info@candlelightparty.org       English

ព្រឹត្តិការណ៍

សេចក្តីថ្លែងការណ៍

គណបក្សភ្លើងទៀន សូមអំពាវនាវយ៉ាងទទូចដល់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោះលែងពួកគេទាំង៦១នាក់ អោយមានសេរីភាពវិញនិងទំលាក់ចោលរាល់បទចោទជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។

លិខិតអបអរសាទររបស់ខាល់CALDនិងលិខិតអំណរគុណ

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ គណបក្សភ្លើងទៀន សូមថ្លែងអំណរគុណ ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) សម្រាប់លិខិតអបអរសាទរជ័យជំនះរបស់គណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានរៀបចំឡើងកាលពីថ្ងៃទី០៥ ខែមិថុនា កន្លងទៅ។ ពាក្យគាំទ្រ និងលើកទឹកចិត្តរបស់CALD គឺជាការជម្រុញទឹកចិត្តដល់គណបក្សភ្លើងទៀន ហើយគណបក្សភ្លើងទៀនមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CALD ។ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ===== ក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី (CALD) អបអរសាទរ​ជ័យជំនះ​របស់​គណបក្ស​ភ្លើងទៀន...

មន្ត្រី​ប្រទេស​លោក​ខាង​លិច​និយាយ​ថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជាដោយសំងាត់

បកប្រែទាំងស្រុងពីកាសែតវ៉ាសឺនតុនផុស Washington Post មន្ត្រី​ប្រទេស​លោក​ខាង​លិច​និយាយ​ថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជាដោយសំងាត់ដោយ Ellen Nakashima និង Cate Cadellថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2022 ម៉ោង 2:01 ល្ងាច អ៊ី​ឌី​ធី មន្ត្រីបស្ចិមប្រទេសបាននិយាយថា ប្រទេសចិនកំពុងសាងសង់កន្លែងកងទ័ពជើងទឹកដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ការប្រើប្រាស់យោធាផ្តាច់មុខ ដោយប្រទេសទាំងពីរបានបដិសេធថាមិនមែនជាករណីនោះទេ ហើយបានចាត់វិធានការវិសាមញ្ញដើម្បីលាក់បាំងប្រតិបត្តិការនេះ។ វត្តមានយោធានឹងស្ថិតនៅផ្នែកខាងជើងនៃមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា នៅឈូងសមុទ្រថៃ ដែលគ្រោងនឹងធ្វើជាកន្លែងនៃពិធីបើកការដ្ឋានក្នុងសប្តាហ៍នេះ នេះបើយោងតាមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ...

ប្រជាពលរដ្ឋខ្មែរចេញទៅបោះឆ្នោត ខណៈដែលគណបក្សជំទាស់ថ្មីកើនសម្លេង

ដកស្រង់និងបកប្រែពីកាសែត រ៉យតើ Reuters ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខណៈគណបក្សជំទាស់ចាប់កំណើតថ្មី ព្យាយាមប្រជែងជាមួយគណបក្សរបស់មេដឹកនាំជំពាក់ជាប់យូរអំណាចលោក ហ៊ុន សែន។ អាជ្ញាធរក្រោមអំណាចរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបែរទៅបង្រ្កាបក្រុមអ្នកជំទាស់ ដោយសមាជិកបក្សប្រឆាំងជាង ១០០នាក់របស់ពួកគេ ត្រូវបានដាក់ពន្ធនាគារក្រោមការចោទប្រកាន់ផ្សេងៗ រួមទាំងបទចោទក្បត់ជាតិ ដែលបង្ករឱ្យមានការរិះគន់ពីអន្តរជាតិទៅលើលោក ហ៊ុន សែន ដែលបានកាន់អំណាចអស់រយៈពេល៣៧ឆ្នាំ។ លទ្ធផលពេញត្រូវបានរំពឹងទុកនៅថ្ងៃចន្ទ ប៉ុន្តែចំនួនសរុបមួយផ្នែកនៅល្ងាចថ្ងៃអាទិត្យ បានបង្ហាញឱ្យឃើញពីគណបក្សភ្លើងទៀនថ្មីនាំមុខក្នុងការបោះឆ្នោតតែបួនឃុំប៉ុណ្ណោះក្នុងចំណោមឃុំសង្កាត់ចំនួន១៦៥២ ដោយគណបក្សប្រជាជននាំមុខគេនៅសេសសល់...

