ក្រុមការងារខេត្តតាកែវ លើកស្លាកគណបក្ស​ភ្លើងទៀនយ៉ាងធំ នៅស្រុកអង្គរបុរី

0
50

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្ស​ភ្លើងទៀនស្រុកអង្គរបុរី បានលើកស្លាកគណបក្ស​ភ្លើងទៀនយ៉ាងធំ នៅតាមបណ្ដោយផ្លូវ ១TK១ ពីស្រុកព្រៃកប្បាសទៅស្រុកអង្គរបុរី។

ក្រុមការងារគណបក្ស​ភ្លើងទៀនខេត្ត​តាកែវ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​​ កាលពី​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ រហូតមកដល់ពេលនេះ ក្រុមការងារខេត្ត​តាកែវ លើកស្លាកគណបក្ស​ភ្លើងទៀន បានគ្រប់ក្រុង-ស្រុករបស់ខ្លួនហើយ ក្នុងចំណោមក្រុង-ស្រុក ចំនួន ១០នៃខេត្ត ចំណែកស្លាកតាមបណ្ដាឃុំ-សង្កាត់ លើកបានចំនួន ៥៥ ភាគរយ។

ក្រុមការងារគណបក្សភ្លើងទៀនខេត្តតាកែវ កំពុងឈានឆ្ពោះទៅរកការសម្រេចគោលដៅ១០០ភាគរយ ក្នុងការពង្រឹងនិងពង្រីកការគ្រប់គ្រងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីចូលរួមបន្តបេសកម្មជាតិក្នុងនាមគណបក្សនយោបាយដែលប្រកាន់យកគោលនយោបាយប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពិតប្រាកដតែមួយគត់នៅកម្ពុជា៕

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleក្រុមការងារខេត្តបន្ទាយមានជ័យ បើកដំណើរការទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត
Next articleបើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ

Leave a reply

Please enter your comment!
Please enter your name here