info@candlelightparty.org       English

ការបោះឆ្នោត

សរុបរំលឹកខួប២៧ឆ្នាំនៃថ្ងៃបង្កេីតគណបក្សភ្លេីងទៀន

របាំជូនពរ អបអរសាទរខួប ២៧ឆ្នាំ ថ្ងៃបង្កើតគណបក្ស ភ្លើងទៀន (០៩ វិច្ឆិកា ១៩៩៥ - ០៩ វិច្ឆិកា ២០២២) https://www.youtube.com/watch?v=b7_eMGsLu2Y ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រសាសន៍លោក ទាវ វណ្ណុល ប្រធានគណបក្ស ភ្លើងទៀន ថ្លែងប្រកាសបើកកម្មវិធី អបអរសាទរខួប ២៧ឆ្នាំ ថ្ងៃបង្កើតគណបក្ស ភ្លើងទៀន...

សេចក្តីថ្លែងការណ៍ ២៨ តុលា ២០២២

គណបក្ស ភ្លើងទៀន សូមអំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ បញ្ឈប់នូវរាល់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស ភ្លើងទៀន នៅទូទាំងប្រទេស ឲ្យធ្វើអ្វីផ្ទុយពី ឆន្ទៈរបស់ខ្លួន និងប្រាសចាកពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ជាធរមាននានា និងស្នើសុំក្រសួង មហាផ្ទៃ ធ្វើសេចក្ដីណែនាំទៅអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យបញ្ឈប់សកម្មភាពគំរាមកំហែង និងបង្ខិតបង្ខំ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្ស ភ្លើងទៀន តទៅទៀត ដើម្បីធានាបរិយាកាសល្អប្រសើរ ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយ...

សេចក្តីថ្លែងការណ៍

សេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀនចូលរួមអបអរសាទរខួបគម្រប់៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា (២៣ តុលា ១៩៩១ - ២៣ តុលា ២០២២) ដែលជាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ដែលបាននាំមកនូវគ្រឹះ នៃសន្តិភាព ការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការអភិវឌ្ឍន៍ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ ទោះបីមានការធានា និងការសន្យាជាឱឡារឹក របស់បណ្តាប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងការបំពេញកាតព្វកិច្ច...

សេចក្តីថ្លែងការណ៍

សេចក្តីថ្លែងការណ៍

សេចក្ដី​ថ្លែងការណ៍​ នៃគណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរ

សេចក្ដី​ថ្លែងការណ៍​៖ ក្រោយពីបានជួបពិភាក្សាគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃ គណបក្សភ្លើងទៀន និង គណបក្សឆន្ទៈខ្មែរ រួចមក គណបក្សភ្លើងទៀន បានសម្រេច៖ ១- ស្វាគមន៍ គណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចចិត្តមិនដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ហើយសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ជាគណបក្សតែមួយ។ ២- ស្វាគមន៍ឯកឧត្តម គង់ គាំ អតីតស្ថាបនិកគណបក្សជាតិខ្មែរ, អតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ ដែលបានអញ្ជើញមកចូលរួមជាមួយគណបក្សភ្លើងទៀន។ ៣-...

គ.ជ.ប.ផ្សាយប្រតិទិនបោះឆ្នោតជាតិ២០២៣

- ពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១០ ខែសីហា - ៣ ខែតុលា ២០២២ - ការបិទផ្សាយបញ្ជីឈ្មោះដំបូងនិងបញ្ជីឈ្មោះដែលត្រូវលុបទូទាំងប្រទេស ថ្ងៃទី១៣ ខែមករា ២០២៣ - ការផ្តល់សុពលភាពនិងការផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ - ថ្ងៃបោះឆ្នោតជាតិ ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

