ទំព័រដើម
អំពីគណបក្ស
ប្រវត្តិគណបក្ស
ប្រកាស
ព្រឹត្តិការណ៍
សកម្មភាព
ក្របខណ្ឌច្បាប់គណបក្ស
គណៈកម្មាធិការអចិន្ត្រៃយ៍
គណៈកម្មាធិការនាយក
ទំនាក់ទំនង
ការបោះឆ្នោត
ក្រុមប្រឹក្សាឃុំសង្កាត់
សមាជិកព្រឹទ្ធសភា
តំណាងរាស្ត្រ
បណ្តាញ
វិភាគទាន
Search
all about
parenting.com
គណបក្សភ្លើងទៀន
Candle Light Party
info@candlelightparty.org   
  
English
ទំព័រដើម
អំពីគណបក្ស
ប្រវត្តិគណបក្ស
ប្រកាស
ព្រឹត្តិការណ៍
សកម្មភាព
ក្របខណ្ឌច្បាប់គណបក្ស
គណៈកម្មាធិការអចិន្ត្រៃយ៍
គណៈកម្មាធិការនាយក
ទំនាក់ទំនង
ការបោះឆ្នោត
ក្រុមប្រឹក្សាឃុំសង្កាត់
សមាជិកព្រឹទ្ធសភា
តំណាងរាស្ត្រ
បណ្តាញ
វិភាគទាន
Search
ប្រកាស
ការបោះឆ្នោត
ក្រុមប្រឹក្សាឃុំសង្កាត់
ចូលជាសមាជិក
ទំនាក់ទំនង
ប្រកាស
ព្រឹត្តិការណ៍
សកម្មភាព
សាខា
អំពីគណបក្ស
ព្រឹត្តិការណ៍
សេចក្តីថ្លែងការណ៍វិសោធនកម្មរដ្ឋធម្មនុញ្ញ
Update
-
August 6, 2022
សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន យល់ឃើញថា ក្នុងកាលៈទេសៈនេះ មិនគួរឲ្យមានការធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញនោះទេ ដោយចាត់ទុកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ យ៉ាងតក់ក្រហល់បែបនេះ គឺផ្ទុយពីស្មារតីដើម នៃរដ្ឋធម្មនុញ្ញព្រះរាជណាចក្រកម្ពុជាឆ្នាំ១៩៩៣ និងផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ហើយពុំបានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរឡើយ ផ្ទុយទៅវិញ គឺដើម្បីតែការពារអំណាចឲ្យមនុស្សមួយក្រុមនិងបក្ខពួករបស់គេតែប៉ុណ្ណោះ។ ថៃ្ងព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ប្រកាស
ខួបគម្រប់ ០៦ឆ្នាំ នៃឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី
Update
-
July 10, 2022
សេចក្តីថ្លែងការណ៍ ======= ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ គឺជាខួបគម្រប់ ០៦ឆ្នាំ នៃឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី អតីតអ្នកវិភាគឯករាជ្យ នៅព្រះរាជាណាចក្រកម្ពុជា។ គណបក្សភ្លើងទៀន អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការស៊ើបអង្កេតដោយឯករាជ្យ និងមានប្រសិទ្ធភាព ដើម្បីចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់។ ការយឺតយ៉ាវអូសបន្លាយពេលវេលា ក្នុងការស្វែងរកយុត្តិធម៌ជូនគ្រួសារសពជនរងគ្រោះ បានធ្វើឲ្យមតិមហាជនបាត់បង់នូវទំនុកចិត្ត លើសមត្ថកិច្ចនៃស្ថាប័នជាតិ ក្នុងការបំពេញការងារស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោស ដើម្បីធានាបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។ គណបក្សភ្លើងទៀន សូមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដោយស្មោះអស់ពីដួងចិត្ត...