ប្រជាពលរដ្ឋខ្មែរបោះឆ្នោតថ្នាក់ក្រោមជាតិក្រោមសំពាធការគំរាមកំហែង ភ័យខ្លាច

ដកស្រង់និងបកប្រែពី Associated Press (AP) ភ្នំពេញ​៖ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ធ្វើដំណើរ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​ដែលជា​ឱកាស​បោះឆ្នោត​លើកដំបូង​ចាប់តាំងពី​គណបក្សកាន់អំណាច​កាន់អំណាច​យូរ​។ លោក ហ៊ុន សែន បាន​យកឈ្នះ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ ដែល​ត្រូវបាន​រិះគន់​យ៉ាង​ចាស់ដៃ​ថា​អយុត្តិធម៌​។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ប្រាកដ​ថា​នឹង​ឈាន​ទៅ​រក​ការ​ទទួល​បាន​ជ័យ​ជម្នះ​ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​អ្វី​ដែល​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ជា​សញ្ញាណនៃ «ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ និង​ការ​រារាំង​ដល់​បេក្ខជន​ប្រឆាំង។ ” ទីភ្នាក់ងារនេះបាននិយាយថា "បេក្ខជនបានប្រឈមមុខនឹងការរឹតបន្តឹង និងការសងសឹកជាច្រើនដែលបានរារាំងសកម្មភាពរបស់ពួកគេ ជាមួយនឹងការដាក់ពន្ធនាគារបេក្ខជនមួយចំនួនដែលហាក់ដូចជាត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់យុទ្ធនាការនយោបាយ" ។ គេបានបន្ថែមថា យ៉ាងហោចណាស់បេក្ខជន...

សេចក្តីថ្លែងការណ៍លទ្ធផលឆ្នោតបឋម

០៦ មិថុនា ២០២២៖សេចក្ដី​ថ្លែងការណ៍ គណបក្សភ្លើងទៀនសំដែងការសោកស្តាយចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទេ។ ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យត្រូវតែមានបរិយាកាសស្មើភាព សេរី និងយុត្តិធម៍ ដែលនៅក្រោមការចាត់ចែងរបស់ស្ថាប័នបោះឆ្នោត ដែលអព្យាក្រិត្យមិនប្រកាន់បក្សពួក។ ប៉ុន្តែការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ គឺមិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាពក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ ហើយស្ថាប័នបោះឆ្នោតទៀតសោត ក៏មិនទាន់ឯករាជ្យ ព្រោះការចាត់ចែងនិងការសម្រេចលើកិច្ចការមួយចំនួនធំ គឺធ្វើឡើងដោយលំអៀង រួមទាំងសមាសភាពសមាជិកដឹកនាំស្ថាប័ននេះពីលើដល់ក្រោម...

ឯកឧត្តមសុន ឆ័យ ជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ

០២ មិថុនា ២០២២ / 02 June 2022 (*)នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម​ សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន បានអញ្ជើញទៅកាន់និវេសនដ្ឋានរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥ ឆ្នាំ​២០២២...

ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា

សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា យ៉ាងអយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នំា២០២២ ក្នុងបរិវេណផ្សារទំនើបអ៊ីអន ២ រាជធានីភ្នំពេញ។ លោក អៀ ចាន់ណា គឺជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបានលាលែងពីគណបក្សសង្គ្រោះជាតិជាយូរមកហើយ ដោយពុំមានទំនាក់ទំនងទាល់តែសោះជាមួយអតីតគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ហើយបច្ចុប្បន្នលោកគឺជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ខេត្តតាកែវ។ គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់...

សេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន

សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន បានសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់ គណបក្សភ្លើងទៀន ពីសំណាក់ថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ និងមជ្ឈដ្ឋាននានានៅក្រៅប្រទេស ដែលនាំឲ្យមានការភ័ន្តច្រឡំពីសំណាក់មតិសាធារណជនចំពោះ គណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន សូមប្រកាសជាសាធារណៈថា គណបក្សភ្លើងទៀន មិនមានទំនាក់ទំនង និងមិនមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងអស់ខាងលើនេះទេ។ គណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់ ដែលតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឳកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ គណបក្សភ្លើងទៀន សូមណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ដែលទទួលបានការតែងតាំងជាផ្លូវការ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសកម្មភាពឃោសនាបោះឆ្នោត ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត...

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់ ដោយ ទីន ហ្សាការីយ៉ាOp-Ed and Primary Source: RFA 2022.05.27 អ្នកស្រី សន ចាន់ថន បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់ ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ ដែលរងរបួសដោយសារ​គេ​កៀ​ម៉ូតូក្រោយហែក្បួនឃោសនាគណបក្ស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។  រូប៖ ហ្វេសប៊ុក បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ ២​នាក់​បាន​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​ម៉ូតូ​អ្នកស្រី ក្រោយ​ពី​ចូលរួម​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ថ្ងៃទី​២៤ ឧសភា បណ្ដាល​ឱ្យ​របួស​ជើង​ម្ខាង។...

ពត៌មានថ្មីបំផុត