ប្រជាធិបតេយ្យអាស៊ី(CALD) ឱ្យទៅចូលរួមបេសកកម្មប្រតិបត្តិការ នៅប្រទេសអាល្លឺម៉ង់

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ មូលនិធិដើម្បីសេរីភាព(The Friedrich Naumann Foundation for Freedom) របស់អាល្លឺម៉ង់ បានអញ្ជើញក្រុមប្រឹក្សាសេរីនិយម និងប្រជាធិបតេយ្យអាស៊ី(CALD) ឱ្យទៅចូលរួមបេសកកម្មប្រតិបត្តិការ នៅប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៧ មិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ និងព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៧៥ នៃអង្គការសេរីនិយមអន្តរជាតិ(Liberal International) ដែលនឹងត្រូវប្រារព្ធឡើងនៅសាធារណរដ្ឋប៊ុលហ្ការី ចាប់ពីថ្ងៃទី២៩...

អគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ អគ្គលេខាធិការគណបក្សភ្លើងទៀន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍ ======= នារសៀលថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅការិយាល័យកណ្ដាលគណបក្សភ្លើងទៀន លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្ស បានទទួលស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោក Jyri Jarviaho ឯកអគ្គរដ្ឋទូតនៃប្រទេសហ្វាំងឡង់ដ៍ (Finland) ប្រចាំទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ ក្នុងជំនួបពិភាក្សានេះ លោកអគ្គលេខាធិការ បានលើកឡើងអំពីការចាប់ផ្តើមដំណើរការឡើងវិញរបស់គណបក្សភ្លើងទៀន ក្រោយពីបានផ្អាកសកម្មភាពអស់រយៈពេល៤ឆ្នាំ និងដំណាក់កាលនីមួយៗនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ៖ ១)...

គណបក្ស​ភ្លើង​ទៀនបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​អនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស

២៥ មិថុនា​ ២០២២ គណបក្ស​ភ្លើង​ទៀនបើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​អនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស ===== នារសៀល​ថ្ងៃ​សៅរ៍​ ទី២៥ ខែ​មិថុនា​ ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ ដើម្បីអនុម័តបទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស។ កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្ត​ទៅនៅ​ការិយាល័យ​កណ្ដាល​របស់​គណបក្ស​ដែលមានទីតាំងនៅផ្ទះលេខ៣២០ បុរីពិភពថ្មី ភូមិ​បាយ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំ​ពេញ​ ក្រោមអធិបតីភាព​លោក ទាវ​ វណ្ណុល​ ប្រធាន​គណបក្ស​។ ថ្វីបើមាន​ការ​ជជែក​ដេញដោល​គ្នា​ខ្លះ​ក្ដី​ កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​ បាន​សម្រេច​អនុម័ត​បទបញ្ជាផ្ទៃក្នុងថ្មីរបស់គណបក្ស រួមមាន ៨ជំពូក និង...

តុលាការ​ក្រុង​ភ្នំពេញ​ ​កំពុង​ស៊ើប​អង្កេត​ករណី​ប្តឹង​លោក សុន ឆ័យ

តុលាការ​ក្រុង​ភ្នំពេញ​ ​កំពុង​ស៊ើប​អង្កេត​ករណី​ប្តឹង​លោក សុន ឆ័យ Op-Ed: VOA Khmer 23 មិថុនា 2022 ស៊ុន ណារិន ភ្នំពេញ —  មន្រ្តី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​អយ្យការ​កំពុង​ស៊ើប​អង្កេតករណី​បណ្តឹង​ប្រឆាំង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែល​រង​ពាក្យ​បណ្តឹង​ពី​គណបក្ស​កាន់​អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ លោក ប្លង់ សុផល អ្នក​នាំ​ពាក្យ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​តំណាង​អយ្យការ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​នីតិវិធី​របស់​ខ្លួន។ លោក​បន្ថែម​ថា​តំណាង​អយ្យការ​មិន​ទាន់អាច​សម្រេច​ថា​នឹង​មាន​ការ​ចោទ​ប្រកាន់ ឬ​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​ការ​ស៊ើប​អង្កេត​មិន​ទាន់​ចប់​នៅ​ឡើយ។ លោក សុន...

ពត៌មានថ្មីបំផុត