ពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណ​បក្ស ​ភ្លើងទៀន ជាមួយ​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​ជាប់ឆ្នោត​ ចំនួន ១៥៣ រូប​ នៅខេ្តសៀមរាប

0
83

(*)ពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្ស ភ្លើងទៀន ជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតចំនួន ១៥៣រូប និងថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ទាំង១២ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត សុក ហាច អនុប្រធានគណបក្ស ភ្លើងទៀន នៅទីស្នាក់ការគណបក្សខេត្តសៀមរាប ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣។ វត្តមានចូលរួមក្នុងឱកាសនោះដែរ រួមមានលោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស លោក សុខ គឹមសេង អគ្គលេខាធិការរង និងជាប្រធានក្រុមការងារខេត្តសៀមរាប និងលោក ស៊ុម ទិត្យា អគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតក្នុងខេត្តសៀមរាប។

(*)គណបក្ស ភ្លើងទៀន នៅតែរក្សាជំហរ និងឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមការបោះឆ្នោត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងត្រៀមខ្លួន ក្នុងការចូលរួមការបោះឆ្នោតជាបន្តបន្ទាប់នៅពេលខាងមុខ ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្ត ជ្រើសរើសតំណាងស្របតាមឆន្ទៈរបស់ខ្លួន ព្រមទាំងជម្រុញ និងលើកស្ទួយគ្រឹះលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា៕

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleគណបក្សភ្លើងទៀននៅតែមានឆន្ទៈក្នុងការចូល​រួមការ​បោះ​ឆ្នោត ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
Next articleសេចក្ដីថ្លែងការណ៍គណបក្ស ភ្លើងទៀន ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣

Leave a reply

Please enter your comment!
Please enter your name here