ក្រុមការងារខេត្តបន្ទាយមានជ័យ បើកដំណើរការទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត

0
46

នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ក្រុមការងារគណបក្ស​ភ្លើងទៀនខេត្តបន្ទាយមានជ័យ បានបើកសម្ភោធទីស្នាក់ការគណបក្ស​ភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែត ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៅមូលដ្ឋានក្រុងប៉ោយប៉ែតក្នុងបរិយាកាសអ៊ូរអរ។

គណបក្ស​ភ្លើងទៀនខេត្ត​បន្ទាយមានជ័យ បាន​បើក​ដំណើរ​ការ​ទី​ស្នាក់ការ​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី ២១ ខែធ្នូ ឆ្នាំ២០២១ និងបាន​លើកស្លាក​គណបក្ស​ជាបន្តបន្ទាប់​នៅ​តាម​បណ្ដា​ស្រុក​និង​ឃុំ​សង្កាត់​នានា​របស់​ខ្លួន​។ គិតត្រឹមថ្ងៃ ១៤ មករា នេះ ក្រុមការងារខេត្ត​បន្ទាយមានជ័យ បានលើកស្លាកគណបក្ស​ភ្លើងទៀន ក្នុងខេត្តរបស់ខ្លួន បានចំនួន ៥ក្រុង-ស្រុកហើយ ក្នុងចំណោមក្រុង-ស្រុក ចំនួន៩នៃខេត្ត៕

close

NEWSWEEK

សមាជិក-សមាជិកាគណបក្សភ្លើងទៀនដុតដៃដុតជើងត្រៀមលក្ខណៈជាស្រេចសម្រាប់ក្តីសុបិន្តរបស់ខ្លួន គឺក្តីសុបិន្តនៃជ័យជំនៈប្រជាធិបតេយ្យសម្រាប់ខ្មែរគ្រប់គ្នា!
Members of Candle Light Party have well resiliently prepared to reach out our dream, the dream of democracy for all Khmers!

We don’t spam! Read our privacy policy[link] for more info.

Previous articleក្រុមការងារខេត្តត្បូងឃ្មុំ លើកស្លាកគណបក្សភ្លើងទៀន បានចំនួន៥៨ស្លាកហើយ គិតត្រឹមថ្ងៃ ១៣ មករា
Next articleក្រុមការងារខេត្តតាកែវ លើកស្លាកគណបក្ស​ភ្លើងទៀនយ៉ាងធំ នៅស្រុកអង្គរបុរី

Leave a reply

Please enter your comment!
Please enter your name here