info@candlelightparty.org       English

Search results for: Sample

Sample post title 0

Sample post no 0 excerpt.

Sample post title 1

Sample post no 1 excerpt.

Sample post title 2

Sample post no 2 excerpt.

Sample post title 3

Sample post no 3 excerpt.

Sample post title 4

Sample post no 4 excerpt.

Sample post title 5

Sample post no 5 excerpt.

Subscribe to our magazine

━ popular

សន្និសីទសារព័ត៌មាន ស្តីពី “ការរកដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន”

នាវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ភ្លើងទៀន ផ្ទះលេខ៣២០ ផ្លូវលេខ១០ម៉ែត្រថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គណបក្ស ភ្លើងទៀន បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ការរកដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន” ដឹកនាំដោយលោក...

សេចក្ដីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន

គណបក្ស ភ្លើងទៀន បានបាត់ច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្នុងអំឡុងឆ្នាំ២០១៧ នៅពេលដែលទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបិទដោយអំណាចសាលដីការបស់តុលាការកំពូល ហើយនៅពេលនោះ គណបក្ស ភ្លើងទៀន បានដាក់លិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីប្រើប្រាស់ទីស្នាក់ការ និងប្រមូលឯកសារនានារបស់គណបក្សពីទីស្នាក់ការ ប៉ុន្តែមិនបានទទួលការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ឡើយ ជាហេតុធ្វើឲ្យឯកសារមួយចំនួនរបស់គណបក្ស...

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញការចាប់ខ្លួនសកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្ស

គណបក្ស ភ្លើងទៀន មើលឃើញថា បើទោះបីជាគណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះក៏ដោយ ក៏សកម្មជន និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន មួយចំនួន នៅតែត្រូវទទួលរងនូវការកៀបសង្កត់ និងការគំរាមកំហែង ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យគណបក្ស ភ្លើងទៀន​ ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជប៉ុន

នៅព្រឹកថ្ងៃ ១៥ កក្កដា ឆ្នាំ២០២៣នេះ លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស ភ្លើងទៀន បានទទួលស្វាគមន៍ និងផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជប៉ុន The Asahi Shimbun នៅទីស្នាក់ការកណ្ដាលគណបក្ស ជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ន។

គណបក្សភ្លេីងទៀនគោរពវិញ្ញាណក្ខន្ធបណ្ឌិតកែម​ ឡី

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន និងសហការី បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ ក្នុងឱកាសខួបគម្រប់ ០៧ឆ្នាំ នៃការបាញ់សម្លាប់អ្នកវិភាគនយោបាយ និងសង្គមរូបនេះ។