test
info@candlelightparty.org       English
Home Tags គណបក្ស ភ្លើងទៀន

Tag: គណបក្ស ភ្លើងទៀន

លោក សេង ម៉ារឌី ដឹកនាំប្រតិភូCALD ទៅសិក្សាស្វែងយល់អំពីព្រៃកោងកាង និងការដាំដុះកូនឈើកោងកាង នៅក្បែរទីក្រុងហ្សាកាតា

0
កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) បានដឹកនាំប្រតិភូក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី ទៅសិក្សាស្វែងយល់អំពីព្រៃកោងកាង និងការដាំដុះកូនឈើកោងកាង នៅក្បែរទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ព្រៃកោងកាងនេះមានទំហំផ្ទៃក្រឡាដល់ទៅដប់ម៉ឺនហិកតា ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីរៀបចំដាំដុះតាំងពីឆ្នាំ២០០១។ គួរបញ្ជាក់ថាព្រៃកោងកាង មានសារៈសំខាន់ណាស់ ដោយបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ និងជួយដល់បរិស្ថានដូចជា៖-ជួយឱ្យសហគមន៍មានភាពស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនា និងបង្កើន...

កម្មវិធីពិសារអាហារសាមគ្គីរឹតចំណងមិត្តភាព នៃក្រុមសមាជិកក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី(CALD) នៃព្រឹត្តិការណ៍ព្រឹត្តិការណ៍សិក្ខាសាលាលើកទី៨ ស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ​​​ / Farewell Dinner of the 8th CALD Party...

0
កម្មវិធីពិសារអាហារសាមគ្គីរឹតចំណងមិត្តភាព នៃក្រុមសមាជិកក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (Council of Asian Liberals and Democrats) នៃព្រឹត្តិការណ៍សិក្ខាសាលា ស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី (២៧-៣០ តុលា ២០២៣)។

ប្រតិភូគណបក្ស ភ្លើងទៀន ចូលរួមសិក្ខាសាលានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ “ការគ្រប់គ្រងគណបក្សនយោបាយ”

0
លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាប្រធានក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) អមដំណើរដោយលោក គង់ មុនីកា អគ្គលេខាធិការស្ដីទី រួមជាមួយមន្ត្រីគណបក្ស ភ្លើងទៀន សរុបចំនួន ៥ នាក់ បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី ការគ្រប់គ្រងគណបក្សនយោបាយ ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ជាមួយគណបក្សប្រជាធិបតេយ្យតស៊ូ ឥណ្ឌូនេស៊ី...

សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា

0
សម្ព័ន្ធភាពឆ្ពោះទៅអនាគត សូមចូលរួមអបអរសាទរទិវារំលឹកខួបទី​៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣)ដែលជាទិវាជាប្រវត្តិសាស្រ្តដែលសហគមន៍អន្តរជាតិ ពិសេសបណ្ដាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង បានសន្យា និងប្ដេជ្ញាចិត្ត ក្នុងការនាំមកនូវគ្រឹះសន្តិភាព ការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការអភិវឌ្ឍ អធិបតេយ្យភាព និងបូរណភាពទឹកដី សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីថ្លែងការណ៍គណបក្ស ភ្លើងទៀន ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

0
គណបក្ស ភ្លើងទៀន សូមអំពាវនាវដល់សមាជិក សមាជិកា និងសកម្មជនគណបក្ស ភ្លើងទៀន ទាំងអស់ កុំចូលរួមក្នុងសកម្មភាពប្រឌិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានមិនពិតនានា ហើយត្រូវចូលរួមធ្វើសកម្មភាពនយោបាយ ដោយគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា។

លោក សេង ម៉ារឌី អគ្គហេរញ្ញិកគណបក្ស ភ្លើងទៀន និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិចាស់វស្សាម្នាក់របស់ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ត្រូវបានប្រគល់ភារកិច្ចដឹកនាំ CALD សម្រាប់អាណត្តិថ្មី

0
នៅខាងក្រៅនៃការប្រារព្ធខួបលើកទី ៣០ របស់ខ្លួននៅទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់ ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ បានធ្វើពិធីផ្ទេរភារកិច្ចដឹកនាំ ពីគណបក្សសេរីនិយម (LP) នៃប្រទេសហ្វីលីពីន ជូនទៅគណបក្ស ភ្លើងទៀន (CLP) របស់កម្ពុជា។ តំណែងប្រធាន CALD ត្រូវប្ដូរវេនក្នុងចំណោមសមាជិកបក្សរបស់ខ្លួនរៀងរាល់ពីរឆ្នាំម្តង។ គណបក្ស ភ្លើងទៀន...

សន្និសីទសារព័ត៌មាន ស្តីពី “ការរកដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន”

0
នាវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ភ្លើងទៀន ផ្ទះលេខ៣២០ ផ្លូវលេខ១០ម៉ែត្រថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គណបក្ស ភ្លើងទៀន បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “ការរកដំណោះស្រាយពាក់ព័ន្ធ ឯកសារលិខិតបញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន” ដឹកនាំដោយលោក...

សេចក្ដីថ្លែងការណ៍គណបក្ស ភ្លើងទៀន ជុំវិញកិច្ចខិតខំប្រឹងប្រែងក្នុងការរកដំណោះស្រាយពាក់ព័ន្ធឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ របស់គណបក្ស ភ្លើងទៀន

0
គណបក្ស ភ្លើងទៀន បានបាត់ច្បាប់ដើមនៃប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្នុងអំឡុងឆ្នាំ២០១៧ នៅពេលដែលទីស្នាក់ការកណ្ដាលគណបក្ស ភ្លើងទៀន ដែលស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានបិទដោយអំណាចសាលដីការបស់តុលាការកំពូល ហើយនៅពេលនោះ គណបក្ស ភ្លើងទៀន បានដាក់លិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ដើម្បីប្រើប្រាស់ទីស្នាក់ការ និងប្រមូលឯកសារនានារបស់គណបក្សពីទីស្នាក់ការ ប៉ុន្តែមិនបានទទួលការអនុញ្ញាតពីសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ឡើយ ជាហេតុធ្វើឲ្យឯកសារមួយចំនួនរបស់គណបក្ស...