វិភាគទាន

នៅ​កម្ពុជា​មិន​មាន​ជំនួយ ឬ​ថវិកា​ពី​រដ្ឋាភិបាល​ទេ។ ដូចប្រទេសដទៃដែរ ប្រទេសកាណាដា គណបក្សនយោបាយទទួលបានថវិកាពីមូលនិធិសាធារណៈរបស់រដ្ឋាភិបាល និងការចូលរួមចំណែកឯកជនជាមួយនឹងការលើកទឹកចិត្តក្រេឌិតលើពន្ធចំណូលរបស់ខ្លួន។ នៅប្រទេសកម្ពុជា គណបក្សជំទាស់ប្រជាធិបតេយ្យដូចជា គណបក្សភ្លើងទៀន បានទទួលពីមូលនិធិឯកជនតែមួយគត់ ហើយម្ចាស់ជំនួយមិនទទួលបានការលើកទឹកចិត្តផ្នែកក្រេឌិតពន្ធដារទេ។

ដូច្នេះការចូលរួម និងវិភាគទានផ្នែកហិរញ្ញវត្ថុរបស់អ្នកនឹងបង្កឱ្យគណបក្សភ្លើងទៀនដំណើរការពេញលេញ និងសម្រេចបាននូវសុបិនប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

គណបក្សភ្លើងទៀន ជាបក្សជាប់លំដាប់ទីពីរ និងប្រកៀកប្រកើយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា ដោយបានដាក់បេក្ខជនស្ទើរគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស។ ឈរទាំង ២៥ខេត្តនិងក្រុង ដាក់បេក្ខជនឃុំសង្កាត់សរុប៖១.៦៤៩ ក្នុងចំណោមឃុំសង្កាត់សរុប៖ ១.៦៥២ ដោយមានបេក្ខជនសរុបទាំងអស់៖ ២៣.៦៧៩នាក់ មានស្ត្រី៖ ៥.៣៧២នាក់ ស្មើនឹង២៣%។

អ្នកអាចបរិច្ចាគដោយផ្ញើអ៊ីមែលទៅ info@candlelightparty.org ឬទូរស័ព្ទ ០៩៦-២៦៩-៨៩៥៦ ឬតំណបរិច្ចាគ paypal ឬហិរញ្ញិកប្រចាំឃុំសង្កាត់របស់អស់លោកអ្នក។

Leave a reply

Please enter your comment!
Please enter your name here