info@candlelightparty.org       English

ព្រឹត្តិការណ៍

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ក្តីក្តាំ​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង

ប្រភពពត៌មានវិទ្យុវីអូអេ ភ្នំពេញ —  អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​ថា​ ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ថា​តុលាការ​ឯករាជ្យ គឺ​ជា​ចេតនាដែល​មិន​ចង់​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ពន្ធនាគារ និង​រង​ការ​ចោទ​ប្រកាន់។ លោក សុន ឆ័យ ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ ក៏​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​សកម្មជន​របស់​ខ្លួន​ផង​ដែរ។ លោក សុន ឆ័យ បាន​ដឹកនាំ​មន្ត្រី​របស់​លោក​ជួប​ជាមួយ​មន្ត្រី​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​ថ្នាក់​ក្រោម​របស់​លោក។ នៅ​ក្នុង​ជំនួប​នោះ លោក​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ...

ទិន្នន័យល្អៗមួយចំនួនសម្រាប់បេក្ខជនឃុំសង្កាត់

បើនិយាយដល់ការងារឃុំសង្កាត់ឬការគ្រប់គ្រងថ្នាក់ក្រោមជាតិ ធ្វើអោយនឹកដល់ គជអប ឬគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(National Committee for Sub-National Democratic Development or NCDD) ជាស្ថាប័នមួយនៅជិតរបងផ្ទះរបស់ប្រជាពលរដ្ឋទទួលបានជំនួយពីការបង់ពន្ធអាករញើសឈាមរបស់យើងម្នាក់ៗជាមួយដៃគូអភិវឌ្ឍអន្តរជាតិ ហើយបេក្ខជនម្នាក់ៗទទួលបានទិន្នន័យសម្រាប់បម្រើសេវាកម្មដល់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន អាចស្គាល់ទីតាំងខ្លួនឯងច្បាស់លាស់ តម្រូវការនៅមូលដ្ឋានរបស់ខ្លួន ការដាក់អោយដេញថ្លៃផ្សេងៗ ការដាក់សំណើរ(complaints)មតិយោបល់អោយមានការកែប្រែល្អនិងឱកាសអភិវឌ្ឍប្រចាំមូលដ្នានផ្សេងៗ។ល។និង។ល។ ១. អ្នកអាចទាញយកទិន្នន័យគ្រប់យ៉ាងបានដោយចុចលើតំណនេះ៖ ncdd ២. រកមើលទីតាំងក្រោមអាណាព្យាបាលរបស់ខ្លួនមានព្រំសីមាពីណាដល់ណានិងមានភូមិចំណុះប៉ុន្មាន​? ដោយចុចតំណនេះ៖ http://db.ncdd.gov.kh/gazetteer/view/index.castle ៣. តម្រូវការនៅមូលដ្ឋានរបស់ខ្លួននិងការដាក់អោយដេញថ្លៃសាងសង់សម្បត្តិសាធារណៈមានផ្លូវលំផ្លូវក្រាលកៅស៊ូជាដើម...

គណបក្សភ្លើងទៀនជួបមន្ត្រីក្រសួងយុត្តិធម៌

សេចក្តីប្រកាសព័ត៌មាន=========== គណបក្សភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា តំណាង​គណបក្ស​ដឹកនាំ​ដោយ​ ឯកឧត្តម សុន ឆ័យ អនុប្រធានគណបក្ស នឹងធ្វើសន្និសីទសារព័ត៌មាន ក្រោយជំនួបចប់ ស្តីពី “លទ្ធផលជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌” នៅមុខទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង ៤.៣០នាទី រសៀល ថ្ងៃអង្គារ៍ ៣កើត ខែពិសាខ ឆ្នាំខាល...

