឲ្យឯកសារមួយចំនួនរបស់គណបក្ស រួមទាំងច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ផង ត្រូវបានបាត់បង់។ គណបក្ស...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញការចាប់ខ្លួនសកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្ស

គណបក្ស ភ្លើងទៀន មើលឃើញថា បើទោះបីជាគណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះក៏ដោយ ក៏សកម្មជន និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន មួយចំនួន នៅតែត្រូវទទួលរងនូវការកៀបសង្កត់ និងការគំរាមកំហែង ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យគណបក្ស ភ្លើងទៀន​ ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជប៉ុន

នៅព្រឹកថ្ងៃ ១៥ កក្កដា ឆ្នាំ២០២៣នេះ លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស ភ្លើងទៀន បានទទួលស្វាគមន៍ និងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជប៉ុន The Asahi Shimbun នៅទីស្នាក់ការកណ្ដាលគណបក្ស ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន។

គណបក្សភ្លេីងទៀនគោរពវិញ្ញាណក្ខន្ធបណ្ឌិតកែម​ ឡី

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន និងសហការី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ ក្នុងឱកាសខួបគម្រប់ ០៧ឆ្នាំ នៃការបាញ់សម្លាប់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ។

គណបក្សភ្លេីងទៀន ខេត្តកំពង់ចាម បានជួបជុំសំណេះសំណាលជាមួយសមាជិក-សមាជិការបស់ខ្លួនប្រមាណ ៥០០នាក់

(*)នៅព្រឹកថ្ងៃ ២៧ មិថុនា ឆ្នាំ២០២៣នេះ គណបក្ស ភ្លេីងទៀន ខេត្តកំពង់ចាម បានជួបជុំសំណេះសំណាលជាមួយសមាជិក សមាជិការបស់ខ្លួនប្រមាណ ៥០០នាក់ នៅទីស្នាក់ការគណបក្សខេត្ត ក្រោមអធិបតីភាពលោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស និងលោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស។

ពិធីជួបជុំសំណេះសំណាលជាមួយតំណាងចលនាយុវជនគណបក្សរាជធានី ខេត្ត

ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ /ទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន (*)ពិធីជួបជុំសំណេះសំណាលជាមួយតំណាងចលនាយុវជនគណបក្សរាជធានី ខេត្ត ក្រោមអធិបតីភាពលោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន។

សេចក្ដី​ថ្លែងការណ៍​

សេចក្ដី​ថ្លែងការណ៍​

លោករ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានប្រទេសស្វីស Swiss Radio and Television(SRF)

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ លោក រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានប្រទេសស្វីស Swiss Radio and Television (SRF) នៅទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន។

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន រាជធានីភ្នំពេញ

កិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ជាមួយរចនាសម្ព័ន្ធគណបក្សខណ្ឌ និងគណបក្សសង្កាត់ នៃរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ក្រោមអធិបតីភាព​លោក​ រ៉ុង ឈុន​ អនុប្រធាន​គណបក្ស ភ្លើងទៀន។

Finance

សកម្មភាពគណបក្ស

Leave a reply

Please enter your comment!
Please enter your name here