info@candlelightparty.org       English

សកម្មភាព

ឯកឧត្តមសុន ឆ័យ ជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ

០២ មិថុនា ២០២២ / 02 June 2022 (*)នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម​ សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន បានអញ្ជើញទៅកាន់និវេសនដ្ឋានរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥ ឆ្នាំ​២០២២...

ក្រសួងមហាផ្ទៃ​ប្រាប់​គណបក្ស​ភ្លើងទៀន​ឱ្យ​​ពិនិត្យ​ឡើងវិញចំពោះ​​ការ​តែង​តាំង​លោក ​សុន ឆ័យ ​ជា​អនុប្រធាន​បក្ស

ក្រសួងមហាផ្ទៃ​ប្រាប់​គណបក្ស​ភ្លើងទៀន​ឱ្យ​​ពិនិត្យ​ឡើងវិញចំពោះ​​ការ​តែង​តាំង​លោក ​សុន ឆ័យ ​ជា​អនុប្រធាន​បក្ស 25 ឧសភា 2022 ណឹម សុភ័ក្រ្តបញ្ញា ភ្នំពេញ —  អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កំពុង​ដំណើរ​ការ​ ក្រសួងមហាផ្ទៃ​ស្នើ​ឱ្យគណបក្ស​ភ្លើង​ទៀន ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះការតែងតាំង​អតីត​មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​ពី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​តំណែង​ជា​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ជំទាស់​ទើប​កម្រើក​ខ្លាំង​ឡើវិញ​ក្នុងឆ្នាំ​២០២២នេះ។ នៅ​ក្នុង​លិខិត​មួយច្បាប់​ផ្ញើ​ជូន​ទៅ​កាន់​លោក​ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​មហាផ្ទៃ​លោក ស ខេង នៅ​ថ្ងៃ​ពុធ​ ទី​២៥​ ខែ​ឧសភានេះ​ បាន​ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា ការ​សម្រច​តែងតាំង​ លោក...

លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថ្លែងសុន្ទរកថាបើកសមាជវិសាមញ្ញនិងគោលនយោបាយ៧ចំណុច

https://www.youtube.com/watch?v=Kk4Iaz2zMMA ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ប្រសាសន៍លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ក្នុងកម្មវិធីសមាជវិសាមញ្ញគណបក្សថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២២។ទឹកចិត្តអង់អាចក្លាហាន មិនតក់ស្លុត មិនរុញរា មិនរង់ចាំ ក្រោកឈរព្រមគ្នា ចូលរួមយ៉ាងសកម្មបំផុតជាមួយ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងពិតប្រាកដ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យសេរី នៅថ្នាក់មូលដ្ឋានឃុំ-សង្កាត់ នាថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២នេះ ហើយប្រគល់សិទ្ធិអំណាចពេញលេញជូនពលរដ្ឋម្ចាស់ប្រទេស...

ANFREL found systemic flaws on upcoming commune election 5 June 2022

អង្គការ ការបោះឆ្នោតដោយសេរីប្រចាំអាស៊ី អាន់ហ្វ្រើល(ANFREL) ក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន រកឃើញថា មានការទប់ស្កាត់ជាប្រព័ន្ធឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនិងកំណែរទម្រង់នយោបាយ ប្រព្រឹត្តឡើងដោយគណបក្សប្រជាជនកំពុងកាន់អំណាច។ គ្មានទេសុក្រឹតយុត្តិធម៍ពីការបោះឆ្នោតខាងមុខនេះពីព្រោះតែនៅមានការគំរាមកំហែងដល់សកម្មជនបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិល។ But barring “genuine efforts toward democratization and political reform” by the the Cambodian People’s Party (CPP)-controlled government, the...

កម្រិត​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​ស៊ីសង​លើ​ការ​បោះឆ្នោត​មូលដ្ឋាន

07 ឧសភា 2022 Luke HuntVOA News ភ្នំពេញ — ក្រុម​អ្នក​ជំនាញ​និយាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដែល​កាន់​អំណាច​យូរ​ឆ្នាំមក​ហើយ​នោះ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​គ្មាន​ដៃគូ​ប្រកួត​ប្រជែង​នោះ​ទេ ដោយ​សារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​ ២០១៧ ​ដែល​មាន​សំឡេង​គាំទ្រ​ពេញ​និយម​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​មុន។ ​ ការ​បង្ក្រាប​បន្ថែម​ទៀត​លើ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ធ្វើឱ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ច្របូក​ច្របល់ ​និង​រង្គោះ​រង្គើ​ក្នុង​ការ​កសាង​កម្លាំង​របស់​ខ្លួនឡើង​វិញ។ ​អ្នក​គាំទ្រ​ខ្លះ​អះអាង​ថា​ ពួក​គេ​ត្រូវ​គេ​បាន​វាយ​ដំ​ ហើយ​ម្នាក់​ត្រូវ​គេ​ចាក់​សម្លាប់​កាល​ពី​ខែ​វិច្ឆិកា ​ហើយ​មាន​ពាក្យ​បណ្ដឹង​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ទៀត​ផង។​ លោក...

