ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២
សេចក្តីប្រកាសព័ត៌មាន
========
គណបក្សភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិនានា ឲ្យបានជ្រាបថា នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចំនួន ០៣រូប រួមមាន៖ លោក សុន ឆ័យ អនុប្រធានគណបក្ស លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស និងលោកមេធាវី កែត ឃី ប្រធានក្រុមប្រឹក្សាវាយតម្លៃ និងវិន័យគណបក្ស នឹងអញ្ជើញចូលជួបសួរសុខទុក្ខអ្នកទោសមនសិការចំនួន ២៣នាក់ ដែលកំពុងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ និងពន្ធនាគាររាជធានីភ្នំពេញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិនានា មេត្តាអញ្ជើញចូលរួមតាមការគួរ៕