ប្រកាស
សាររំលែកទុក្ខ របស់គណបក្សភ្លើងទៀន ចំពោះមរណៈភាពរបស់ ឯកឧត្តម សុីនហ្សូ អាបេ
Update
-
July 10, 2022
ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ សាររំលែកទុក្ខ របស់គណបក្សភ្លើងទៀន ចំពោះមរណៈភាពរបស់ ឯកឧត្តម សុីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន
ការបោះឆ្នោត
គ.ជ.ប.ផ្សាយប្រតិទិនបោះឆ្នោតជាតិ២០២៣
Update
-
July 1, 2022
- ពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១០ ខែសីហា - ៣ ខែតុលា ២០២២ - ការបិទផ្សាយបញ្ជីឈ្មោះដំបូងនិងបញ្ជីឈ្មោះដែលត្រូវលុបទូទាំងប្រទេស ថ្ងៃទី១៣ ខែមករា ២០២៣ - ការផ្តល់សុពលភាពនិងការផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣
ព្រឹត្តិការណ៍
គណបក្សភ្លើងទៀនបើកកិច្ចប្រជុំគណៈកម្មាធិការនាយកអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស
Update
-
June 25, 2022
២៥ មិថុនា ២០២២ គណបក្សភ្លើងទៀនបើកកិច្ចប្រជុំគណៈកម្មាធិការនាយកអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស ===== នារសៀលថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សភ្លើងទៀន បានបើកកិច្ចប្រជុំគណៈកម្មាធិការនាយក ដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់គណបក្សដែលមានទីតាំងនៅផ្ទះលេខ៣២០ បុរីពិភពថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្ស។ ថ្វីបើមានការជជែកដេញដោលគ្នាខ្លះក្ដី កិច្ចប្រជុំគណៈកម្មាធិការនាយក បានសម្រេចអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស រួមមាន ៨ជំពូក និង...
ព្រឹត្តិការណ៍
លិខិតអបអរសាទររបស់ខាល់CALDនិងលិខិតអំណរគុណ
Update
-
June 12, 2022
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ គណបក្សភ្លើងទៀន សូមថ្លែងអំណរគុណ ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) សម្រាប់លិខិតអបអរសាទរជ័យជំនះរបស់គណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានរៀបចំឡើងកាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅ។ ពាក្យគាំទ្រ និងលើកទឹកចិត្តរបស់CALD គឺជាការជម្រុញទឹកចិត្តដល់គណបក្សភ្លើងទៀន ហើយគណបក្សភ្លើងទៀនមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CALD ។ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ===== ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) អបអរសាទរជ័យជំនះរបស់គណបក្សភ្លើងទៀន...
ព្រឹត្តិការណ៍
មន្ត្រីប្រទេសលោកខាងលិចនិយាយថា ចិនកំពុងសាងសង់មូលដ្ឋានទ័ពជើងទឹកនៅកម្ពុជាដោយសំងាត់
Update
-
June 9, 2022
បកប្រែទាំងស្រុងពីកាសែតវ៉ាសឺនតុនផុស Washington Post មន្ត្រីប្រទេសលោកខាងលិចនិយាយថា ចិនកំពុងសាងសង់មូលដ្ឋានទ័ពជើងទឹកនៅកម្ពុជាដោយសំងាត់ដោយ Ellen Nakashima និង Cate Cadellថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2022 ម៉ោង 2:01 ល្ងាច អ៊ីឌីធី មន្ត្រីបស្ចិមប្រទេសបាននិយាយថា ប្រទេសចិនកំពុងសាងសង់កន្លែងកងទ័ពជើងទឹកដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ការប្រើប្រាស់យោធាផ្តាច់មុខ ដោយប្រទេសទាំងពីរបានបដិសេធថាមិនមែនជាករណីនោះទេ ហើយបានចាត់វិធានការវិសាមញ្ញដើម្បីលាក់បាំងប្រតិបត្តិការនេះ។ វត្តមានយោធានឹងស្ថិតនៅផ្នែកខាងជើងនៃមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា នៅឈូងសមុទ្រថៃ ដែលគ្រោងនឹងធ្វើជាកន្លែងនៃពិធីបើកការដ្ឋានក្នុងសប្តាហ៍នេះ នេះបើយោងតាមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ...
