info@candlelightparty.org       English

ប្រវត្តិគណបក្ស

គណបក្សភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ គណបក្សជាតិខ្មែរ កាលនោះមានរូបព្រះបាទជ័យវ័រ្មនទី៧ ជាសញ្ញាសម្គាល់គណបក្ស ប៉ុន្តែដោយមានការព្យាយាមរំខានតាមរយៈការចង់ដណ្តើមយក គណបក្សនោះ ទើបនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរ បានបង្ខំចិត្តប្តូរឈ្មោះ មកជាគណបក្សសម រង្ស៊ី ដោយយកតាមឈ្មោះលោកប្រធានស្ថាបនិក ដើម្បីធានាកុំឲ្យគេលួច ឬបន្លំយកឈ្មោះគណបក្សបាន ហើយបានកំណត់យករូប “ទៀនមានពន្លឺ” ជាសញ្ញាសម្គាល់វិញ។ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្សភ្លើងទៀន (អតីតគណបក្ស សម រង្ស៊ី) ចូលរួមបង្កើតគណបក្សសង្គ្រោះជាតិ ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈសមាជវិសាមញ្ញ គណបក្សសមរង្ស៊ី បានប្តូរឈ្មោះមកជា គណបក្សភ្លើងទៀន ដើម្បីឲ្យស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដោយរក្សាសញ្ញាសម្គាល់ទៀនមានពន្លឺ និងបាវចនា”សីលធម៍ សច្ចធម៍ យុត្តិធម៍” ឲ្យនៅដដែល៕ ជយោ! គណបក្សភ្លើងទៀន បោះឆ្នោតឲ្យគណបក្សភ្លើងទៀន ដើម្បីខ្មែរទាំងអស់គ្នា!

មាតិកា

ពត៌មានថ្មីបំផុត

សេចក្តីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញការចាប់ខ្លួនសកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្ស

គណបក្ស ភ្លើងទៀន មើលឃើញថា បើទោះបីជាគណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះក៏ដោយ...

អ្នកនាំពាក្យគណបក្ស ភ្លើងទៀន​ ផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិជប៉ុន

នៅព្រឹកថ្ងៃ ១៥ កក្កដា ឆ្នាំ២០២៣នេះ លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្ស ភ្លើងទៀន...

គណបក្សភ្លេីងទៀនគោរពវិញ្ញាណក្ខន្ធបណ្ឌិតកែម​ ឡី

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លោកគ្រូ រ៉ុង ឈុន អនុប្រធានគណបក្ស ភ្លើងទៀន និងសហការី...

គណបក្សភ្លេីងទៀន ខេត្តកំពង់ចាម បានជួបជុំសំណេះសំណាលជាមួយសមាជិក-សមាជិការបស់ខ្លួនប្រមាណ ៥០០នាក់

(*)នៅព្រឹកថ្ងៃ ២៧ មិថុនា ឆ្នាំ២០២៣នេះ គណបក្ស ភ្លេីងទៀន ខេត្តកំពង់ចាម បានជួបជុំសំណេះសំណាលជាមួយសមាជិក សមាជិការបស់ខ្លួនប្រមាណ...

រក្សាសិទ្ធិ © 1995 - 2023 គណបក្សភ្លើងទៀន Candle Light Party (CLP)