info@candlelightparty.org       English

ក្រុមប្រឹក្សាឃុំសង្កាត់

ឯកឧត្តមសុន ឆ័យ ជួបឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ

០២ មិថុនា ២០២២ / 02 June 2022 (*)នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម​ សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន បានអញ្ជើញទៅកាន់និវេសនដ្ឋានរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី៥ ឆ្នាំ​២០២២...

ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា

សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធនៃអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ និងឃុំខ្លួនលោក អៀ ចាន់ណា យ៉ាងអយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នំា២០២២ ក្នុងបរិវេណផ្សារទំនើបអ៊ីអន ២ រាជធានីភ្នំពេញ។ លោក អៀ ចាន់ណា គឺជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ប៉ុន្តែលោកបានលាលែងពីគណបក្សសង្គ្រោះជាតិជាយូរមកហើយ ដោយពុំមានទំនាក់ទំនងទាល់តែសោះជាមួយអតីតគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ហើយបច្ចុប្បន្នលោកគឺជាអនុប្រធានក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ខេត្តតាកែវ។ គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់...

សេចក្តីថ្លែងការណ៍គណបក្សភ្លើងទៀន

សេចក្ដីថ្លែងការណ៍ ======= គណបក្សភ្លើងទៀន បានសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់ គណបក្សភ្លើងទៀន ពីសំណាក់ថ្នាក់ដឹកនាំមួយចំនួន នៃអតីតគណបក្សសង្គ្រោះជាតិ និងមជ្ឈដ្ឋាននានានៅក្រៅប្រទេស ដែលនាំឲ្យមានការភ័ន្តច្រឡំពីសំណាក់មតិសាធារណជនចំពោះ គណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន សូមប្រកាសជាសាធារណៈថា គណបក្សភ្លើងទៀន មិនមានទំនាក់ទំនង និងមិនមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងអស់ខាងលើនេះទេ។ គណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់ ដែលតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឳកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នេះ គណបក្សភ្លើងទៀន សូមណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ដែលទទួលបានការតែងតាំងជាផ្លូវការ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសកម្មភាពឃោសនាបោះឆ្នោត ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត...

លោក គង់ រ៉ៃយ៉ា រង​​ការ​ពិន័យ​​​ប្រាក់​​៥​​លាន​​រៀល​​ពី​​បទ​ចែក​​ថវិកា​​និង​​អំណោយ​​ដល់​​បេក្ខជន​១១​​ឃុំ

លោក គង់ រ៉ៃយ៉ា រង​​ការ​ពិន័យ​​​ប្រាក់​​៥​​លាន​​រៀល​​ពី​​បទ​ចែក​​ថវិកា​​និង​​អំណោយ​​ដល់​​បេក្ខជន​១១​​ឃុំ លោក សេង ថៃOp-Ed: VOD ២៨ ឧសភា ២០២២ម៉ោង ២២:៤០ លោក គង់ រ៉ៃយ៉ា ប្រធាន​ក្រុម​ទ្រទ្រង់​ស្រុក​កងមាស និងជា​ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ ខេត្តកំពង់ចាម។ (រូប៖ ហ្វេសប៊ុក Kung Raiya) គណៈកម្មការ​រៀបចំការ​បោះឆ្នោត​ខេត្តកំពង់ចាម​បាន​សម្រេច​ផាកពិន័យ លោក គង់ រ៉ៃយ៉ា ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ​ចំនួន ៥ ០០០...

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់

បេក្ខជន​មេឃុំ​បក្ស​ភ្លើងទៀន​ម្នាក់​នៅ​ឧត្ដរមានជ័យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​កៀរ​ឱ្យ​របួសធ្ងន់ ដោយ ទីន ហ្សាការីយ៉ាOp-Ed and Primary Source: RFA 2022.05.27 អ្នកស្រី សន ចាន់ថន បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់ ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​ ដែលរងរបួសដោយសារ​គេ​កៀ​ម៉ូតូក្រោយហែក្បួនឃោសនាគណបក្ស កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។  រូប៖ ហ្វេសប៊ុក បេក្ខជន​មេឃុំ​គណបក្ស​ភ្លើងទៀន​ម្នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ​អះអាង​ថា មាន​ជន​មិន​ស្គាល់​មុខ ២​នាក់​បាន​ជិះ​ម៉ូតូ​កៀរ​ផ្ដួល​ម៉ូតូ​អ្នកស្រី ក្រោយ​ពី​ចូលរួម​ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ថ្ងៃទី​២៤ ឧសភា បណ្ដាល​ឱ្យ​របួស​ជើង​ម្ខាង។...