ព្រឹត្តិការណ៍
ប្រជាពលរដ្ឋខ្មែរចេញទៅបោះឆ្នោត ខណៈដែលគណបក្សជំទាស់ថ្មីកើនសម្លេង
Update
-
June 7, 2022
ដកស្រង់និងបកប្រែពីកាសែត រ៉យតើ Reuters ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខណៈគណបក្សជំទាស់ចាប់កំណើតថ្មី ព្យាយាមប្រជែងជាមួយគណបក្សរបស់មេដឹកនាំជំពាក់ជាប់យូរអំណាចលោក ហ៊ុន សែន។ អាជ្ញាធរក្រោមអំណាចរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបែរទៅបង្រ្កាបក្រុមអ្នកជំទាស់ ដោយសមាជិកបក្សប្រឆាំងជាង ១០០នាក់របស់ពួកគេ ត្រូវបានដាក់ពន្ធនាគារក្រោមការចោទប្រកាន់ផ្សេងៗ រួមទាំងបទចោទក្បត់ជាតិ ដែលបង្ករឱ្យមានការរិះគន់ពីអន្តរជាតិទៅលើលោក ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេល៣៧ឆ្នាំ។ លទ្ធផលពេញត្រូវបានរំពឹងទុកនៅថ្ងៃចន្ទ ប៉ុន្តែចំនួនសរុបមួយផ្នែកនៅល្ងាចថ្ងៃអាទិត្យ បានបង្ហាញឱ្យឃើញពីគណបក្សភ្លើងទៀនថ្មីនាំមុខក្នុងការបោះឆ្នោតតែបួនឃុំប៉ុណ្ណោះក្នុងចំណោមឃុំសង្កាត់ចំនួន១៦៥២ ដោយគណបក្សប្រជាជននាំមុខគេនៅសេសសល់...
ប្រកាស
សេចក្តីប្រកាសពត៌មាន
Update
-
June 6, 2022
០៦ មិថុនា ២០២២៖សេចក្ដីប្រកាសព័ត៌មាន គណបក្សភ្លើងទៀនមានកិត្តិយសជំរាបជូនសាធារណជន បណ្តាញផ្សព្វផ្សាយពត៍មានជាតិ-អន្តរជាតិ អោយបានជ្រាបថា គណបក្សភ្លើងទៀន នឹងធ្វើសន្និសីទសារពត៍មាន ស្តីអំពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥
ប្រកាស
ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា
Update
-
June 1, 2022
សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា យ៉ាងអយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នំា២០២២ ក្នុងបរិវេណផ្សារទំនើបអ៊ីអន ២ រាជធានីភ្នំពេញ។ លោក អៀ ចាន់ណា គឺជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបានលាលែងពីគណបក្សសង្គ្រោះជាតិជាយូរមកហើយ ដោយពុំមានទំនាក់ទំនងទាល់តែសោះជាមួយអតីតគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ហើយបច្ចុប្បន្នលោកគឺជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ខេត្តតាកែវ។ គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់...
1
2
3
4
Page 1 of 4
ពត៌មានថ្មីបំផុត
សេចក្តីថ្លែងការណ៍វិសោធនកម្មរដ្ឋធម្មនុញ្ញ
August 6, 2022
ខួបគម្រប់ ០៦ឆ្នាំ នៃឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃមកលើលោកបណ្ឌិត កែម ឡី
July 10, 2022
សាររំលែកទុក្ខ របស់គណបក្សភ្លើងទៀន ចំពោះមរណៈភាពរបស់ ឯកឧត្តម សុីនហ្សូ អាបេ
July 10, 2022
CALD declared CLP official member
July 3, 2022
គ.ជ.ប.ផ្សាយប្រតិទិនបោះឆ្នោតជាតិ២០២៣
July 1, 2022