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ក្តីក្តាំ​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង

ប្រភពពត៌មានវិទ្យុវីអូអេ ភ្នំពេញ —  អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ថ្លែង​ថា​ ការ​លើក​ឡើង​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ថា​តុលាការ​ឯករាជ្យ គឺ​ជា​ចេតនាដែល​មិន​ចង់​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​កំពុង​ជាប់​ពន្ធនាគារ និង​រង​ការ​ចោទ​ប្រកាន់។ លោក សុន ឆ័យ ដែល​ជា​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ ក៏​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់​របស់​តុលាការ​លើ​សកម្មជន​របស់​ខ្លួន​ផង​ដែរ។ លោក សុន ឆ័យ បាន​ដឹកនាំ​មន្ត្រី​របស់​លោក​ជួប​ជាមួយ​មន្ត្រី​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន ក្នុង​នោះ​មាន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​ថ្នាក់​ក្រោម​របស់​លោក។ នៅ​ក្នុង​ជំនួប​នោះ លោក​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ...

ទិន្នន័យល្អៗមួយចំនួនសម្រាប់បេក្ខជនឃុំសង្កាត់

បើនិយាយដល់ការងារឃុំសង្កាត់ឬការគ្រប់គ្រងថ្នាក់ក្រោមជាតិ ធ្វើអោយនឹកដល់ គជអប ឬគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(National Committee for Sub-National Democratic Development or NCDD) ជាស្ថាប័នមួយនៅជិតរបងផ្ទះរបស់ប្រជាពលរដ្ឋទទួលបានជំនួយពីការបង់ពន្ធអាករញើសឈាមរបស់យើងម្នាក់ៗជាមួយដៃគូអភិវឌ្ឍអន្តរជាតិ ហើយបេក្ខជនម្នាក់ៗទទួលបានទិន្នន័យសម្រាប់បម្រើសេវាកម្មដល់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន អាចស្គាល់ទីតាំងខ្លួនឯងច្បាស់លាស់ តម្រូវការនៅមូលដ្ឋានរបស់ខ្លួន ការដាក់អោយដេញថ្លៃផ្សេងៗ ការដាក់សំណើរ(complaints)មតិយោបល់អោយមានការកែប្រែល្អនិងឱកាសអភិវឌ្ឍប្រចាំមូលដ្នានផ្សេងៗ។ល។និង។ល។ ១. អ្នកអាចទាញយកទិន្នន័យគ្រប់យ៉ាងបានដោយចុចលើតំណនេះ៖ ncdd ២. រកមើលទីតាំងក្រោមអាណាព្យាបាលរបស់ខ្លួនមានព្រំសីមាពីណាដល់ណានិងមានភូមិចំណុះប៉ុន្មាន​? ដោយចុចតំណនេះ៖ http://db.ncdd.gov.kh/gazetteer/view/index.castle ៣. តម្រូវការនៅមូលដ្ឋានរបស់ខ្លួននិងការដាក់អោយដេញថ្លៃសាងសង់សម្បត្តិសាធារណៈមានផ្លូវលំផ្លូវក្រាលកៅស៊ូជាដើម...

គណបក្សភ្លើងទៀនជួបមន្ត្រីក្រសួងយុត្តិធម៌

សេចក្តីប្រកាសព័ត៌មាន=========== គណបក្សភ្លើងទៀន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញផ្សព្វផ្សាយ ព័ត៌មានជាតិ-អន្តរជាតិ ឲ្យបានជ្រាបថា តំណាង​គណបក្ស​ដឹកនាំ​ដោយ​ ឯកឧត្តម សុន ឆ័យ អនុប្រធានគណបក្ស នឹងធ្វើសន្និសីទសារព័ត៌មាន ក្រោយជំនួបចប់ ស្តីពី “លទ្ធផលជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌” នៅមុខទីស្តីការក្រសួងយុត្តិធម៌ វេលាម៉ោង ៤.៣០នាទី រសៀល ថ្ងៃអង្គារ៍ ៣កើត ខែពិសាខ ឆ្នាំខាល...

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់។ សមាសភាពអ្នកចូលរួមមានលោកខេន អ៊ុង ប្រធានបណ្តាញអាមេរិកខាងជើង, លោកអេង ខែមថៃ ប្រធានបណ្តាញម៉ុងត្រេអាល កាណាដា។ #គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ #មេឃុំគណបក្សភ្លើងទៀនបម្រើជាតិមិនបម្រើបុគ្គល #សីលធម៌សច្ចធម៌យុត្តិធម៌ https://candlelightparty.info Candle Light Party network overseas gathered fundraising on April 30, 2022 participated by the...

សកម្មភាពពង្រឹងក្រុមប្រឹក្សាឃុំសង្កាត់ខេត្តបាត់ដំបង

ថ្ងៃ១កើត ខែពិសាខ ឆ្នាំខាល ឆស័ក ព.ស.២៥៦៦ ត្រូវគ្នានឹងថ្ងៃអាទិត្យ ទី១ ឧសភា ២០២២៖ ថ្នាក់ដឹកនាំមកពីថ្នាក់ជាតិមាន លោក ទាវ វណ្ណុល ប្រធាន,លោកសុន ឆ័យ អនុប្រធាន និងលោកស៊ុម ទិត្យា មន្ត្រីទំនាក់ទំនងសាខាក្រៅប្រទេស និងជាអគ្គហេរញ្ញឹករងរបស់គណបក្សភ្លើងទៀន។ តំណាងខេត្តមានលោកភូ សុវណ្ណថា និងលោកឌឹម សារឿន...

ពត៌មានថ្មីបំផុត