info@candlelightparty.org       English

បណ្តាញ

មន្ត្រី​ប្រទេស​លោក​ខាង​លិច​និយាយ​ថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជាដោយសំងាត់

បកប្រែទាំងស្រុងពីកាសែតវ៉ាសឺនតុនផុស Washington Post មន្ត្រី​ប្រទេស​លោក​ខាង​លិច​និយាយ​ថា ចិន​កំពុង​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នៅ​កម្ពុជាដោយសំងាត់ដោយ Ellen Nakashima និង Cate Cadellថ្ងៃទី 6 ខែ មិថុនា ឆ្នាំ 2022 ម៉ោង 2:01 ល្ងាច អ៊ី​ឌី​ធី មន្ត្រីបស្ចិមប្រទេសបាននិយាយថា ប្រទេសចិនកំពុងសាងសង់កន្លែងកងទ័ពជើងទឹកដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ការប្រើប្រាស់យោធាផ្តាច់មុខ ដោយប្រទេសទាំងពីរបានបដិសេធថាមិនមែនជាករណីនោះទេ ហើយបានចាត់វិធានការវិសាមញ្ញដើម្បីលាក់បាំងប្រតិបត្តិការនេះ។ វត្តមានយោធានឹងស្ថិតនៅផ្នែកខាងជើងនៃមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា នៅឈូងសមុទ្រថៃ ដែលគ្រោងនឹងធ្វើជាកន្លែងនៃពិធីបើកការដ្ឋានក្នុងសប្តាហ៍នេះ នេះបើយោងតាមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ...

គណបក្សភ្លើងទៀនប្រកាសសមាជវិសាមញ្ញថ្ងៃទី១៥ឧសភា២០២២

សេចក្ដីជូនដំណឹង ======= គណបក្សភ្លើងទៀន មានកិត្តិយស សូមជម្រាបជូនសាធារណជន តំណាងអង្គការក្រៅរដ្ឋាភិបាល តំណាងស្ថានទូត និងអ្នកសារព័ត៌មានជាតិ- អន្តរជាតិ ឲ្យបានជ្រាបថា គណបក្សនឹងរៀបចំសមាជវិសាមញ្ញ ដើម្បីអនុម័តគោលនយោបាយឃុំ-សង្កាត់ ឆ្នាំ២០២២ របស់គណបក្ស នៅថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៧.០០នាទីព្រឹក ដល់ម៉ោង ១២.០០នាទី ថ្ងៃត្រង់ នៅផ្ទះលេខ១៤៣D ផ្លូវលេខ ១០១៩...

មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ចំនួន​៤​បទ​ចោទ

មេធាវី​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ចំនួន​៤​បទ​ចោទ 09 ឧសភា 2022 ហាន ណូយ  បោះពុម្ពភ្នំពេញ —  មេធាវី​របស់​គណបក្ស​កាន់​អំណាច​បាន​ដាក់​ពាក្យ​ប្តឹង​ប្រឆាំង​នឹង​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​ចៅ​សង្កាត់​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។ នេះ​បើ​យោង​តាម​ដីកា​របស់​តុលាការ​ខេត្ត​កោះកុង ដែល​វីអូអេ​ទទួល​បាន។ តេីចង់ប្រកាសលទ្ធផល ឈ្នះតែឯងមែនទេ?​ នេះ​គឺសំណេរដែលលោក​ ប៉ាល​ កែប​ បានចោទសួរទៅអាជ្ញាធរនិងតុលាការខេត្តកោះកុង...​។ #លោកប៉ាល់កែប ឈរដាក់បេក្ខភាពជាចៅសង្កាត់ស្ទឹងវែង #គណបក្សភ្លើងទៀន​ នៃខេត្តកោះកុង...។ ប៉ុន្តែជាមួយគ្នា​នេះ​ ខណ:ដែលការបោះឆ្នោតឃុំសង្កាត់ខិតកាន់តែជិតដល់​ តុលាការខេត្តកោះកុងបានកោះហៅរូបលោកអោយចូលបំភ្លឺ...នៅថ្ងៃទី៩​ ឧសភានេះ​ តាមរយ:ទំព័រ​ហ្វេសបុក​ លោកសរសេរថា៖​...

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់

គណបក្សភ្លើងទៀនក្រៅប្រទេសសាខាម៉ុងត្រេអាលធ្វើបុណ្យផ្កាប្រាក់។ សមាសភាពអ្នកចូលរួមមានលោកខេន អ៊ុង ប្រធានបណ្តាញអាមេរិកខាងជើង, លោកអេង ខែមថៃ ប្រធានបណ្តាញម៉ុងត្រេអាល កាណាដា។ #គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ #មេឃុំគណបក្សភ្លើងទៀនបម្រើជាតិមិនបម្រើបុគ្គល #សីលធម៌សច្ចធម៌យុត្តិធម៌ https://candlelightparty.info Candle Light Party network overseas gathered fundraising on April 30, 2022 participated by the...

សកម្មភាពពង្រឹងក្រុមប្រឹក្សាឃុំសង្កាត់ខេត្តបាត់ដំបង

ថ្ងៃ១កើត ខែពិសាខ ឆ្នាំខាល ឆស័ក ព.ស.២៥៦៦ ត្រូវគ្នានឹងថ្ងៃអាទិត្យ ទី១ ឧសភា ២០២២៖ ថ្នាក់ដឹកនាំមកពីថ្នាក់ជាតិមាន លោក ទាវ វណ្ណុល ប្រធាន,លោកសុន ឆ័យ អនុប្រធាន និងលោកស៊ុម ទិត្យា មន្ត្រីទំនាក់ទំនងសាខាក្រៅប្រទេស និងជាអគ្គហេរញ្ញឹករងរបស់គណបក្សភ្លើងទៀន។ តំណាងខេត្តមានលោកភូ សុវណ្ណថា និងលោកឌឹម សារឿន...

ប្រវត្តិគណបក្សភ្លើងទៀន

គណបក្សភ្លើងទៀន ដើមឡើយមានឈ្មោះ ថា គណបក្សជាតិខ្មែរ ត្រូវបានបង្កើតឡើង នៅថ្ងៃទី២ ខែវិច្ឆិកា ហើយត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥។ គណបក្សជាតិខ្មែរ កាលនោះមានរូបព្រះបាទជ័យវ័រ្មនទី៧ ជាសញ្ញាសម្គាល់គណបក្ស ប៉ុន្តែដោយមានការព្យាយាមរំខានតាមរយៈការចង់ដណ្តើមយក គណបក្សនោះ ទើបនៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩៨ គណបក្សជាតិខ្មែរ បានបង្ខំចិត្តប្តូរឈ្មោះ មកជាគណបក្សសម រង្ស៊ី ដោយយកតាមឈ្មោះលោកប្រធានស្ថាបនិក...

ពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃអង្គារ៍ ទី០៥ ខែមេសា ឆ្នាំ២០២២ គណបក្សភ្លើងទៀន ខេត្តពោធិ៍សាត់ បានរៀបចំពិធីជួបជុំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់​ នៅភូមិក្រពើរូ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងមានការអញ្ជើញចូលរួមពីលោក សុន ឆ័័យ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ជាច្រើនរូបទៀត ជាមួយនិងវត្តមានបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីក្រុង-ស្រុកទាំង៧ នៃខេត្តពោធិ៍សាត់...

ពត៌មានថ្មីបំផុត