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់។ សមាសភាពអ្នកចូលរួមមានលោកខេន អ៊ុង ប្រធានបណ្តាញអាមេរិកខាងជើង, លោកអេង ខែមថៃ ប្រធានបណ្តាញម៉ុងត្រេអាល កាណាដា។ #គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ #មេឃុំគណបក្សភ្លើងទៀនបម្រើជាតិមិនបម្រើបុគ្គល #សីលធម៌សច្ចធម៌យុត្តិធម៌ https://candlelightparty.info Candle Light Party network overseas gathered fundraising on April 30, 2022 participated by the...

សកម្មភាពពង្រឹងក្រុមប្រឹក្សាឃុំសង្កាត់ខេត្តបាត់ដំបង

ថ្ងៃ១កើត ខែពិសាខ ឆ្នាំខាល ឆស័ក ព.ស.២៥៦៦ ត្រូវគ្នានឹងថ្ងៃអាទិត្យ ទី១ ឧសភា ២០២២៖ ថ្នាក់ដឹកនាំមកពីថ្នាក់ជាតិមាន លោក ទាវ វណ្ណុល ប្រធាន,លោកសុន ឆ័យ អនុប្រធាន និងលោកស៊ុម ទិត្យា មន្ត្រីទំនាក់ទំនងសាខាក្រៅប្រទេស និងជាអគ្គហេរញ្ញឹករងរបស់គណបក្សភ្លើងទៀន។ តំណាងខេត្តមានលោកភូ សុវណ្ណថា និងលោកឌឹម សារឿន...

ប្រវត្តិគណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ គណបក្សជាតិខ្មែរ កាលនោះមានរូបព្រះបាទជ័យវ័រ្មនទី៧ ជាសញ្ញាសម្គាល់គណបក្ស ប៉ុន្តែដោយមានការព្យាយាមរំខានតាមរយៈការចង់ដណ្តើមយក គណបក្សនោះ ទើបនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរ បានបង្ខំចិត្តប្តូរឈ្មោះ មកជាគណបក្សសម រង្ស៊ី ដោយយកតាមឈ្មោះលោកប្រធានស្ថាបនិក...

គណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧

ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២២ គឺជាខួបគម្រប់ ២៥ឆ្នាំ នៃសោកនាដកម្មនៃការវាយប្រហារដោយគ្រាប់បែកដៃចំនួន ៤គ្រាប់ ដោយក្រុមឧក្រិដជន នៅមុខអតីតមន្ទីររដ្ឋសភាជាតិ រាជធានីភ្នំពេញ មកលើក្រុមបាតុករអហិង្សា ដែលកំពុងធ្វើបាតុកម្មដោយសន្តិវិធី បណ្ដាលឲ្យមនុស្សស្លាប់ ១៦នាក់ និងរងរបួសប្រមាណ ២០០នាក់ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៩៧ ហើយរហូតមកដល់ពេលនេះ អាជ្ញាធរទីក្រុងភ្នំពេញ មិនទាន់វែកមុខរកឃើញឃាតករ...

សមាជសាមញ្ញគណបក្ស ភ្លើងទៀន ឆ្នាំ២០២១

នៅ​ថ្ងៃ​ទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ គណបក្ស​ ភ្លើងទៀន​ បាន​រៀបចំសមាជ​សាមញ្ញ​កែប្រែ​សមាសភាព​ថ្នាក់ដឹកនាំ និងបានដាក់ចេញនូវ​ផែនការជាយុទ្ធសាស្ត្រ​មួយចំនួនសម្រាប់អនុវត្តអាណត្តិ៥ឆ្នាំ ២០២១-២០២៦។ អង្គសមាជបានសម្រេចតែងតាំង៖ លោក ទាវ វណ្ណុល ជាប្រធានគណបក្សលោក ថាច់ សេដ្ឋា ជាអនុប្រធានទី១លោក ចេប គឹមអ៊ាង ជាអនុប្រធានទី២លោក លី សុធារ៉ាយុត្តិ ជាអគ្គលេខាធិការលោក...

ពត៌មានថ្មីបំផុត