ក្រសួងមហាផ្ទៃ​ប្រាប់​គណបក្ស​ភ្លើងទៀន​ឱ្យ​​ពិនិត្យ​ឡើងវិញចំពោះ​​ការ​តែង​តាំង​លោក ​សុន ឆ័យ ​ជា​អនុប្រធាន​បក្ស

ក្រសួងមហាផ្ទៃ​ប្រាប់​គណបក្ស​ភ្លើងទៀន​ឱ្យ​​ពិនិត្យ​ឡើងវិញចំពោះ​​ការ​តែង​តាំង​លោក ​សុន ឆ័យ ​ជា​អនុប្រធាន​បក្ស 25 ឧសភា 2022 ណឹម សុភ័ក្រ្តបញ្ញា ភ្នំពេញ —  អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កំពុង​ដំណើរ​ការ​ ក្រសួងមហាផ្ទៃ​ស្នើ​ឱ្យគណបក្ស​ភ្លើង​ទៀន ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះការតែងតាំង​អតីត​មន្រ្តី​ជាន់​ខ្ពស់​មួយ​រូប​ពី​គណបក្ស​សង្រ្គោះជាតិ​ ក្នុង​តំណែង​ជា​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ជំទាស់​ទើប​កម្រើក​ខ្លាំង​ឡើវិញ​ក្នុងឆ្នាំ​២០២២នេះ។ នៅ​ក្នុង​លិខិត​មួយច្បាប់​ផ្ញើ​ជូន​ទៅ​កាន់​លោក​ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​មហាផ្ទៃ​លោក ស ខេង នៅ​ថ្ងៃ​ពុធ​ ទី​២៥​ ខែ​ឧសភានេះ​ បាន​ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា ការ​សម្រច​តែងតាំង​ លោក...

ថ្នាក់ដឹកនាំបក្សភ្លើងទៀនជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជជែកពីរឿងបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ថ្នាក់ដឹកនាំបក្សភ្លើងទៀនជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជជែកពីរឿងបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយ ជី វីតា Op-Ed: RFA Source for Your Reference2022.05.24 មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀន​ដឹក​នាំ​ដោយ​លោក សុន ឆ័យ ( រាប់ពីស្តាំនៅជួរទី៣ )បាន​ជួប​ជា​មួយ​ឯកអគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​បារាំង​លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូត​អាឡឺម៉ង​លោក គ្រីស្ទីន...

Son Chhay met with Ambassadors of Europe

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និងសហការី បានជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតបារាំង ឯកអគ្គរាជទូតស៊ុតអែត ឯកអគ្គរាជទូតសាធារណៈរដ្ឋឆេក តំណាងស្ថានទូតអឺរ៉ុប និងតំណាងស្ថានទូតអាល្លឺម៉ង់ ដើម្បីជម្រាបជូនអំពីស្ថានការណ៍នយោបាយក្នុងប្រទេស និងការចូលរួមរបស់គណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២។ On the morning of May 23,...

ថ្ងៃដំបូងនៃការឃោសនារកសំលេងឆ្នោតគណបក្សភ្លើងទៀន

សំរង់អត្ថបទពីប្លក់លោកសេង សុភ័ណ៖ https://www.sophanseng.info/2022/05/first-day-of-commune-election-campaign/ ពីលិចបំផុតបៃ៉លិនប៉ោយប៉ែត ទៅកើតបំផុតដាច់ស្រយាលត្បូងឃ្មុំស្វាយរៀង ទៅត្បូងបំផុតកំពតកោះកុងកំពង់សោម និងខាងជើងបំផុតព្រះវិហារស្ទឹងត្រែងរតនគីរី កងទ័ពអ្នកប្រជាធិបតេយ្យភ្លើងទៀនបានរាយពាសពេញ ដូចមនុស្សកំពុងដេកលក់៤ឆ្នាំ ស្រាប់ភ្ញាក់ឡើង ដៃកាន់ទង់គ្រវីព្រមគ្នាដ៏អស្ចារ្យ។ លោកបណ្ឌិតឡៅ ម៉ុងហៃ និយាយថានេះគឺអច្ឆរិយៈមែនទែន! ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ សំលេងរន្ធាប់បន្លឺឡើងពាសពេញផ្ទៃពសុធារបស់កម្ពុជាដោយគណបក្សភ្លើងទៀន! សំលេងជ័យឃោសផ្សេងៗមានដូចជា #ជយោគណបក្សភ្លើងទៀន #ជយោប្រជាធិបតេយ្យខ្មែរ #ជយោកំលាំងប្រជាពលរដ្ឋខ្មែរ #គណបក្សភ្លើងទៀនឈ្នះខ្មែរឈ្នះទាំងអស់គ្នា #គណបក្សភ្លើងទៀនជាក្ដីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ #មេឃុំគណបក្សភ្លើងទៀនបម្រើជាតិដោយមិនរើសអើង...

លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថ្លែងសុន្ទរកថាបើកសមាជវិសាមញ្ញនិងគោលនយោបាយ៧ចំណុច

https://www.youtube.com/watch?v=Kk4Iaz2zMMA ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២២ប្រសាសន៍លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ក្នុងកម្មវិធីសមាជវិសាមញ្ញគណបក្សថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២២។ទឹកចិត្តអង់អាចក្លាហាន មិនតក់ស្លុត មិនរុញរា មិនរង់ចាំ ក្រោកឈរព្រមគ្នា ចូលរួមយ៉ាងសកម្មបំផុតជាមួយ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងពិតប្រាកដ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យសេរី នៅថ្នាក់មូលដ្ឋានឃុំ-សង្កាត់ នាថ្ងៃទី០៥ មិថុនា ឆ្នាំ២០២២នេះ ហើយប្រគល់សិទ្ធិអំណាចពេញលេញជូនពលរដ្ឋម្ចាស់ប្រទេស...

ពត៌មានថ្មីបំផុត