info@candlelightparty.org       English

ចូលជាសមាជិក

CALD declared CLP official member

ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 សុន ឆ័យ អនុប្រធាន គណបក្សភ្លើងទៀន កម្ពុជា សេង ម៉ាឌី ហេរញ្ញិក គណបក្សភ្លើងទៀន កម្ពុជា ជម្រាបសួរ លោកឆ័យ និង លោកម៉ាឌី៖ ក្នុងនាមក្រុមប្រឹក្សានៃគណបក្សសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) ខ្ញុំសូមស្វាគមន៍គណបក្សភភ្លើងទៀន (CLP) មកកាន់គ្រួសារប្រជាធិបតេយ្យសេរីអាស៊ី! ពាក្យស្នើសុំសមាជិកភាពរបស់ CLP ត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយថ្នាក់ដឹកនាំ CALD នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិលើកទី 45 របស់ខ្លួនដែលបានប្រព្រឹត្តឡើងនៅថ្ងៃនេះនៅទីក្រុង Sofia...

គណបក្ស​ភ្លើង​ទៀនបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​អនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស

២៥ មិថុនា​ ២០២២ គណបក្ស​ភ្លើង​ទៀនបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​អនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស ===== នារសៀល​ថ្ងៃ​សៅរ៍​ ទី២៥ ខែ​មិថុនា​ ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ ដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស។ កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ទៅនៅ​ការិយាល័យ​កណ្ដាល​របស់​គណបក្ស​ដែលមានទីតាំងនៅផ្ទះលេខ៣២០ បុរីពិភពថ្មី ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំ​ពេញ​ ក្រោមអធិបតីភាព​លោក ទាវ​ វណ្ណុល​ ប្រធាន​គណបក្ស​។ ថ្វីបើមាន​ការ​ជជែក​ដេញដោល​គ្នា​ខ្លះ​ក្ដី​ កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ បាន​សម្រេច​អនុម័ត​បទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស រួមមាន ៨ជំពូក និង...

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់ ដោយ ទីន ហ្សាការីយ៉ាOp-Ed and Primary Source: RFA 2022.05.27 អ្នកស្រី សន ចាន់ថន បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់ ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ ដែលរងរបួសដោយសារ​គេ​កៀ​ម៉ូតូក្រោយហែក្បួនឃោសនាគណបក្ស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។  រូប៖ ហ្វេសប៊ុក បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ ២​នាក់​បាន​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​ម៉ូតូ​អ្នកស្រី ក្រោយ​ពី​ចូលរួម​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ថ្ងៃទី​២៤ ឧសភា បណ្ដាល​ឱ្យ​របួស​ជើង​ម្ខាង។...

គណបក្សភ្លើងទៀនប្រកាសសមាជវិសាមញ្ញថ្ងៃទី១៥ឧសភា២០២២

សេចក្ដីជូនដំណឹង ======= គណបក្សភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សនឹងរៀបចំសមាជវិសាមញ្ញ ដើម្បីអនុម័តគោលនយោបាយឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១២.០០នាទី ថ្ងៃត្រង់ នៅផ្ទះលេខ១៤៣D ផ្លូវលេខ ១០១៩...

មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ចំនួន​៤​បទ​ចោទ

មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ចំនួន​៤​បទ​ចោទ 09 ឧសភា 2022 ហាន ណូយ  បោះពុម្ពភ្នំពេញ —  មេធាវី​របស់​គណបក្ស​កាន់​អំណាច​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​ចៅ​សង្កាត់​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។ នេះ​បើ​យោង​តាម​ដីកា​របស់​តុលាការ​ខេត្ត​កោះកុង ដែល​វីអូអេ​ទទួល​បាន។ តេីចង់ប្រកាសលទ្ធផល ឈ្នះតែឯងមែនទេ?​ នេះ​គឺសំណេរដែលលោក​ ប៉ាល​ កែប​ បានចោទសួរទៅអាជ្ញាធរនិងតុលាការខេត្តកោះកុង...​។ #លោកប៉ាល់កែប ឈរដាក់បេក្ខភាពជាចៅសង្កាត់ស្ទឹងវែង #គណបក្សភ្លើងទៀន​ នៃខេត្តកោះកុង...។ ប៉ុន្តែជាមួយគ្នា​នេះ​ ខណ:ដែលការបោះឆ្នោតឃុំសង្កាត់ខិតកាន់តែជិតដល់​ តុលាការខេត្តកោះកុងបានកោះហៅរូបលោកអោយចូលបំភ្លឺ...នៅថ្ងៃទី៩​ ឧសភានេះ​ តាមរយ:ទំព័រ​ហ្វេសបុក​ លោកសរសេរថា៖​...

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ក្តីក្តាំ​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង

ប្រភពពត៌មានវិទ្យុវីអូអេ ភ្នំពេញ —  អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​ថា​ ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ថា​តុលាការ​ឯករាជ្យ គឺ​ជា​ចេតនាដែល​មិន​ចង់​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ពន្ធនាគារ និង​រង​ការ​ចោទ​ប្រកាន់។ លោក សុន ឆ័យ ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ ក៏​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​សកម្មជន​របស់​ខ្លួន​ផង​ដែរ។ លោក សុន ឆ័យ បាន​ដឹកនាំ​មន្ត្រី​របស់​លោក​ជួប​ជាមួយ​មន្ត្រី​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​ថ្នាក់​ក្រោម​របស់​លោក។ នៅ​ក្នុង​ជំនួប​នោះ លោក​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ...

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់។ សមាសភាពអ្នកចូលរួមមានលោកខេន អ៊ុង ប្រធានបណ្តាញអាមេរិកខាងជើង, លោកអេង ខែមថៃ ប្រធានបណ្តាញម៉ុងត្រេអាល កាណាដា។ #គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ #មេឃុំគណបក្សភ្លើងទៀនបម្រើជាតិមិនបម្រើបុគ្គល #សីលធម៌សច្ចធម៌យុត្តិធម៌ https://candlelightparty.info Candle Light Party network overseas gathered fundraising on April 30, 2022 participated by the...

ប្រវត្តិគណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ គណបក្សជាតិខ្មែរ កាលនោះមានរូបព្រះបាទជ័យវ័រ្មនទី៧ ជាសញ្ញាសម្គាល់គណបក្ស ប៉ុន្តែដោយមានការព្យាយាមរំខានតាមរយៈការចង់ដណ្តើមយក គណបក្សនោះ ទើបនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរ បានបង្ខំចិត្តប្តូរឈ្មោះ មកជាគណបក្សសម រង្ស៊ី ដោយយកតាមឈ្មោះលោកប្រធានស្ថាបនិក...

ពត៌មានថ្មីបំផុត