info@candlelightparty.org       English

ប្រកាស

សេចក្តីប្រកាសពត៌មាន

០៦ មិថុនា ២០២២៖សេចក្ដី​ប្រកាស​ព័ត៌មាន គណបក្សភ្លើងទៀនមានកិត្តិយសជំរាបជូនសាធារណជន បណ្តាញផ្សព្វផ្សាយពត៍មានជាតិ-អន្តរជាតិ អោយបានជ្រាបថា គណបក្សភ្លើងទៀន នឹងធ្វើសន្និសីទសារពត៍មាន ស្តីអំពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥

ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា

សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា យ៉ាងអយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នំា២០២២ ក្នុងបរិវេណផ្សារទំនើបអ៊ីអន ២ រាជធានីភ្នំពេញ។ លោក អៀ ចាន់ណា គឺជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបានលាលែងពីគណបក្សសង្គ្រោះជាតិជាយូរមកហើយ ដោយពុំមានទំនាក់ទំនងទាល់តែសោះជាមួយអតីតគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ហើយបច្ចុប្បន្នលោកគឺជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ខេត្តតាកែវ។ គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់...

សេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន

សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន បានសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់ គណបក្សភ្លើងទៀន ពីសំណាក់ថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ និងមជ្ឈដ្ឋាននានានៅក្រៅប្រទេស ដែលនាំឲ្យមានការភ័ន្តច្រឡំពីសំណាក់មតិសាធារណជនចំពោះ គណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន សូមប្រកាសជាសាធារណៈថា គណបក្សភ្លើងទៀន មិនមានទំនាក់ទំនង និងមិនមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងអស់ខាងលើនេះទេ។ គណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់ ដែលតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឳកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ គណបក្សភ្លើងទៀន សូមណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ដែលទទួលបានការតែងតាំងជាផ្លូវការ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសកម្មភាពឃោសនាបោះឆ្នោត ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត...

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់ ដោយ ទីន ហ្សាការីយ៉ាOp-Ed and Primary Source: RFA 2022.05.27 អ្នកស្រី សន ចាន់ថន បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់ ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ ដែលរងរបួសដោយសារ​គេ​កៀ​ម៉ូតូក្រោយហែក្បួនឃោសនាគណបក្ស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។  រូប៖ ហ្វេសប៊ុក បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ ២​នាក់​បាន​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​ម៉ូតូ​អ្នកស្រី ក្រោយ​ពី​ចូលរួម​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ថ្ងៃទី​២៤ ឧសភា បណ្ដាល​ឱ្យ​របួស​ជើង​ម្ខាង។...

Son Chhay met with Ambassadors of Europe

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងសហការី បានជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតបារាំង ឯកអគ្គរាជទូតស៊ុតអែត ឯកអគ្គរាជទូតសាធារណៈរដ្ឋឆេក តំណាងស្ថានទូតអឺរ៉ុប និងតំណាងស្ថានទូតអាល្លឺម៉ង់ ដើម្បីជម្រាបជូនអំពីស្ថានការណ៍នយោបាយក្នុងប្រទេស និងការចូលរួមរបស់គណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២។ On the morning of May 23,...

លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថ្លែងសុន្ទរកថាបើកសមាជវិសាមញ្ញនិងគោលនយោបាយ៧ចំណុច

https://www.youtube.com/watch?v=Kk4Iaz2zMMA ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ប្រសាសន៍លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ក្នុងកម្មវិធីសមាជវិសាមញ្ញគណបក្សថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២២។ទឹកចិត្តអង់អាចក្លាហាន មិនតក់ស្លុត មិនរុញរា មិនរង់ចាំ ក្រោកឈរព្រមគ្នា ចូលរួមយ៉ាងសកម្មបំផុតជាមួយ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងពិតប្រាកដ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យសេរី នៅថ្នាក់មូលដ្ឋានឃុំ-សង្កាត់ នាថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២នេះ ហើយប្រគល់សិទ្ធិអំណាចពេញលេញជូនពលរដ្ឋម្ចាស់ប្រទេស...

លិខិតណែនាំដល់សកម្មជនបេក្ខជនមេឃុំចៅសង្កាត់គណបក្សភ្លើងទៀនក្នុងការឃោសនារកសំលេងឆ្នោត

គណបក្សភ្លើងទៀន សូមធ្វើការណែនាំដល់ថ្នាក់ដឹកនាំ, សមាជិក-សមាជិកា និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស ឲ្យគោរពដាច់ខាតនូវ៖ រដ្ឋធម្មនុញ្ញ, ច្បាប់ស្ដីពីគណបក្សនយោបាយ, ច្បាប់ស្ដីពីការបោះឆ្នោត, បទបញ្ញានិងនីតិវិធីនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ រួមទាំងសេចក្ដីណែនាំពាក់ព័ន្ធផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ជាធរមាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលសម្រេចពីអង្គសមាជវិសាមញ្ញគណបក្សភ្លើងទៀនថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២

ផ្សាយផ្ទាល់៖ សមាជវិសាមញ្ញគណបក្សភ្លើងទៀន ១៥ ឧសភា ២០២២ === គណបក្សភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សកំពុងរៀបចំសមាជវិសាមញ្ញ ដើម្បីអនុម័តគោលនយោបាយឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១២.០០នាទី...

ANFREL found systemic flaws on upcoming commune election 5 June 2022

អង្គការ ការបោះឆ្នោតដោយសេរីប្រចាំអាស៊ី អាន់ហ្វ្រើល(ANFREL) ក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន រកឃើញថា មានការទប់ស្កាត់ជាប្រព័ន្ធឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនិងកំណែរទម្រង់នយោបាយ ប្រព្រឹត្តឡើងដោយគណបក្សប្រជាជនកំពុងកាន់អំណាច។ គ្មានទេសុក្រឹតយុត្តិធម៍ពីការបោះឆ្នោតខាងមុខនេះពីព្រោះតែនៅមានការគំរាមកំហែងដល់សកម្មជនបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិល។ But barring “genuine efforts toward democratization and political reform” by the the Cambodian People’s Party (CPP)-controlled government, the...

គណបក្សភ្លើងទៀនប្រកាសសមាជវិសាមញ្ញថ្ងៃទី១៥ឧសភា២០២២

សេចក្ដីជូនដំណឹង ======= គណបក្សភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សនឹងរៀបចំសមាជវិសាមញ្ញ ដើម្បីអនុម័តគោលនយោបាយឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១២.០០នាទី ថ្ងៃត្រង់ នៅផ្ទះលេខ១៤៣D ផ្លូវលេខ ១០១៩...

ពត៌មានថ្មីបំផុត